ទីតុស 3:9 - ព្រះគម្ពីរខ្មែរសាកល9 ចូរចៀសវាងពីការដេញដោលគ្នាដ៏ល្ងង់ខ្លៅ រឿងវង្សត្រកូល ការឈ្លោះប្រកែក និងជម្លោះអំពីក្រឹត្យវិន័យ ដ្បិតការទាំងនោះសុទ្ធតែឥតប្រយោជន៍ និងឥតខ្លឹមសារ។ 参见章节Khmer Christian Bible9 ចូរចៀសចេញពីការសួរដេញដោលដ៏ល្ងង់ខ្លៅ និងពីបញ្ជីវង្សត្រកូល ការឈ្លោះប្រកែក និងជម្លោះអំពីគម្ពីរវិន័យ ដ្បិតការទាំងនោះ ជាការឥតប្រយោជន៍ ហើយគ្មានបានការអ្វីទាំងអស់។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ប៉ុន្តែ ចូរចៀសវាងពីការដេញដោលដ៏លេលា ពីរឿងពង្សាវតារ ពីការឈ្លោះប្រកែក និងការជជែកពីក្រឹត្យវិន័យចេញទៅ ដ្បិតសេចក្ដីទាំងនោះសុទ្ធតែឥតប្រយោជន៍ ហើយឥតអំពើទាំងអស់។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 ចូរចៀសវាងការជជែកវែកញែកដ៏លេលា ជជែកអំពីបញ្ជីវង្សត្រកូល ចៀសវាងទាស់ទែងគ្នា និងឈ្លោះប្រកែកគ្នាអំពីក្រឹត្យវិន័យ* ដ្បិតការទាំងនេះឥតមានផលប្រយោជន៍ ឥតបានការអ្វីទាំងអស់។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 ប៉ុន្តែ ចូរចៀសវាងពីសេចក្ដីដេញដោលយ៉ាងល្ងីល្ងើ នឹងពីរឿងពង្សាវតារ ហើយពីសេចក្ដីឈ្លោះប្រកែក នឹងសេចក្ដីជជែកពីក្រិត្យវិន័យចេញទៅ ដ្បិតសេចក្ដីទាំងនោះសុទ្ធតែឥតប្រយោជន៍ ហើយឥតអំពើទាំងអស់ 参见章节អាល់គីតាប9 ចូរចៀសវាងការជជែកវែកញែកដ៏លេលា ជជែកអំពីបញ្ជីវង្សត្រកូល ចៀសវាងទាស់ទែងគ្នា និងឈ្លោះប្រកែកគ្នាអំពីហ៊ូកុំ ដ្បិតការទាំងនេះឥតមានផលប្រយោជន៍ ឥតបានការអ្វីទាំងអស់។ 参见章节 |