ដានីយ៉ែល 7:28 - ព្រះគម្ពីរខ្មែរសាកល28 “ដំណើររឿងនេះ ចប់ត្រឹមប៉ុណ្ណេះ។ រីឯខ្ញុំ ដានីយ៉ែល គំនិតរបស់ខ្ញុំបានធ្វើឲ្យខ្ញុំតក់ស្លុតយ៉ាងខ្លាំង ហើយទឹកមុខរបស់ខ្ញុំក៏ផ្លាស់ប្ដូរដែរ ប៉ុន្តែខ្ញុំបានទុកដំណើររឿងនេះនៅតែក្នុងចិត្តខ្ញុំ”៕ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦28 សេចក្ដីនេះចប់តែប៉ុណ្ណេះ។ ចំណែកឯខ្ញុំ ដានីយ៉ែល គំនិតរបស់ខ្ញុំបានធ្វើឲ្យខ្ញុំតក់ស្លុតជាខ្លាំង ហើយមុខខ្ញុំក៏ស្លេកស្លាំង តែខ្ញុំរក្សារឿងនោះទុកនៅក្នុងចិត្ត។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥28 «សេចក្ដីនេះចប់តែប៉ុណ្ណេះ។ ខ្ញុំ ដានីយ៉ែល ភ័យតក់ស្លុតជាខ្លាំង ហេតុការណ៍ដែលខ្ញុំបានដឹងនៅក្នុងចិត្ត បានធ្វើឲ្យខ្ញុំស្លេកស្លាំង តែខ្ញុំរក្សាពាក្យពេចន៍ទាំងនេះទុកនៅក្នុងចិត្ត»។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤28 ដំណើរនោះបានចប់ត្រឹមប៉ុណ្ណេះ ចំណែកខ្ញុំ ដានីយ៉ែល គំនិតខ្ញុំបាននាំឲ្យខ្ញុំវិតក្កព្រួយជាខ្លាំង ភាពខ្ញុំក៏ផ្លាស់ប្រែទៅ តែខ្ញុំបានទុកដំណើរនោះនៅតែក្នុងចិត្តទេ។ 参见章节អាល់គីតាប28 «សេចក្ដីនេះចប់តែប៉ុណ្ណេះ។ ខ្ញុំ ដានីយ៉ែល ភ័យតក់ស្លុតជាខ្លាំង ហេតុការណ៍ដែលខ្ញុំបានដឹងនៅក្នុងចិត្ត បានធ្វើឲ្យខ្ញុំស្លេកស្លាំង តែខ្ញុំរក្សាពាក្យពេចន៍ទាំងនេះទុកនៅក្នុងចិត្ត»។ 参见章节 |
ពេលនោះ ដានីយ៉ែលដែលមានឈ្មោះថាបេលថិស្សាសារ ក៏រន្ធត់មួយសន្ទុះ ហើយគំនិតរបស់គាត់ក៏ធ្វើឲ្យគាត់តក់ស្លុត។ ស្ដេចមានរាជឱង្ការថា៖ “បេលថិស្សាសារអើយ កុំឲ្យយល់សប្តិនេះ ឬការកាត់ស្រាយនៃយល់សប្តិនេះ ធ្វើឲ្យអ្នកតក់ស្លុតឡើយ”។ បេលថិស្សាសារទូលតបថា៖ “ព្រះអម្ចាស់នៃខ្ញុំព្រះបាទអើយ សូមឲ្យសុបិននេះបានសម្រាប់អ្នកដែលស្អប់ព្រះករុណា ហើយឲ្យការកាត់ស្រាយនៃសុបិននេះបានសម្រាប់ពួកបច្ចាមិត្តរបស់ព្រះករុណាវិញ!