ដានីយ៉ែល 4:31 - ព្រះគម្ពីរខ្មែរសាកល31 ខណៈដែលពាក្យនោះនៅក្នុងព្រះឱស្ឋរបស់ស្ដេចនៅឡើយ មានសំឡេងមួយធ្លាក់មកពីលើមេឃថា៖ “នេប៊ូក្នេសាជាស្ដេចអើយ មានប្រកាសដល់អ្នកថា រាជ្យនេះត្រូវបានដកចេញពីអ្នកហើយ! 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦31 កាលស្តេចកំពុងតែមានរាជឱង្ការពាក្យទាំងនោះនៅឡើយ នោះមានឮសំឡេងចេញពីលើមេឃមកថា៖ «ម្នាលស្តេចនេប៊ូក្នេសាអើយ មានសេចក្ដីប្រកាសប្រាប់អ្នកថា រាជ្យបានចេញផុតពីអ្នកហើយ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥31 ពេលស្ដេចមានរាជឱង្ការមិនទាន់ចប់ផង ស្រាប់តែមានឮសំឡេងពីលើមេឃមកថា៖ «នេប៊ូក្នេសាអើយ អ្នកបាត់បង់រាជសម្បត្តិហើយ ដូចមានសេចក្ដីថ្លែងទុកពីអ្នកស្រាប់។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤31 កាលស្តេចកំពុងតែមានបន្ទូលពាក្យទាំងនោះនៅឡើយ នោះមានឮសំឡេងធ្លាក់មកពីលើមេឃថា ម្នាលស្តេចនេប៊ូក្នេសាអើយ មានសេចក្ដីប្រាប់ដល់ឯងហើយ ថារាជ្យបានផុតចេញពីឯងហើយ 参见章节អាល់គីតាប31 ពេលស្ដេចមានប្រសាសន៍មិនទាន់ចប់ផង ស្រាប់តែមានឮសំឡេងពីលើមេឃមកថា៖ «នេប៊ូក្នេសាអើយ អ្នកបាត់បង់រាជសម្បត្តិហើយ ដូចមានសេចក្ដីថ្លែងទុកពីអ្នកស្រាប់។ 参见章节 |
លុះផុតថ្ងៃទាំងនោះ យើង នេប៊ូក្នេសា បានងើបភ្នែកឡើងទៅលើមេឃ នោះវិចារណញ្ញាណរបស់យើងក៏ត្រឡប់មកយើងវិញ ហើយយើងបានថ្វាយពរព្រះដ៏ខ្ពស់បំផុត ព្រមទាំងសរសើរតម្កើង ហើយថ្វាយសិរីរុងរឿងដល់ព្រះដ៏មានព្រះជន្មរស់អស់កល្បផង ដ្បិតរាជ្យអំណាចរបស់ព្រះអង្គជារាជ្យអំណាចដ៏អស់កល្ប ហើយអាណាចក្ររបស់ព្រះអង្គនៅពីជំនាន់មួយទៅជំនាន់មួយ!
អ្នកនឹងត្រូវបានបណ្ដេញចេញពីមនុស្ស ហើយលំនៅរបស់អ្នកនឹងនៅជាមួយសត្វព្រៃនៃទីវាល។ គេនឹងឲ្យអ្នកស៊ីស្មៅដូចគោ ហើយរយៈពេលប្រាំពីរគ្រានឹងកន្លងផុតពីអ្នក រហូតទាល់តែអ្នកបានដឹងថា ព្រះដ៏ខ្ពស់បំផុតគ្រប់គ្រងលើអាណាចក្ររបស់មនុស្ស ហើយប្រទានអាណាចក្រនោះដល់អ្នកណាដែលព្រះអង្គសព្វព្រះហឫទ័យ”។
នោះខ្ញុំឮមនុស្សស្លៀកពាក់ក្រណាត់ផាឌិប ដែលនៅលើទឹកទន្លេនោះ។ គាត់លើកដៃស្ដាំ និងដៃឆ្វេងទៅលើមេឃ ហើយស្បថដោយអាងព្រះអង្គដែលមានព្រះជន្មរស់អស់កល្បជានិច្ចថា៖ “ក្នុងមួយគ្រា ពីរគ្រា និងកន្លះគ្រា គឺកាលណាការកម្ទេចអំណាចនៃប្រជារាស្ត្រដ៏វិសុទ្ធត្រូវបានបញ្ចប់ហើយ ការទាំងអស់នេះនឹងត្រូវបានបញ្ចប់ដែរ”។