ដានីយ៉ែល 11:7 - ព្រះគម្ពីរខ្មែរសាកល7 យ៉ាងណាមិញ នឹងមានម្នាក់ពីវង្សត្រកូលរបស់នាងក្រោកឡើងជំនួសតំណែងរបស់ស្ដេចនោះ។ ទ្រង់នឹងចេញទៅទាស់នឹងកងទ័ពនោះ ហើយចូលទៅក្នុងបន្ទាយរបស់ស្ដេចនៃទិសខាងជើង ក៏ចាត់វិធានការលើពួកគេ ហើយមានជ័យជម្នះ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 នៅគ្រានោះ នឹងមានលំពង់មួយពន្លកចេញពីវង្សត្រកូលរបស់នាង ហើយស្នងរាជ្យជំនួសបិតា។ ស្តេចនោះនឹងលើកទ័ពទៅច្បាំងនឹងពលទ័ព ហើយវាយលុកបន្ទាយរបស់ស្ដេចខាងត្បូង ក៏តយុទ្ធនឹងគេ ហើយមានជ័យជម្នះ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 ពេលនោះ នឹងមានស្ដេចមួយអង្គដែលកើតចេញពីវង្សត្រកូលរបស់នាង ហើយស្នងរាជ្យជំនួសបិតា។ ស្ដេចនេះនឹងលើកទ័ពទៅវាយលុកបន្ទាយរបស់ស្ដេចខាងជើង ហើយមានជ័យជម្នះ។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 តែនឹងមានលំពង់១ពន្លកចេញពីវង្សនាង សោយរាជ្យឡើងជំនួសបិតា ស្តេចនោះនឹងទៅច្បាំងនឹងពលទ័ពនៃស្តេចខាងជើង ហើយនឹងចូលទៅក្នុងបន្ទាយរបស់គេ ក៏តយុទ្ធនឹងគេព្រមទាំងឈ្នះផង 参见章节អាល់គីតាប7 ពេលនោះ នឹងមានស្ដេចមួយនាក់ដែលកើតចេញពីវង្សត្រកូលរបស់នាង ហើយស្នងរាជ្យជំនួសបិតា។ ស្ដេចនេះនឹងលើកទ័ពទៅវាយលុកបន្ទាយរបស់ស្ដេចខាងជើង ហើយមានជ័យជំនះ។ 参见章节 |
លុះច្រើនឆ្នាំក្រោយមក ស្ដេចទាំងនោះនឹងចងសម្ពន្ធមិត្តជាមួយគ្នា ហើយបុត្រីរបស់ស្ដេចនៃទិសខាងត្បូងនឹងទៅឯស្ដេចនៃទិសខាងជើង ដើម្បីអនុវត្តតាមកិច្ចព្រមព្រៀង។ ប៉ុន្តែនាងរក្សាទុកអំណាចក្នុងកណ្ដាប់ដៃរបស់នាងមិនបានទេ ហើយស្ដេចនៃទិសខាងត្បូង និងអំណាចរបស់ទ្រង់ក៏នៅឈរមិនបានដែរ គឺនាង និងពួកអ្នកដែលនាំនាងមក ព្រមទាំងអ្នកដែលផ្ដល់កំណើតដល់នាង និងអ្នកដែលទ្រទ្រង់នាងក្នុងគ្រានោះ នឹងត្រូវបានប្រគល់ទៅ។