កូឡុស 3:11 - ព្រះគម្ពីរខ្មែរសាកល11 ក្នុងនេះគ្មានជនជាតិក្រិក និងជនជាតិយូដា គ្មានអ្នកដែលទទួលពិធីកាត់ស្បែក និងអ្នកដែលមិនបានទទួលពិធីកាត់ស្បែក គ្មានជនជាតិដែលគ្មានអារ្យធម៌ ជនជាតិស្គីថុស ទាសករ និងមនុស្សមានសេរីភាពឡើយ គឺព្រះគ្រីស្ទជាគ្រប់ការទាំងអស់ ហើយនៅក្នុងគ្រប់ការទាំងអស់។ 参见章节Khmer Christian Bible11 នៅសណ្ឋាននោះលែងមានជនជាតិក្រេក ឬជនជាតិយូដា ពួកកាត់ស្បែក ឬពួកមិនកាត់ស្បែក ពួកមនុស្សព្រៃ ឬពួកជនជាតិភាគតិច បាវបម្រើ ឬអ្នកមានសេរីភាពទៀតហើយ ព្រោះព្រះគ្រិស្ដជាទាំងអស់ ហើយគង់នៅក្នុងអ្វីៗទាំងអស់។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 ក្នុងសណ្ឋាននោះ គ្មានសាសន៍ក្រិក និងសាសន៍យូដា ពួកកាត់ស្បែក និងពួកមិនកាត់ស្បែក ពួកមនុស្សព្រៃ ពួកជនជាតិភាគតិច អ្នកបម្រើ ឬអ្នកជាទៀតឡើយ គឺព្រះគ្រីស្ទជាគ្រប់ទាំងអស់ ហើយគង់នៅក្នុងគ្រប់ទាំងអស់! 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 ដូច្នេះ លែងមានសាសន៍ក្រិក ឬសាសន៍យូដា ពួកកាត់ស្បែក* ឬមិនកាត់ស្បែក មនុស្សព្រៃ ឬពួកទមិឡ និងលែងមានអ្នកងារ ឬអ្នកជាទៀតឡើយ ដ្បិតព្រះគ្រិស្តបានបំពេញអ្វីៗទាំងអស់ ហើយព្រះអង្គសណ្ឋិតនៅក្នុងមនុស្សទាំងអស់។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 ជាសណ្ឋានដែលគ្មានសាសន៍ក្រេក នឹងសាសន៍យូដា ការកាត់ស្បែក ហើយមិនកាត់ស្បែក មនុស្សប្រទេសដទៃ ឬជាតិមនុស្សព្រៃ បាវបំរើ ឬអ្នកជាផងនោះទេ គឺព្រះគ្រីស្ទ ទ្រង់ជាគ្រប់ទាំងអស់វិញ ហើយទ្រង់ក៏គង់នៅក្នុងគ្រប់ទាំងអស់ផង។ 参见章节អាល់គីតាប11 ដូច្នេះ លែងមានសាសន៍ក្រិក ឬសាសន៍យូដា ពួកខតាន ឬមិនខតាន់ មនុស្សព្រៃ ឬពួកព្នង និងលែងមានអ្នកងារ ឬអ្នកជាទៀតឡើយ ដ្បិតអាល់ម៉ាហ្សៀសបានបំពេញអ្វីៗទាំងអស់ ហើយគាត់សណ្ឋិតនៅក្នុងអ្វីៗទាំងអស់។ 参见章节 |
គឺព្រះអង្គមានបន្ទូលថា៖ “ជារឿងតូចតាចទេ ដែលអ្នកធ្វើជាបាវបម្រើរបស់យើង ដើម្បីស្ដារបណ្ដាកុលសម្ព័ន្ធរបស់យ៉ាកុបឡើងវិញ ហើយធ្វើឲ្យពួកអ្នកដែលត្រូវបានរក្សាទុកនៃអ៊ីស្រាអែលត្រឡប់មកវិញ! យើងនឹងធ្វើឲ្យអ្នកទៅជាពន្លឺដល់សាសន៍ដទៃទៀតផង ដើម្បីឲ្យសេចក្ដីសង្គ្រោះរបស់យើងបានទៅដល់ចុងបំផុតនៃផែនដី”។