កិច្ចការ 4:16 - ព្រះគម្ពីរខ្មែរសាកល16 ថា៖ “តើយើងត្រូវធ្វើអ្វីនឹងអ្នកទាំងនេះ? ដ្បិតទីសម្គាល់ដ៏ជាក់លាក់បានកើតឡើងដោយអ្នកទាំងនេះមែន ជាការជាក់ច្បាស់ដល់មនុស្សទាំងអស់ដែលរស់នៅយេរូសាឡិម ហើយយើងមិនអាចបដិសេធបានទេ។ 参见章节Khmer Christian Bible16 «តើយើងត្រូវធ្វើដូចម្ដេចចំពោះមនុស្សទាំងនេះ? ដ្បិតតាមរយៈអ្នកទាំងនេះ ទីសំគាល់ជាក់ស្ដែងបានកើតឡើងចំពោះមនុស្សទាំងអស់ ដែលរស់នៅក្នុងក្រុងយេរូសាឡិម ហើយយើងក៏មិនអាចប្រកែកបានដែរ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 «តើយើងត្រូវធ្វើដូចម្ដេចដល់អ្នកទាំងពីរនេះ? ដ្បិតគេបានធ្វើទីសម្គាល់យ៉ាងអស្ចារ្យ មនុស្សគ្រប់គ្នានៅក្រុងយេរូសាឡិមក៏បានឃើញច្បាស់ ហើយយើងក៏មិនអាចប្រកែកបានផង។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 «តើយើងគួរធ្វើអ្វីដល់អ្នកទាំងពីរនេះ? ដ្បិតអ្នកក្រុងយេរូសាឡឹមទាំងមូលដឹងច្បាស់ថា គេធ្វើទីសម្គាល់អស្ចារ្យមួយដ៏វិសេស ដែលយើងមិនអាចបដិសេធបាន។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 តើត្រូវឲ្យយើងធ្វើអ្វីដល់មនុស្សទាំង២នេះ ដ្បិតដែលគេបានធ្វើទីសំគាល់យ៉ាងអស្ចារ្យ នោះក៏ច្បាស់ដល់គ្រប់មនុស្សនៅក្រុងយេរូសាឡិមហើយ យើងក៏ប្រកែកមិនបានផង 参见章节អាល់គីតាប16 «តើយើងគួរធ្វើអ្វីដល់អ្នកទាំងពីរនេះ? ដ្បិតអ្នកក្រុងយេរូសាឡឹមទាំងមូលដឹងច្បាស់ថា គេធ្វើទីសំគាល់អស្ចារ្យមួយដ៏វិសេស ដែលយើងមិនអាចបដិសេធបាន។ 参见章节 |