កិច្ចការ 20:4 - ព្រះគម្ពីរខ្មែរសាកល4 អ្នកដែលរួមដំណើរជាមួយគាត់ មានសូប៉ាត្រុសអ្នកបេរាកូនរបស់ពីរូស, អើរីស្តាកនិងសេគុនដុស អ្នកថែស្សាឡូនីច, កៃយុសអ្នកឌើបេ, ធីម៉ូថេ, ព្រមទាំងទីឃីកុសនិងទ្រភីម អ្នកអាស៊ី។ 参见章节Khmer Christian Bible4 ហើយលោកសូប៉ាត្រុស អ្នកក្រុងបេរា ជាកូនលោកពីរូស និងលោកអើរីស្ដាក និងលោកសេគុនដុស ជាអ្នកក្រុងថែស្សាឡូនីច លោកកៃយុស និងលោកធីម៉ូថេ ជាអ្នកក្រុងឌើបេ ព្រមទាំងលោកទីឃីកុស និងលោកទ្រភីម ជាអ្នកស្រុកអាស៊ី បានរួមដំណើរជាមួយគាត់ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 អ្នកដែលរួមដំណើរជាមួយលោក មានលោកសូប៉ាត្រុស ជាកូនលោកពីរុស ពីក្រុងបេរា លោកអើរីស្តាក និងលោកសេគុនដុស ពីក្រុងថែស្សាឡូនីច លោកកៃយុស និងលោកធីម៉ូថេ ពីក្រុងឌើបេ ព្រមទាំងលោកទីឃីកុស និងលោកទ្រភីម ពីស្រុកអាស៊ី។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 អ្នកដែលបានរួមដំណើរជាមួយលោកនៅពេលនោះ មានលោកសូប៉ាត្រុស កូនរបស់លោកពីរូស ជាអ្នកស្រុកបេរា លោកអើរីស្ដាក និងលោកសេគុនដុស ជាអ្នកស្រុកថេស្សាឡូនិក លោកកៃយុស ជាអ្នកស្រុកឌើបេ លោកធីម៉ូថេ ព្រមទាំងលោកទីឃីកុស និងលោកត្រូភីម ជាអ្នកស្រុកអាស៊ីផង។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 មានសូប៉ាត្រុស ដែលនៅក្រុងបេរា អើរីស្តាក នឹងសេគុនដុស ពីពួកថែស្សាឡូនីច កៃយុស នឹងធីម៉ូថេ ពីក្រុងឌើបេ ហើយទីឃីកុស នឹងទ្រភីម ពីស្រុកអាស៊ី គេជូនដំណើរទៅត្រឹមស្រុកអាស៊ី 参见章节អាល់គីតាប4 អ្នកដែលបានរួមដំណើរជាមួយគាត់នៅពេលនោះ មានលោកសូប៉ាត្រុស កូនរបស់លោកពីរូស ជាអ្នកស្រុកបេរា លោកអើរីស្ដាក និងលោកសេគុនដុស ជាអ្នកស្រុកថេស្សាឡូនិក លោកកៃយុសជាអ្នកស្រុកឌើបេ លោកធីម៉ូថេ ព្រមទាំងលោកទីឃីកុស និងលោកត្រូភីម ជាអ្នកស្រុកអាស៊ីផង។ 参见章节 |