កិច្ចការ 16:37 - ព្រះគម្ពីរខ្មែរសាកល37 ប៉ុន្តែប៉ូលនិយាយនឹងពួកតម្រួតថា៖ “ពួកគេបានវាយយើងដែលមានសញ្ជាតិរ៉ូម៉ាំង នៅកន្លែងសាធារណៈដោយមិនបានកាត់ក្ដី ថែមទាំងដាក់គុកទៀត ហើយឥឡូវនេះ ពួកគេចង់បណ្ដេញយើងចេញដោយសម្ងាត់ឬ? ទេ មិនបានទេ! ពួកគេត្រូវតែមកនាំយើងចេញទៅដោយខ្លួនគេផ្ទាល់!”។ 参见章节Khmer Christian Bible37 ពេលនោះលោកប៉ូលក៏និយាយប្រាប់ពួកគេថា៖ «ពួកគេបានវាយយើងជាជនជាតិរ៉ូមនៅទីប្រជុំជន ហើយយកទៅដាក់គុក ដោយមិនបានកាត់ទោសឡើយ ឥឡូវនេះ តើពួកគេកំពុងបណ្ដេញយើងចេញ ដោយសម្ងាត់ទៀតឬ? ទេ មិនបានទេ! គឺអ្នកទាំងនោះត្រូវមកនាំយើងចេញទៅដោយផ្ទាល់»។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦37 ប៉ុន្តែ លោកប៉ុលឆ្លើយទៅគេថា៖ «យើងជាជាតិរ៉ូម គេបានវាយយើងនឹងរំពាត់នៅកណ្តាលជំនុំ ដោយមិនបានកាត់ទោស ទាំងបានដាក់គុកយើងទៀត ហើយឥឡូវនេះ គេចង់បណ្ដេញយើងចេញដោយសម្ងាត់ដូច្នេះឬ? ទេ មិនបានទេ សុំឲ្យពួកលោកមកនាំយើងចេញដោយផ្ទាល់វិញ»។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥37 ប៉ុន្តែ លោកប៉ូលមានប្រសាសន៍ទៅតម្រួតទាំងនោះថា៖ «យើងជាជនជាតិរ៉ូម៉ាំង គេបានវាយយើងនឹងរំពាត់នៅមុខប្រជុំជន ដោយពុំបានជំនុំជម្រះជាមុន ហើយក៏យកយើងមកដាក់គុកទៀត ឥឡូវនេះ គេចង់ដោះលែងយើងដោយស្ងាត់ៗ! ទេ មិនបានទេ! លោកទាំងនោះត្រូវតែមកដោះលែងយើងផ្ទាល់តែម្ដង ទើបបាន»។ 参见章节ព្រះគម្ពីរបរិសុទ្ធ ១៩៥៤37 តែប៉ុលឆ្លើយទៅគេថា ពួកមេនគរបាលវាយយើងនឹងរំពាត់ នៅកណ្តាលជំនុំ ឥតមានកាត់ទោស ហើយបានដាក់គុកយើងផង ដែលយើងជាជាតិរ៉ូមដូច្នេះ ឥឡូវនេះ លោកចង់គេចកែប្រែជាដេញយើងទៅដោយសំងាត់វិញឬ ធ្វើដូច្នេះពុំបានទេ ត្រូវឲ្យខ្លួនលោកមកនាំយើងចេញទៅវិញ 参见章节អាល់គីតាប37 ប៉ុន្ដែ លោកប៉ូលមានប្រសាសន៍ទៅតម្រួតទាំងនោះថា៖ «យើងជាជនជាតិរ៉ូម៉ាំង គេបានវាយយើងនឹងរំពាត់នៅមុខប្រជុំជន ដោយពុំបានជំនុំជម្រះជាមុន ហើយក៏យកយើងមកដាក់គុកទៀត ឥឡូវនេះ គេចង់ដោះលែងយើងដោយស្ងាត់ៗ! ទេ មិនបានទេ! អ្នកទាំងនោះត្រូវតែមកដោះលែងយើងផ្ទាល់តែម្ដងទើបបាន»។ 参见章节 |