Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពេត្រុស 2:6 - Khmer Christian Bible

6 បើ​ព្រះអង្គ​បាន​កាត់​ទោស​ក្រុង​សូដុម​ និង​ក្រុង​កូម៉ូរ៉ា​ ឲ្យ​វិនាស​អន្ដរាយ​ដោយ​ដុត​ឲ្យ​ទៅ​ជា​ផេះ​ ដើម្បី​ទុក​ជា​គំរូ​ដល់​មនុស្ស​ដែល​នឹង​រស់នៅ​ដោយ​មិន​គោរព​កោតខ្លាច​ព្រះជាម្ចាស់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 ហើយ​ប្រសិនបើ​ព្រះអង្គ​បាន​ដាក់ទោស​ទីក្រុង​នៃ​សូដុម និង​កូម៉ូរ៉ា​ដោយ​សេចក្ដីវិនាសសាបសូន្យ គឺ​បាន​ដុតឲ្យទៅជាផេះ ហើយ​ធ្វើឲ្យ​ពួកគេ​ទៅជា​គំរូ​ដល់​អ្នក​ជំនាន់ក្រោយ​ដែលមិនគោរពព្រះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ហើយ​បើ​ព្រះ‌អង្គ​បាន​បញ្ឆេះ​ក្រុង​សូដុម និង​ក្រុង​កូម៉ូ‌រ៉ា​ឲ្យ​ទៅ​ជា​ផេះ ទាំង​ដាក់​ទោស​គេ​ឲ្យ​វិនាស​សាប​សូន្យ​ទៅ ទុក​ជា​គំរូ​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​មនុស្ស​ទមិឡ​ល្មើស

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ព្រះអង្គ​បាន​ដាក់​ទោស​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា ឲ្យ​រលាយ​ទៅ​ជា​ផេះ ទុក​ជា​ការ​ព្រមាន​ដល់​មនុស្ស​ទុច្ចរិត​ទៅ​ថ្ងៃ​ក្រោយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ហើយ​បើ​ទ្រង់​បាន​បញ្ឆេះ​ក្រុង​សូដុំម នឹង​ក្រុង​កូម៉ូរ៉ា​ឲ្យ​ទៅ​ជា​ផេះ ទាំង​កាត់​ទោស ឲ្យ​ត្រូវ​ហិន‌វិនាស​សាប‌សូន្យ​ទៅ ទុក​ជា​គំរូ​ដល់​ពួក​មនុស្ស​ត​ទៅ​មុខ ដែល​គិត​រស់​នៅ​ដោយ​សេចក្ដី​ទមិល​ល្មើស

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ទ្រង់​បាន​ដាក់​ទោស​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា ឲ្យ​រលាយ​ទៅ​ជា​ផេះ ទុក​ជា​ការ​ព្រមាន​ដល់​មនុស្ស​ទុច្ចរិត​ទៅ​ថ្ងៃ​ក្រោយ។

សូមមើលជំពូក ចម្លង




២ ពេត្រុស 2:6
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ នៅ​ថ្ងៃ​ជំនុំ​ជម្រះ​ ក្រុង​សូដុម​ និង​ក្រុង​កូម៉ូរ៉ា​ងាយ​ទ្រាំ​ជាង​ក្រុង​នោះ​ទៅ​ទៀត។​


ក្រុង​កាពើណិម​អើយ!​ តើ​អ្នក​ផ្កើង​ឡើង​ដល់​ស្ថានសួគ៌​ឬ?​ អ្នក​នឹង​ត្រូវ​ធ្លាក់​ចុះ​ដល់​ស្ថាន​នរក​ ព្រោះ​បើ​ការ​អស្ចារ្យ​ដែល​បាន​សំដែង​ក្នុង​ចំណោម​អ្នក​ កើត​ឡើង​នៅ​ក្រុង​សូដុម​វិញ​ ក្រុង​នោះ​នឹង​គង់វង្ស​រហូត​ដល់​ថ្ងៃ​នេះ​ជា​មិន​ខាន​


ដូច​ដែល​លោក​អេសាយ​បាន​ថ្លែង​ទុក​ពីមុន​ថា៖​ «បើ​ព្រះអម្ចាស់​នៃ​ពួក​ពល​បរិវារ​មិន​ទុក​ពូជ​ឲ្យ​យើង​ទេ​ នោះ​យើង​បាន​ត្រឡប់​ដូចជា​ក្រុង​សូដុម​ និង​ក្រុង​កូម៉ូរ៉ា​ជា​មិនខាន​ហើយ»។​


ហេតុការណ៍​ទាំង​នេះ​បាន​កើត​ឡើង​ដល់​ពួកគេ​ទុក​ជា​គំរូ​ និង​ត្រូវ​បាន​ចែង​ទុក​សម្រាប់​ការ​ព្រមាន​ដល់​យើង​ដែល​រស់នៅ​សម័យ​ចុង​ក្រោយ​នេះ។​


ដូច្នេះ​ ចូរ​យើង​ខិតខំ​ព្យាយាម​ឲ្យ​បាន​ចូល​ទៅ​ក្នុង​ការ​សម្រាក​នោះ​ ដើម្បី​កុំ​ឲ្យ​មាន​អ្នកណា​ម្នាក់​ដួល​ចុះ​ តាម​គំរូ​មិន​ស្ដាប់​បង្គាប់​ដដែល​នោះ​ឡើយ។​


ដើម្បី​ជំនុំជម្រះ​មនុស្ស​ទាំង​អស់​ ហើយ​បង្ហាញ​ពួកគេ​គ្រប់គ្នា​ឲ្យ​ដឹង​កំហុស​អំពី​ការ​ប្រព្រឹត្ដិ​ទាំងឡាយ​របស់​ពួកគេ​ដោយ​មិន​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ដែល​ពួកគេ​បាន​ប្រព្រឹត្ដ​ និង​អំពី​ពាក្យ​សំដី​អសុរោះ​ទាំងឡាយ​ដែល​មនុស្ស​បាប​មិន​គោរព​កោតខ្លាច​ព្រះជាម្ចាស់​បាន​និយាយ​ទាស់​នឹង​ព្រះអង្គ។​


ដូច​ជា​ក្រុង​សូដុម​ ក្រុង​កូម៉ូរ៉ា​ និង​ក្រុង​ផ្សេង​ទៀត​ដែល​នៅ​ជុំវិញ​នោះ​ដែរ​ ដែល​បាន​ប្រព្រឹត្ដ​អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​ ហើយ​ដេញ​តាម​ចំណង់​រួមភេទ​ខុស​ធម្មតា​ ដូច​ជា​ពួក​ទេវតា​ទាំង​នោះដែរ​ ពួក​គេ​ត្រលប់​ជា​គំរូ​អំពី​ការ​ទទួល​ទណ្ឌកម្ម​នៅ​ក្នុង​ភ្លើង​អស់កល្ប​ជានិច្ច។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម