២ ពេត្រុស 2:2 - Khmer Christian Bible2 មនុស្សជាច្រើននឹងដើរតាមអំពើល្មោភកាមរបស់ពួកគេ ហើយផ្លូវនៃសេចក្ដីពិតនឹងត្រូវប្រមាថដោយព្រោះតែពួកគេ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល2 មនុស្សជាច្រើននឹងទៅតាមការល្មោភកាមរបស់ពួកគេ ហើយមាគ៌ានៃសេចក្ដីពិតនឹងត្រូវបាននិយាយប្រមាថដោយព្រោះពួកគេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 មនុស្សជាច្រើននឹងដើរតាមផ្លូវឧបាយមុខរបស់គេ ហើយមនុស្សម្នាប្រមាថផ្លូវនៃសេចក្តីពិត ព្រោះតែអ្នកទាំងនោះ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 មនុស្សជាច្រើននឹងដើរតាមពួកគេទៅប្រព្រឹត្តអំពើអបាយមុខ ហើយមនុស្សម្នានឹងប្រមាថមាគ៌ានៃសេចក្ដីពិត ព្រោះតែអ្នកទាំងនោះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 នឹងមានមនុស្សជាច្រើនទៅតាមផ្លូវវិនាសរបស់គេ នោះផ្លូវពិតនឹងត្រូវសេចក្ដីប្រមាថមើលងាយ ដោយព្រោះគេដែរ សូមមើលជំពូកអាល់គីតាប2 មនុស្សជាច្រើននឹងដើរតាមពួកគេ ទៅប្រព្រឹត្ដអំពើអបាយមុខ ហើយមនុស្សម្នានឹងប្រមាថមាគ៌ានៃសេចក្ដីពិត ព្រោះតែអ្នកទាំងនោះ។ សូមមើលជំពូក |
ពេលមកដល់ ពួកគេសួរព្រះអង្គថា៖ «លោកគ្រូ យើងដឹងថា លោកពិតត្រង់ លោកមិនខ្វល់ពីអ្នកណាទេ ព្រោះលោកមិនយោគយល់មុខមនុស្សឡើយ ផ្ទុយទៅវិញ លោកបង្រៀនពីផ្លូវរបស់ព្រះជាម្ចាស់ទៅតាមសេចក្ដីពិត។ ដូច្នេះ តើការបង់ពន្ធឲ្យព្រះចៅអធិរាជនោះ តឹ្រមត្រូវតាមវិន័យដែរឬទេ? តើយើងគួរបង់ ឬក៏មិនគួរបង់?»
ដ្បិតមានមនុស្សខ្លះបានជ្រៀតចូលមកដោយលួចលាក់ គឺជាពួកដែលត្រូវបានកត់ទុកតាំងពីដើមមកសម្រាប់ការជំនុំជម្រះនេះ ពួកគេជាមនុស្សមិនគោរពកោតខ្លាចព្រះជាម្ចាស់ គេបានផ្លាស់ប្ដូរព្រះគុណរបស់ព្រះជាម្ចាស់នៃយើងទៅការល្មោភកាម ហើយបដិសេធមិនព្រមទទួលស្គាល់ព្រះយេស៊ូគ្រិស្ដជាចៅហ្វាយ និងជាព្រះអម្ចាស់តែមួយគត់របស់យើងទេ។