Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពេត្រុស 1:6 - Khmer Christian Bible

6 បន្ថែម​ការ​គ្រប់គ្រង​ចិត្ត​ទៅ​លើ​ការ​ស្គាល់​ព្រះជាម្ចាស់​ បន្ថែម​ការ​អត់ធ្មត់​ទៅ​លើ​ការ​គ្រប់គ្រង​ចិត្ត​ បន្ថែម​ការ​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ទៅ​លើការ​អត់ធ្មត់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 បន្ថែម​ការគ្រប់គ្រងចិត្ត​លើ​ចំណេះដឹង បន្ថែម​ការអត់ធ្មត់​លើ​ការគ្រប់គ្រងចិត្ត បន្ថែម​ការគោរពព្រះ​លើ​ការអត់ធ្មត់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 បន្ថែម​ការ​គ្រប់គ្រង​ចិត្ត​ពីលើ​ការ​ស្គាល់​ព្រះ បន្ថែម​សេចក្ដី​ខ្ជាប់​ខ្ជួន​ពី​លើ​ការ​គ្រប់​គ្រង​ចិត្ត បន្ថែម​ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ពី​លើ​សេចក្ដី​ខ្ជាប់​ខ្ជួន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 បន្ថែម​ការ​ចេះ​ទប់​ចិត្ត​ពី​លើ​ការ​ស្គាល់​ព្រះអង្គ បន្ថែម​ការ​ព្យាយាម​តស៊ូ​ពី​លើ​ការ​ចេះ​ទប់​ចិត្ត បន្ថែម​ការ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជា‌ម្ចាស់​ពី​លើ​ការ​ព្យាយាម​តស៊ូ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ឲ្យ​ដំរិះ​បាន​ចេះ​អត់​សង្កត់ ឲ្យ​សេចក្ដី​អត់​សង្កត់​បាន​ខ្ជាប់​ខ្ជួន ឲ្យ​សេចក្ដី​ខ្ជាប់​ខ្ជួន​បាន​ចេះ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 បន្ថែម​ការ​ចេះ​ទប់​ចិត្ដ​ពី​លើ​ការ​ស្គាល់​ទ្រង់ បន្ថែម​ការ​ព្យាយាម​តស៊ូ​ពី​លើ​ការ​ចេះ​ទប់​ចិត្ដ បន្ថែម​ការ​គោរព​ប្រណិ‌ប័តន៍​អុលឡោះ​ពី​លើ​ការ​ព្យាយាម​តស៊ូ

សូមមើលជំពូក ចម្លង




២ ពេត្រុស 1:6
40 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយសារ​ការ​ស៊ូទ្រាំ​របស់​អ្នក​រាល់គ្នា​ អ្នក​រាល់គ្នា​នឹង​ទទួល​បាន​ជីវិត​វិញ​


គ្រាប់​ពូជ​លើ​ដី​ល្អ​ អ្នក​ទាំង​នេះ​ជា​អស់​អ្នក​ដែល​បាន​ឮ​ព្រះបន្ទូល​ និង​បាន​រក្សា​ទុក​ដោយ​ចិត្ដ​ល្អ​ទៀង​ត្រង់​ ហើយ​បង្កើត​ផលផ្លែ​ដោយ​សេចក្ដី​អត់ធ្មត់។​


ប៉ុន្ដែ​នៅពេល​លោក​ប៉ូល​កំពុង​អធិប្បាយ​អំពី​សេចក្ដី​សុចរិត​ និង​ការ​គ្រប់គ្រង​ចិត្ដ​ ព្រមទាំង​អំពី​ការ​ជំនុំជម្រះ​ដែល​នឹង​កើតឡើង​ លោក​ភេលីច​ក៏​មាន​ការ​ភ័យខ្លាច​ ហើយ​ប្រាប់​ថា៖​ «ឥឡូវ​នេះ​ ត្រលប់​ទៅ​សិន​ចុះ​ ពេល​ខ្ញុំ​មាន​ឱកាស​ ខ្ញុំ​នឹង​កោះហៅ​អ្នក​មក​ម្ដង​ទៀត»។​


ដ្បិត​សេចក្ដី​ទាំងឡាយ​ដែល​បាន​ចែង​ទុក​កាល​ពីមុន​ គឺ​បាន​ចែង​ទុក​សម្រាប់​បង្រៀន​យើង​ ដើម្បី​ឲ្យ​យើង​មាន​សង្ឃឹម​តាមរយៈ​ការ​ស៊ូទ្រាំ​ និង​តាមរយៈ​ការ​លើក​ទឹកចិត្ដ​ពី​បទគម្ពីរ។​


​រីឯ​អ្នក​ដែល​ប្រព្រឹត្ដ​ល្អ​ដោយ​មាន​ការ​ស៊ូទ្រាំ​ ទាំង​ស្វែង​រក​សេចក្ដី​រុងរឿង​ កិត្តិយស​ និង​ភាព​មិន​ពុក​រលួយ​ នោះ​នឹង​បាន​ជីវិត​អស់កល្ប​ជានិច្ច​


ប៉ុន្ដែ​បើ​យើង​សង្ឃឹម​លើ​អ្វី​ដែល​មិន​អាច​មើល​ឃើញ​ នោះ​យើង​មុខជា​ទន្ទឹង​រង់ចាំ​ដោយ​អំណត់។​


កីឡាករ​គ្រប់​គ្នា​ដែល​ប្រកួត​បាន​លត់ដំ​ខ្លួន​គ្រប់​បែបយ៉ាង​ ពួកគេ​ធ្វើ​ដូច្នេះ​ដើម្បី​ឲ្យ​ទទួល​បាន​មកុដ​ដែល​នឹង​ពុករលួយ​ ប៉ុន្ដែ​យើង​វិញ​ ​គឺ​ដើម្បី​ឲ្យ​ទទួល​បាន​មកុដ​ដែល​មិន​ពុករលួយ​ឡើយ​


​ផ្ទុយ​ទៅ​វិញ​ យើង​បង្ហាញ​ខ្លួន​ជា​អ្នកបម្រើ​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​គ្រប់​ការ​ទាំង​អស់​ ដោយ​ការ​ស៊ូទ្រាំ​ជាច្រើន​ក្នុង​ការ​លំបាក​ សេចក្ដី​វេទនា​ សេចក្ដី​ទុក្ខព្រួយ​


ចិត្ត​ស្លូតបូត​ និង​ការ​គ្រប់គ្រង​ចិត្ដ​ ហើយ​គ្មាន​ក្រឹត្យវិន័យ​ណា​ទាស់​សេចក្ដី​ទាំង​នេះ​ឡើយ។​


ហើយ​ឲ្យ​មាន​កម្លាំង​ប្រកប​ដោយ​អំណាច​គ្រប់​បែបយ៉ាង​ស្រប​តាម​ព្រះចេស្ដា​ដ៏​រុងរឿង​របស់​ព្រះអង្គ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​មាន​ការ​ស៊ូទ្រាំ​ និង​ការ​អត់ធ្មត់​គ្រប់​បែប​យ៉ាង​


នៅ​ចំពោះ​ព្រះជាម្ចាស់​ ជា​ព្រះវរបិតា​របស់​យើង​ យើង​នឹកចាំ​អំពី​កិច្ចការ​ដែល​អ្នក​រាល់គ្នា​ធ្វើ​ដោយ​ជំនឿ​ អំពី​ការ​នឿយ​ហត់​ដែល​អ្នក​រាល់គ្នា​បាន​ធ្វើ​ដោយ​សេចក្ដី​ស្រឡាញ់​ និង​អំពី​ការ​ស៊ូទ្រាំ​របស់​អ្នក​រាល់គ្នា​ដោយ​សេចក្ដី​សង្ឃឹម​លើ​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង។​


ដូច្នេះ​ហើយ​បាន​ជា​យើង​អួត​អំពី​អ្នក​រាល់គ្នា​នៅ​តាម​ក្រុមជំនុំ​ទាំងឡាយ​របស់​ព្រះជាម្ចាស់​ ដោយ​ព្រោះ​ជំនឿ​ និង​ការ​ស៊ូទ្រាំ​ ដែល​អ្នក​រាល់គ្នា​មាន​នៅ​ក្នុង​ការ​បៀតបៀន​ និង​សេចក្ដី​វេទនា​គ្រប់​បែប​យ៉ាង។​


សូម​ព្រះអម្ចាស់​នាំ​ចិត្ត​អ្នក​រាល់គ្នា​ទៅ​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​ និង​ការ​ស៊ូទ្រាំ​របស់​ព្រះគ្រិស្ដ​ចុះ។​


ផ្ទុយ​ទៅ​វិញ​ ត្រូវ​តុបតែង​ខ្លួន​ដោយ​អំពើ​ល្អ​ឲ្យ​សម​ជា​ស្រ្ដី​ដែល​ប្រកាស​ខ្លួន​ថា​ជា​អ្នក​កោតខ្លាច​ព្រះជាម្ចាស់។​


គឺ​ទាំង​សម្រាប់​ស្ដេច​ និង​អ្នក​កាន់​អំណាច​គ្រប់​គ្នា​ផង​ ដើម្បី​ឲ្យ​យើង​រស់នៅ​បាន​សុខសាន្ដ​ ហើយ​ស្ងប់ស្ងាត់​ ដោយ​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ និង​ដោយ​ថ្លៃថ្នូរ​គ្រប់​យ៉ាង​


ពិត​ណាស់​ អាថ៌កំបាំង​នៃ​ការ​គោរព​កោតខ្លាច​ព្រះជាម្ចាស់​អស្ចារ្យ​ណាស់​ គឺ​ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​គេ​ឃើញ​នៅ​ក្នុង​សាច់ឈាម​ ព្រះអង្គ​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយ​ព្រះវិញ្ញាណ​ ពួក​ទេវតា​បាន​ឃើញ​ព្រះអង្គ​ មាន​គេ​ប្រកាស​អំពី​ព្រះអង្គ​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ​ មនុស្ស​នៅ​ក្នុង​ពិភព​លោក​ជឿ​លើ​ព្រះអង្គ​ ហើយ​ព្រះអង្គ​ត្រូវ​បាន​លើក​ឡើង​ទៅ​ក្នុង​សិរី​រុងរឿង។​


រីឯ​អ្នក​វិញ​ ឱ​អ្នក​សំណប់​របស់​ព្រះជាម្ចាស់​អើយ!​ ចូរ​គេច​ចេញ​ពី​សេចក្ដី​ទាំង​នេះ​ ហើយ​ដេញ​តាម​សេចក្ដី​សុចរិត​ ការ​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ ជំនឿ​ សេចក្ដី​ស្រឡាញ់​ សេចក្ដី​អត់ធ្មត់​ និង​សេចក្ដី​ស្លូតបូត​ចុះ។​


បើ​អ្នកណា​បង្រៀន​សេចក្ដី​ណា​ផ្សេង​ទៀត​ ហើយ​មិន​យល់​ស្រប​នឹង​ព្រះបន្ទូល​ដ៏​ត្រឹមត្រូវ​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង​ និង​សេចក្ដី​បង្រៀន​អំពី​ការ​គោរព​កោតខ្លាច​ព្រះជាម្ចាស់​


ប៉ុន្ដែ​ការ​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ដោយ​ចិត្ដ​ស្កប់ស្កល់​ នោះ​ជា​កម្រៃ​មួយ​ធំ​បំផុត។​


មាន​ឫកពា​ជា​អ្នក​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ ប៉ុន្ដែ​មិន​ទទួល​ស្គាល់​អំណាច​នៃ​ការ​គោរព​បម្រើ​ព្រះជាម្ចាស់​ទេ។​ ដូច្នេះ​ ចូរ​បែរ​ចេញ​ពី​មនុស្ស​ទាំង​នោះ​ចុះ​


ខ្ញុំ​ ប៉ូល​ ជា​បាវបម្រើ​របស់​ព្រះជាម្ចាស់​ និង​ជា​សាវក​របស់​ព្រះយេស៊ូ​គ្រិស្ដ​សម្រាប់​ជំនឿ​របស់​ពួកអ្នក​ដែល​ព្រះជាម្ចាស់​បាន​ជ្រើសរើស​ និង​ការ​ស្គាល់​សេចក្ដី​ពិត​ដែល​ស្រប​តាម​ការ​គោរព​កោតខ្លាច​ព្រះជាម្ចាស់​


ផ្ទុយ​ទៅ​វិញ​ ត្រូវ​ចេះ​រាក់ទាក់​ ស្រឡាញ់​ការ​ល្អ​ ដឹង​ខុសត្រូវ​ សុចរិត​ បរិសុទ្ធ​ ចេះ​ទប់​ចិត្ត​


ត្រូវ​ឲ្យ​បុរស​ចាស់ៗ​ចេះ​ទប់ចិត្ដ​ ហើយ​ដឹង​ខុសត្រូវ​ គួរ​ឲ្យ​គោរព​ និង​រឹងមាំ​ក្នុង​ជំនឿ​ សេចក្ដី​ស្រឡាញ់​ និង​សេចក្ដី​អត់ធ្មត់​ផង។​


ដ្បិត​អ្នក​រាល់គ្នា​ត្រូវ​មាន​ការ​អត់ធ្មត់​ ដើម្បី​ក្រោយ​ពី​ធ្វើ​តាម​បំណង​របស់​ព្រះជាម្ចាស់​រួចហើយ​ អ្នក​រាល់គ្នា​នឹង​ទទួល​បាន​អ្វីៗ​តាម​សេចក្ដី​សន្យា​


ដូច្នេះ​ ដោយសារ​មាន​សាក្សី​ច្រើន​ដូច​ពពក​នៅ​ជុំ​វិញ​យើង​ទៅ​ហើយ​ ចូរ​យើង​បោះបង់​បន្ទុក​ទាំងឡាយ​ និង​បាប​ដែល​ងាយ​នឹង​រឹតរួប​យើង​នោះ​ចោល​ ហើយ​ត្រូវ​រត់​ក្នុង​ទី​ប្រណាំង​ដែល​បាន​រៀប​នៅ​ចំពោះ​មុខ​យើង​ដោយ​សេចក្ដី​អត់ធ្មត់​


ដើម្បី​កុំ​ឲ្យ​អ្នក​រាល់គ្នា​ត្រលប់​ជា​ខ្ជិល​ច្រអូស​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ជា​អ្នក​យក​តម្រាប់​តាម​អស់​អ្នក​ដែល​ទទួល​បាន​សេចក្ដី​សន្យា​ទុក​ជា​មរតក​ដោយ​សារ​ជំនឿ​ និង​សេចក្តី​អត់ធ្មត់‍។​


ដូច្នេះ​ ក្រោយ​ពី​លោក​អ័ប្រាហាំ​បាន​អត់ធ្មត់​យ៉ាង​យូរ​ គាត់​ក៏​បាន​ទទួល​តាម​សេចក្ដី​សន្យា​


ដ្បិត​ព្រះ​ចេស្ដា​របស់​ព្រះជាម្ចាស់​ប្រទាន​ឲ្យ​យើង​មាន​អ្វីៗ​ទាំង​អស់​សម្រាប់​ជីវិត​ និង​ការ​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ តាមរយៈ​ការ​ស្គាល់​ព្រះ​អង្គ​ ដែល​បាន​ត្រាស់​ហៅ​យើង​ឲ្យ​មក‍​ឯ​សិរី​រុងរឿង​ និង‍​សេចក្ដី​ល្អ​របស់​ព្រះអង្គ​ផ្ទាល់​


បើ​អ្វីៗ​ទាំង​នេះ​នឹង​ត្រូវ​បំផ្លាញ​បែប​នេះ​ទៅ​ហើយ​ តើ​អ្នក​រាល់គ្នា​ត្រូវ​រស់នៅ​បែប​ណា​ ​គឺ​អ្នក​រាល់គ្នា​ត្រូវ​តែ​មាន​កិរិយា​បរិសុទ្ធ​ និង​គោរព​កោតខ្លាច​ព្រះជាម្ចាស់​


ខ្ញុំ​ យ៉ូហាន​ ជា​បងប្អូន​របស់​អ្នក​រាល់គ្នា​ ហើយ​ជា​អ្នក​រួម​ចំណែក​ជាមួយ​អ្នក​រាល់គ្នា​នៅ​ក្នុង​ព្រះយេស៊ូ​ គឺ​នៅ​ក្នុង​សេចក្ដី​វេទនា​ នៅ​ក្នុង​នគរ​ និង​នៅ​ក្នុង​ការ​ស៊ូទ្រាំ។​ ខ្ញុំ​បាន​នៅ​លើ​កោះ​ប៉ាត់ម៉ុស​ដោយ​ព្រោះ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ និង​សេចក្ដី​បន្ទាល់​របស់​ព្រះយេស៊ូ។​


អ្នកណា​ត្រូវ​ជាប់​ជា​ឈ្លើយ​ អ្នក​នោះ​នឹង​ជាប់​ជា​ឈ្លើយ​ អ្នកណា​ត្រូវ​ស្លាប់​ដោយ​ដាវ​ អ្នក​នោះ​នឹង​ស្លាប់​ដោយ​ដាវ។​ នេះ​ហើយ​គឺ​ជា​សេចក្ដី​អត់ធ្មត់​ និង​ជំនឿ​របស់​ពួក​បរិសុទ្ធ។​


នេះ​ហើយ​គឺ​ជា​សេចក្ដី​អត់ធ្មត់​របស់​ពួក​បរិសុទ្ធ​ដែល​កាន់​តាម​បញ្ញត្ដិ​របស់​ព្រះជាម្ចាស់​ និង​ជំនឿ​នៅ​ក្នុង​ព្រះយេស៊ូ។​


យើង​ស្គាល់​ការ​ប្រព្រឹត្ដិ​ ការ​នឿយ​ហត់​ ព្រម​ទាំង​ការ​ស៊ូទ្រាំ​របស់​អ្នក​ហើយ​ ទាំង​ដឹង​ថា​ អ្នក​មិន​អាច​ទ្រាំទ្រ​នឹង​ពួក​មនុស្ស​អាក្រក់​បាន​ឡើយ។​ អ្នក​បាន​ល្បងល​ពួកអ្នក​ដែល​ហៅ​ខ្លួន​ឯង​ថា​ជាសាវក​ ប៉ុន្ដែ​ពួកគេ​មិន​មែនជា​សាវក​ទេ​ គឺ​អ្នក​បាន​ឃើញ​ថា​ ពួកគេ​ជា​អ្នក​ភូតភរ​វិញ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម