Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ធីម៉ូថេ 4:13 - Khmer Christian Bible

13 ពេល​អ្នក​មក​ សូម​យក​អាវ​ធំ​ដែល​ខ្ញុំ​ទុក​នឹង​លោក​ការពូស​នៅ​ក្រុង​ទ្រអាស​មក​ជាមួយ​ផង​ ព្រមទាំង​សៀវភៅ​ទាំងឡាយ​ដែរ​ ជា​ពិសេស​សៀវភៅ​ធ្វើ​ពី​ស្បែក។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 ពេល​អ្នក​មក សូម​យក​អាវវែង​ដែល​ខ្ញុំ​ទុកចោល​នៅ​ទ្រអាស​នៅ​ជាមួយ​ការប៉ុស ព្រមទាំង​ក្រាំង​មក​ជាមួយ​ផង ជាពិសេស​ក្រាំងស្បែក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ពេល​អ្នក​មក សូម​យក​អាវ​ធំ​ដែល​ខ្ញុំ​ផ្ញើ​ទុក​នឹង​លោក​កាប៉ុស នៅ​ក្រុង​ទ្រអាស និង​យក​សៀវភៅ​ទាំង​ប៉ុន្មាន​មក​ជាមួយ​ផង ជា​ពិសេស​ក្រាំង​ស្បែក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ពេល​អ្នក​ចេញ​ទៅ ចូរ​យក​អាវ​ធំ​ដែល​ខ្ញុំ​ទុក​នៅ​ផ្ទះ​លោក​ការ‌ប៉ុស​នៅ​ក្រុង​ត្រូអាស ព្រម​ទាំង​យក​សៀវភៅ​មក​ជា​មួយ​ផង ជា​ពិសេស ក្រាំង​ស្បែក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ដល់​កាល​ណា​អ្នក​ទៅ​ឯ​ខ្ញុំ នោះ​សូម​យក​អាវ​ធំ ដែល​ខ្ញុំ​ផ្ញើ​ទុក​នឹង​អ្នក​កាប៉ុស នៅ​ក្រុង​ទ្រអាស​ទៅ​ផង នឹង​សៀវភៅ​ទាំង​ប៉ុន្មាន​ដែរ តែ​សូម​យក​ក្រាំង​ស្បែក​ជា​ដើម

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ពេល​អ្នក​ចេញ​ទៅ ចូរ​យក​អាវ​ធំ​ដែល​ខ្ញុំ​ទុក​នៅ​ផ្ទះ​លោក​ការប៉ុស​នៅ​ក្រុង​ត្រូអាស ព្រម​ទាំង​យក​សៀវភៅ​មក​ជា​មួយ​ផង ជា​ពិសេស​ក្រាំង​ស្បែក។

សូមមើលជំពូក ចម្លង




២ ធីម៉ូថេ 4:13
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ចំពោះ​អ្នកណា​ដែល​ចង់​ប្ដឹង​យក​អាវ​ខាង​ក្នុង​របស់​អ្នក​ ចូរ​ឲ្យ​គេ​ទាំង​អាវ​វែង​ផង។​


ដូច្នេះ​ យើង​ក៏​ចុះ​សំពៅ​ពី​ក្រុង​ទ្រអាស​តម្រង់​ទៅ‍​ឯ​កោះ​សាម៉ូត្រាស។​ នៅ​ថ្ងៃ​បន្ទាប់​ យើង​បាន​ទៅ​ដល់​ក្រុង​នាប៉ូល​


ដូច្នេះ​ពួកគាត់​ក៏​ធ្វើ​ដំណើរ​កាត់​តាម​ស្រុក​មីស៊ា​ចុះ​ទៅ​ក្រុង​ទ្រអាស។​


ដោយ​ព្រួយ​ចិត្ត​ចំពោះ​ពាក្យ​ដែល​គាត់​និយាយ​ថា​ ពួកគេ​នឹង​លែង​ឃើញ​មុខ​គាត់​ទៀត​ហើយ​ រួច​ពួកគេ​ក៏​ជូន​ដំណើរ​គាត់​ទៅ​ដល់​សំពៅ‍។​


រហូត​ដល់​ឥឡូវ​នេះ​ យើង​ឃ្លាន​ផង​ ស្រេក​ផង​ ហើយ​នៅ​អាក្រាត​ ទាំង​ត្រូវ​គេ​វាយ​ និង​រសាត់​អណ្ដែត​ទៀត​


ទាំង​មាន​ការ​នឿយ​ហត់​ និង​លំបាក​ អត់​ងងុយ​ជា​ញឹកញាប់​ ស្រេកឃ្លាន​ តម​អាហារ​ជា​ញឹកញាប់​ រងា​ និង​នៅ​អាក្រាត​ទៀត​ផង។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម