Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




២ ធីម៉ូថេ 1:6 - Khmer Christian Bible

6 ហេតុ​នេះ​ហើយ​ខ្ញុំ​រំឮក​អ្នក​ថា​ ចូរ​ធ្វើ​ឲ្យ​អំណោយ​ទាន​របស់​ព្រះជាម្ចាស់​ដែល​មាន​នៅ​ក្នុង​អ្នក​តាមរយៈ​ការ​ដាក់​ដៃ​របស់​ខ្ញុំ​ឲ្យ​មាន​សកម្មភាព​ឡើង​វិញ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 ហេតុនេះហើយបានជា​ខ្ញុំ​សូម​រំលឹក​អ្នក​ឲ្យ​អុជ​ភ្លើង​នៃ​អំណោយទាន​របស់​ព្រះ​ឲ្យឆេះឡើងវិញ​។ អំណោយទាននេះ​មាន​នៅក្នុង​អ្នក​តាមរយៈ​ការដាក់​ដៃ​របស់ខ្ញុំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​រំឭក​អ្នក ឲ្យ​ដាស់‌តឿន​អំណោយ‌ទាន​របស់​ព្រះ ដែល​នៅ​ក្នុង​អ្នក​ដោយ​ខ្ញុំ​ដាក់​ដៃ​លើ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​រំឭក​ដាស់​តឿន​អ្នក​ថា ចូរ​ធ្វើ​ឲ្យ​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌ជាម្ចាស់ ដែល​អ្នក​បាន​ទទួល ដោយ​ខ្ញុំ​ដាក់​ដៃ*​លើ​នោះ មាន​សកម្ម‌ភាព​ឡើង​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​រំឭក​ដល់​អ្នក ឲ្យ​ដាស់‌តឿន​អំណោយ​ទាន​របស់​ព្រះ ដែល​នៅ​ក្នុង​អ្នក​ដោយ​ខ្ញុំ​ដាក់​ដៃ​លើ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​រំលឹក​ដាស់‌តឿន​អ្នក​ថា ចូរ​ធ្វើ​ឲ្យ​អំណោយ​ទាន​របស់​អុលឡោះ ដែល​អ្នក​បាន​ទទួល ដោយ​ខ្ញុំ​ដាក់​ដៃ​លើ​នោះ មាន​សកម្ម‌ភាព​ឡើង​វិញ

សូមមើលជំពូក ចម្លង




២ ធីម៉ូថេ 1:6
19 ការដាក់ឲ្យឆ្លើយតបគ្នា  

កុំ​ធ្វេស​ប្រហែស​នឹង​អំណោយ​ទាន​ដែល​ស្ថិត​នៅ​ក្នុង​អ្នក​ឡើយ​ ជា​អំណោយ​ទាន​ដែល​បាន​ប្រទាន​មក​អ្នក​តាមរយៈ​ការ​ថ្លែង​ព្រះបន្ទូល​ដោយ​មាន​ក្រុម​ចាស់​ទុំ​បាន​ដាក់​ដៃ​លើ​អ្នក​ទៀត​ផង​


កុំ​ពន្លត់​ព្រះវិញ្ញាណ​


ឥឡូវនេះ​ បងប្អូន​ជាទី​ស្រឡាញ់​អើយ!​ នេះ​ជា​សំបុត្រ​ទីពីរ​ដែល​ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់គ្នា​ ហើយ​នៅ​ក្នុង​សំបុត្រ​ទាំង​ពីរ​នេះ​ ខ្ញុំ​បាន​រំលឹក​ និង​ដាស់​គំនិត​ដ៏​ស្មោះត្រង់​របស់​អ្នក​រាល់គ្នា​ឲ្យ​ភ្ញាក់​ឡើង​


ចូរ​ប្រកាស​ព្រះបន្ទូល​ ហើយ​ខិតខំ​ប្រកាស​មិន​ថា​ ត្រូវ​ពេល​ ឬ​ខុស​ពេល​ឡើយ​ ចូរ​ទូន្មាន​ ស្តី​បន្ទោស​ លើក​ទឹកចិត្ត​ និង​បង្រៀន​ដោយ​សេចក្តី​អត់ធ្មត់​គ្រប់​បែប​យ៉ាង​


ហេតុនេះ​ហើយ​ ខ្ញុំ​នឹង​រំលឹក​អ្នក​រាល់គ្នា​អំពី​សេចក្ដី​ទាំង​នេះ​ជានិច្ច​ ទោះបី​អ្នក​រាល់គ្នា​បាន​ស្គាល់​ ព្រមទាំង​បាន​មាំមួន​ឡើង​នៅក្នុង​សេចក្ដី​ពិត​ដែល​អ្នក​រាល់គ្នា​មាន​ហើយ​នេះ​ក៏​ដោយ។​


ហើយ​ពេល​លោក​ប៉ូល​ដាក់​ដៃ​លើ​ពួកគេ​ ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​យាង​មក​សណ្ឋិត​លើ​ពួកគេ​ រួច​ពួកគេ​ក៏​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ ព្រមទាំង​ថ្លែង​ព្រះបន្ទូល‍​ផង‍។​


ចូរ​រំលឹក​ពួកគេ​ពី​សេចក្ដី​ទាំង​នេះ​ ហើយ​ដាស់តឿន​ពួកគេ​យ៉ាង​ម៉ឺងម៉ាត់​នៅ​ចំពោះ​ព្រះជាម្ចាស់កុំ​ឲ្យ​ឈ្លោះ​ប្រកែក​គ្នា​អំពី​ពាក្យ​ ដ្បិត​គ្មាន​ប្រយោជន៍​ឡើយ​ មាន​តែ​ធ្វើ​ឲ្យ​ពួកអ្នក​ស្តាប់​អន្តរាយ​ប៉ុណ្ណោះ។​


បើ​អ្នក​បង្ហាញ​សេចក្ដី​ទាំង​នេះ​ដល់​ពួក​បងប្អូន​ឲ្យ​ស្គាល់​ នោះ​អ្នក​នឹង​ត្រលប់​ជា​អ្នក​បម្រើ​ដ៏​ល្អ​របស់​ព្រះគ្រិស្ដ​យេស៊ូ​ ហើយ​ជា​អ្នក​ដែល​ត្រូវ​បាន​ចិញ្ចឹម​ដោយ​ព្រះបន្ទូល​នៃ​ជំនឿ​ និង​សេចក្ដី​បង្រៀន​ដ៏​ប្រសើរ​ដែល​អ្នក​បាន​កាន់​តាម។​


កាល​បាន​ហៅ​បាវបម្រើ​ទាំង​ដប់​នាក់​របស់​គាត់​មក​ហើយ​ គាត់​ក៏​ឲ្យ​បា្រក់​ដល់​ពួកគេ​ដប់​មីណា​ និង​បាន​ប្រាប់​ថា​ ចូរ​ប្រកប​របរ​រកស៊ី​រហូត​ដល់​ខ្ញុំ​មក​វិញ។​


អ្នក​រាល់គ្នា​បាន​ដឹង​សេចក្ដី​ទាំង​នេះ​រួច​ហើយ​ ប៉ុន្ដែ​ខ្ញុំ​ចង់​រំលឹក​អ្នក​រាល់គ្នា​ថា​ ព្រះអម្ចាស់​បាន​សង្គ្រោះ​ប្រជាជន​របស់​ព្រះអង្គ​ឲ្យ​ចេញ​ផុត​ពី​ទឹក​ដី​ស្រុក​អេស៊ីព្ទ ក្រោយ​មក​ទៀត​ ព្រះអង្គ​ក៏​បំផ្លាញ​ពួកអ្នក​ដែល​មិន​ជឿ​


សេចក្ដី​បង្រៀន​អំពី​ពិធី​ជ្រមុជ​ទឹក​ ពិធី​ដាក់ដៃ​ ការ​រស់​ពី​ស្លាប់​ឡើង​វិញ​ និង​ការ​ជំនុំជម្រះ​ដ៏​អស់កល្ប​ជានិច្ច។​


ពួកគេ​បាន​នាំ​អ្នក​ទាំង​នោះ​មក​ឈរ​នៅ​ចំពោះ​មុខ​ពួក​សាវក​ ហើយ​ពួក​សាវក​ក៏​អធិស្ឋាន​ដោយ​ដាក់​ដៃ​លើ​អ្នក​ទាំង​នោះ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម