Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ថែស្សាឡូនីច 3:3 - Khmer Christian Bible

3 ប៉ុន្ដែ​ព្រះអម្ចាស់​ស្មោះត្រង់​ ព្រះអង្គ​នឹង​ពង្រឹង​អ្នក​រាល់គ្នា​ឲ្យ​មាំមួន​ឡើង​ ហើយ​ការពារ​អ្នក​រាល់គ្នា​ពី​អារក្ស​សាតាំង​ផង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 យ៉ាងណាមិញ ព្រះអម្ចាស់​ទ្រង់​ស្មោះត្រង់ ព្រះអង្គ​នឹង​ពង្រឹង​អ្នករាល់គ្នា ព្រមទាំង​រក្សា​អ្នករាល់គ្នា​ពី​មេអាក្រក់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ប៉ុន្ដែ ព្រះ‌អម្ចាស់​ទ្រង់​ស្មោះ​ត្រង់ ព្រះ‌អង្គ​នឹង​តាំង​អ្នក​រាល់​គ្នា​ឲ្យ​មាំ‌មួន​ឡើង ហើយ​ការពារ​អ្នក​រាល់​គ្នា​ពី​មេ​កំណាច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់ ព្រះអង្គ​នឹង​ប្រោស​ប្រទាន​ឲ្យ​បងប្អូន​មាន​ជំហរ​រឹង‌ប៉ឹង និង​ការពារ​បងប្អូន​កុំ​ឲ្យ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មេ​កំណាច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 តែ​ព្រះ‌អម្ចាស់​ទ្រង់​ស្មោះ‌ត្រង់ ទ្រង់​នឹង​តាំង​អ្នក​រាល់​គ្នា​ឲ្យ​មាំ‌មួន​ឡើង ហើយ​ការ‌ពារ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​សេចក្ដី​អាក្រក់​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

3 អ៊ីសា‌ជាអម្ចាស់​ស្មោះ​ត្រង់ គាត់​នឹង​ប្រោស​ប្រទាន​ឲ្យ​បង​ប្អូន​មាន​ជំហរ​រឹង‌ប៉ឹង និង​ការ‌ពារ​បង​ប្អូន​កុំ​ឲ្យ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ៊ីព្លេស​កំណាច។

សូមមើលជំពូក ចម្លង




២ ថែស្សាឡូនីច 3:3
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ឲ្យ​ពាក្យ​អ្នក​រាល់គ្នា​ មែន​គឺ​មែន​ ទេ​គឺ​ទេ​ ប៉ុន្ដែ​លើស​ពី​សេចក្ដី​ទាំង​នេះ​ គឺ​មក​ពី​អារក្ស​សាតាំង​ទេ។​


សូម​កុំ​បណ្ដោយ​យើង​ខ្ញុំ​ឲ្យ​ទៅ​ក្នុង​សេចក្ដី​ល្បួង​ ប៉ុន្ដែ​សូម​ប្រោស​យើង​ខ្ញុំ​ឲ្យ​រួច​ពី​សេចក្ដី​អាក្រក់​វិញ​ [ដ្បិត​រាជ្យ​ ព្រះ​ចេស្ដា​ និង​សិរី​ល្អ​ជា​របស់​ព្រះអង្គ​នៅ​អស់​កល្ប​ជានិច្ច​ អាម៉ែន]»។​


សូម​លើកលែង​ទោស​បាប​របស់​យើង​ខ្ញុំ​ ដ្បិត​យើង​ខ្ញុំ​ក៏​បាន​លើកលែង​ទោស​ដល់​អស់​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង​ខ្ញុំ​ដែរ​ ហើយ​កុំ​បណ្ដោយ​ឲ្យ​យើង​ខ្ញុំ​ទៅ​ក្នុង​សេចក្ដី​ល្បួង​ឡើយ»។​


ហើយ​ខ្ញុំ​មិន​សុំ​ព្រះអង្គ​ឲ្យ​ដក​យក​ពួកគេ​ចេញពី​លោកិយ​នេះ​ទេ​ គឺ​សុំ​ព្រះអង្គ​រក្សា​ពួកគេ​ឲ្យ​រួច​ផុត​ពី​អារក្ស​សាតាំង​


ព្រះជាម្ចាស់​ស្មោះត្រង់​ ព្រះអង្គ​បាន​ត្រាស់ហៅ​អ្នក​រាល់គ្នា​ឲ្យ​មាន​សេចក្ដី​ប្រកប​ជាមួយ​នឹង​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ គឺ​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង។​


គ្មាន​សេចក្ដី​ល្បួង​ណា​កើត​ឡើង​ចំពោះ​អ្នក​រាល់គ្នា​ទេ​ ក្រៅពី​សេចក្ដី​ល្បួង​ទូទៅ​សម្រាប់​មនុស្ស​លោក​ រីឯ​ព្រះជាម្ចាស់​ស្មោះត្រង់​ ព្រះអង្គនឹង​មិន​បណ្តោយ​ឲ្យ​អ្នក​រាល់គ្នា​ត្រូវ​ល្បួង​ហួស​ពី​អ្វី​ដែល​អ្នក​រាល់គ្នា​អាច​ទ្រាំ​បាន​ឡើយ​ គឺ​ព្រះអង្គ​នឹង​ប្រទាន​ផ្លូវ​ចេញ​នៅ​ពេលមាន​សេចក្ដី​ល្បួង​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​អាច​ទ្រាំទ្រ​បាន។​


ព្រះអង្គ​ដែល​បាន​ត្រាស់​ហៅ​អ្នក​រាល់គ្នា​ ព្រះអង្គ​ស្មោះត្រង់​ ហើយ​ព្រះអង្គ​នឹង​សម្រេច​ការ​នោះ​មិន​ខាន។​


លើក​ទឹកចិត្ត​អ្នក​រាល់គ្នា​ ហើយ​ពង្រឹង​អ្នក​រាល់គ្នា​ឲ្យ​មាំមួន​ឡើង​ក្នុង​គ្រប់​កិច្ចការ​ល្អ​ និង​ពាក្យ​សំដី​ផង។​


ព្រះអម្ចាស់​នឹង​សង្គ្រោះ​ខ្ញុំ​ឲ្យ​រួច​ពី​ការ​អាក្រក់​គ្រប់​យ៉ាង​ ហើយ​ព្រះអង្គ​នឹង​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​នគរ​ស្ថានសួគ៌​របស់​ព្រះអង្គ​ដោយ​សុវត្ថិភាព​ សូម​ឲ្យ​ព្រះអង្គ​បាន​ប្រកប​ដោយ​សិរី​រុងរឿង​អស់កល្ប​ជានិច្ច​ អាម៉ែន។​


បន្ទាប់​ពី​អ្នក​រាល់គ្នា​បាន​រងទុក្ខ​មួយ​រយៈ​ពេល​កន្លង​មក‍​ ព្រះជាម្ចាស់​ដ៏​មាន​ព្រះគុណ​គ្រប់​បែប​យ៉ាង​ដែល​បាន​ត្រាស់​ហៅ​អ្នក​រាល់គ្នា​មក​ក្នុ​ងសិរី​រុងរឿង​ដ៏​អស់កល្ប​ជានិច្ច​របស់​ព្រះអង្គ​តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ​ ព្រះអង្គ​នឹង​ប្រោស​អ្នក​រាល់គ្នា​ឲ្យ​គ្រប់លក្ខណ៍​ ឲ្យ​មាំមួន​ ឲ្យ​មាន​កម្លាំង​ និង​ឲ្យ​អ្នក​រាល់គ្នា​រឹងមាំ​ឡើង។​


ដូច្នេះ​ ព្រះ​អម្ចាស់​ក៏​ដឹង​អំពី​របៀប​រំដោះ​មនុស្ស​ដែល​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ឲ្យ​រួច​ពី​សេចក្ដី​ល្បួង​ ហើយ​ឃុំ​មនុស្ស​ទុច្ចរិត​ ដើម្បី​ដាក់ទោស​នៅ​ថ្ងៃ​ជំនុំជម្រះ​ដែរ​


សូម​ឲ្យ​ព្រះអង្គ​ដែល​អាច​រក្សា​អ្នក​រាល់គ្នា​មិន​ឲ្យ​ជំពប់​ដួល​ និង​បាន​ដាក់​អ្នក​រាល់គ្នា​ឲ្យ​នៅ​ពីមុខ​សិរី​រុងរឿង​របស់​ព្រះអង្គ​ដោយ​ឥត​បន្ទោស​បាន​ និង​ដោយ​មាន​អំណរ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម