Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




២ ថែស្សាឡូនីច 3:12 - Khmer Christian Bible

12 ដូច្នេះ​យើង​បង្គាប់​ និង​ដាស់​តឿន​ដល់​មនុស្ស​បែប​នោះ​ក្នុង​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​ថា​ សូម​ឲ្យ​ពួកគេ​ធ្វើ​ការ​ដោយ​ស្ងៀមស្ងាត់​ ហើយ​បរិភោគ​អាហារ​របស់​ខ្លួន​ចុះ‍។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 ដូច្នេះ យើង​សូម​បង្គាប់ និង​ជំរុញទឹកចិត្ត​មនុស្ស​បែបនេះ ក្នុង​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ ឲ្យ​ធ្វើការ​ដោយ​ស្ងៀមស្ងាត់ ហើយ​ចិញ្ចឹម​ខ្លួន​ទៅ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ដូច្នេះ យើង​បង្គាប់ ហើយ​ដាស់​តឿន​មនុស្ស​បែប​នោះ ក្នុងព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ ឲ្យ​ធ្វើ​កិច្ច​ការ​របស់​ខ្លួន​ដោយ​ស្រគត់​ស្រគំ ហើយ​បរិ‌ភោគ​អាហារ​ពី​កម្លាំង​ញើស​ឈាម​របស់​ខ្លួនទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 យើង​សូម​ទូន្មាន និង​សូម​ដាស់‌តឿន​បងប្អូន​ប្រភេទ​នោះ ក្នុង​នាម​ព្រះ‌អម្ចាស់​យេស៊ូ‌គ្រិស្ត​ថា សូម​អញ្ជើញ​ធ្វើ​ការ​ឲ្យ​បាន​ស្រួល‌បួល​ឡើង និង​បរិភោគ​អាហារ​ដែល​បាន​មក​ពី​កម្លាំង​ញើស​ខ្លួន​ឯង​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ដូច្នេះ យើង​ខ្ញុំ​ផ្តាំ​មក​មនុស្ស​យ៉ាង​នោះ ហើយ​ទូន្មាន​គេ ដោយ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​ថា ឲ្យ​គេ​បរិភោគ​បាយ​របស់​ខ្លួន​គេ​ចុះ ទាំង​ធ្វើ​ការ​ដោយ​ស្រគត់‌ស្រគំ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

12 យើង​សូម​ទូន្មាន និង​សូម​ដាស់‌តឿន​បង​ប្អូន​ប្រភេទ​នោះ ក្នុង​នាម​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជាអម្ចាស់​ថា សូម​អញ្ជើញ​ធ្វើ​ការ​ឲ្យ​បាន​ស្រួល​បួល​ឡើង និង​បរិភោគ​អាហារ​ដែល​បាន​មក​ពី​កម្លាំង​ញើស​ខ្លួន​ឯង​ទៅ។

សូមមើលជំពូក ចម្លង




២ ថែស្សាឡូនីច 3:12
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ខំ​យក​ចិត្ត​ទុក​ដាក់​រស់នៅ​ដោយ​ស្រគត់​ស្រគំ​ ទាំង​បំពេញ​កិច្ចការ​របស់​ខ្លួន​ និង​ធ្វើ​ការ​ដោយ​ដៃ​របស់​ខ្លួន​ ដូច​ដែល​យើង​បាន​បង្គាប់​អ្នក​រាល់គ្នា​ហើយ​


អ្នក​ដែល​លួច​ ចូរ​កុំ​លួច​ទៀត​ ប៉ុន្ដែ​ចូរ​ខំ​ធ្វើ​ការ​យ៉ាង​នឿយ​ហត់​ចុះ​ គឺ​ធ្វើ​កិច្ចការ​ដែល​មាន​ប្រយោជន៍​ដោយ​ដៃ​របស់​ខ្លួន​វិញ​ ដើម្បី​ឲ្យ​មាន​អ្វី​ចែក​ដល់​អ្នក​ដែល​ខ្វះខាត។​


យើង​ក៏​មិន​បាន​បរិភោគ​អាហារ​របស់​អ្នកណា​ម្នាក់​ដោយ​ទទេ​ដែរ​ គឺ​យើង​ធ្វើ​ការ​នឿយ​ហត់​ ហើយ​លំបាក​ទាំង​យប់​ទាំង​ថ្ងៃ​ ដើម្បី​កុំ​ឲ្យយើង​ទៅ​ជា​បន្ទុក​ដល់​អ្នកណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ឡើយ​


ទីបញ្ចប់​នេះ​ បងប្អូន​អើយ!​ អ្នក​រាល់គ្នា​បាន​ទទួល​សេចក្ដី​បង្រៀន​ពី​យើង​អំពី​របៀប​រស់នៅ​ឲ្យ​ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ​រួច​ហើយ​ ហើយ​អ្នក​រាល់គ្នា​បាន​រស់នៅ​ដូច្នោះ​មែន។​ ឥឡូវ​នេះ​ យើង​សូម​អង្វរ​ ហើយ​ដាស់​តឿន​អ្នក​រាល់គ្នា​ក្នុង​ព្រះអម្ចាស់​យេស៊ូ​ថា​ ចូរ​រស់នៅ​ដូច្នេះ​ឲ្យ​កាន់​តែ​ប្រសើរ​ទៀត​ចុះ​


សូម​ប្រទាន​អាហារ​ប្រចាំ​ថ្ងៃ​ដល់​យើង​ខ្ញុំ​ជា​រៀង​រាល់​ថ្ងៃ​។​


គឺ​ទាំង​សម្រាប់​ស្ដេច​ និង​អ្នក​កាន់​អំណាច​គ្រប់​គ្នា​ផង​ ដើម្បី​ឲ្យ​យើង​រស់នៅ​បាន​សុខសាន្ដ​ ហើយ​ស្ងប់ស្ងាត់​ ដោយ​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ និង​ដោយ​ថ្លៃថ្នូរ​គ្រប់​យ៉ាង​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម