Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ថែស្សាឡូនីច 2:6 - Khmer Christian Bible

6 ហើយ​ឥឡូវ​នេះ​ អ្នក​រាល់គ្នា​ស្គាល់​អ្វី​ដែល​ឃាត់​វា​ហើយ​ ដើម្បី​ឲ្យ​វា​លេច​មក​តាម​ពេល​កំណត់​របស់​វា។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 អ្នករាល់គ្នា​ស្គាល់​អ្វី​ដែល​រារាំង​វា​នៅឥឡូវនេះ​ដែរ ដើម្បីឲ្យ​វា​លេចមក​ក្នុង​ពេលកំណត់​របស់​វា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ឥឡូវ​នេះ អ្នក​រាល់​គ្នា​ដឹង​ថា​អ្វី​ដែល​ឃាត់ឃាំង​វា​ហើយ ដើម្បី​ឲ្យ​វា​បាន​លេច​មក​តាម​ពេល​កំណត់​របស់​វា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ឥឡូវ​នេះ បងប្អូន​ស្គាល់​អ្វី​ដែល​ឃាត់​ឃាំង​មេ​ប្រឆាំង​នោះ​ហើយ វា​ចេញ​មុខ​មក​បាន លុះ​ត្រា​តែ​ពេល​កំណត់​របស់​វា​មក​ដល់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ហើយ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​ស្គាល់​សេចក្ដី​ដែល​ឃាត់​វា ប្រយោជន៍​ឲ្យ​វា​បាន​លេច​មក​តែ​ក្នុង​ពេល​វេលា​របស់​វា​ប៉ុណ្ណោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ឥឡូវ​នេះ បង​ប្អូន​ស្គាល់​អ្វី​ដែល​ឃាត់​ឃាំង​មេ​ប្រឆាំង​នោះ​ហើយ វា​ចេញ​មុខ​មក​បាន លុះ​ត្រា​តែ​ពេល​កំណត់​របស់​វា​មក​ដល់។

សូមមើលជំពូក ចម្លង




២ ថែស្សាឡូនីច 2:6
4 ការដាក់ឲ្យឆ្លើយតបគ្នា  

សេចក្ដី​ក្រោធ​របស់​ព្រះជាម្ចាស់​បាន​បង្ហាញ​ពី​ស្ថានសួគ៌​មក​ទាស់​នឹង​គ្រប់​ទាំង​ការ​មិន​កោតខ្លាច​ព្រះជាម្ចាស់​ និង​សេចក្ដី​ទុច្ចរិត​របស់​មនុស្ស​ដែល​កំពុង​បង្ខាំង​សេចក្ដី​ពិត​ក្នុង​សេចក្ដី​ទុច្ចរិត​


កុំ​ឲ្យ​អ្នកណា​ម្នាក់​បញ្ឆោត​អ្នក​រាល់គ្នា​បាន​ដោយ​របៀប​ណា​មួយ​ឡើយ​ ដ្បិត​ថ្ងៃ​នោះ​នឹង​មិន​មក​ដល់​ឡើយ​ លុះត្រា​តែ​ការ​បះបោរ​ និង​អា​ប្រឆាំង​ច្បាប់​ គឺ​កូន​នៃ​សេចក្ដី​វិនាស​លេច​មក​ជា​មុន​សិន​


ដ្បិត​អាថ៌កំបាំង​របស់​ការ​ប្រឆាំង​ច្បាប់​កំពុង​ធ្វើ​សកម្មភាព​ស្រាប់​ហើយ​ គ្រាន់តែ​ឥឡូវ​នេះ​មាន​អ្នក​កំពុង​ឃាត់​វា​ លុះត្រា​តែ​អ្នក​នោះ​ត្រូវ​ដក​ចេញ​


ទើប​អា​ប្រឆាំង​ច្បាប់​នោះ​លេច​មក​ ហើយ​ព្រះអម្ចាស់​យេស៊ូ​នឹង​សម្លាប់​វា​ដោយ​ខ្យល់​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ​ ទាំង​ធ្វើ​ឲ្យ​វា​វិនាស​ដោយ​រស្មី​នៃ​ការ​យាង​មក​របស់​ព្រះអង្គ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម