Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ថែស្សាឡូនីច 1:10 - Khmer Christian Bible

10 នៅ​ពេល​ដែល​ព្រះអង្គ​យាង​មក​ ដើម្បី​ទទួល​ការ​លើក​តម្កើង​នៅ​ក្នុង​ចំណោម​ពួក​បរិសុទ្ធ​ និង​ដើម្បី​ទទួល​ការ​ស្ងើច​សរសើរ​នៅ​ក្នុង​ចំណោម​ពួកអ្នក​ជឿ​ទាំង​អស់​នៅ​ថ្ងៃ​នោះ​ ព្រោះ​អ្នក​រាល់គ្នា​បាន​ជឿ​សេចក្ដី​បន្ទាល់​របស់​យើង​ហើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 នៅ​ថ្ងៃ​នោះ​ដែល​ព្រះអង្គ​យាង​មក​ដើម្បី​ត្រូវបាន​លើកតម្កើងសិរីរុងរឿង​ពី​វិសុទ្ធជន​របស់​ព្រះអង្គ និង​ដើម្បី​ត្រូវបាន​ស្ងើច​ពី​អស់អ្នក​ដែល​ជឿ​——​ដ្បិត​ទីបន្ទាល់​របស់យើង​ដល់​អ្នករាល់គ្នា​ត្រូវបាន​ជឿ​ហើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 នៅ​ពេល​ព្រះ‌អង្គ​យាង​មក ដើម្បី​ទទួល​សិរីល្អ​ក្នុង​ចំណោម​ពួក​បរិសុទ្ធ​របស់​ព្រះ‌អង្គ ហើយ​នៅ​ថ្ងៃ​នោះ អស់​អ្នក​ដែល​ជឿនឹង​មានចិត្ត​ស្ញប់​ស្ញែង ព្រោះ​អ្នក​រាល់​គ្នា​បាន​ជឿ​ទី​បន្ទាល់​របស់​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 នៅ​ថ្ងៃ​នោះ ពេល​ព្រះអង្គ​យាង​មក ប្រជា‌ជន​ដ៏វិសុទ្ធ*​នឹង​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ ហើយ​អស់​អ្នក​ដែល​ជឿ​ក៏​នាំ​គ្នា​ស្ងើច​សរសើរ​ព្រះអង្គ​ដែរ ។ ចំពោះ​បងប្អូន​វិញ បងប្អូន​បាន​ជឿ​សក្ខីភាព​របស់​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ក្នុង​កាល​ដែល​ទ្រង់​យាង​មក ដើម្បី​ឲ្យ​បាន​ដំកើង​ឡើង​ក្នុង​ពួក​បរិសុទ្ធ​របស់​ទ្រង់ ហើយ​នៅ​ថ្ងៃ​នោះ ឲ្យ​បាន​គេ​មើល​ទ្រង់​ដោយ​អស្ចារ្យ ក្នុង​ពួក​អ្នក​ដែល​ជឿ ដ្បិត​អ្នក​រាល់​គ្នា​បាន​ជឿ​ពាក្យ​បន្ទាល់​របស់​យើង​ខ្ញុំ​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 នៅ​ថ្ងៃ​នោះ ពេល​អ៊ីសា​មក ប្រជា‌ជន​ដ៏‌បរិសុទ្ធ​នឹង​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​គាត់ ហើយ​អស់​អ្នក​ដែល​ជឿ​ក៏​នាំ​គ្នា​ស្ងើច​សរសើរ​គាត់​ដែរ។ ចំពោះ​បង​ប្អូន​វិញ បង​ប្អូន​បាន​ជឿ​សក្ខី‌ភាព​របស់​យើង។

សូមមើលជំពូក ចម្លង




២ ថែស្សាឡូនីច 1:10
40 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រោះ​កូនមនុស្ស​នឹង​មក​នៅ​ក្នុង​សិរី​រុងរឿង​នៃ​ព្រះវរបិតា​របស់​លោក​ជាមួយ​ពួក​ទេវតា​របស់​លោក​ រួច​ពេល​នោះ​លោក​នឹង​សង​ដល់​ម្នាក់ៗ​តាម​ការ​ប្រព្រឹត្ដិ​របស់​គេ​


ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ អ្នក​ខ្លះ​ក្នុង​ចំណោម​ពួក​អ្នក​កំពុង​ឈរ​នៅ​ទី​នេះ​ នឹង​មិន​ស្គាល់​សេចក្ដី​ស្លាប់​ឡើយ​ លុះត្រា​តែ​ឃើញ​កូនមនុស្ស​មក​ជាមួយ​នគរ​របស់​លោក»។​


ឯ​ពេល​វេលា​ និង​ថ្ងៃ​កំណត់​ ក្រៅ​ពី​ព្រះវរបិតា​តែ​មួយ​អង្គ​គត់​ គ្មាន​អ្នកណា​ម្នាក់​ដឹង​ឡើយ​ សូម្បីតែ​ពួក​ទេវតា​នៅ​ស្ថានសួគ៌​ ឬ​ព្រះរាជបុត្រា​


ពេល​កូន​មនុស្ស​មក​នៅ​ក្នុង​សិរី​រុងរឿង​របស់​លោក​ជាមួយនឹង​ពួក​ទេវតា​ទាំង​អស់​ នោះ​លោក​នឹង​អង្គុយ​លើ​បល្ល័ង្ក​នៃ​សិរី​រុងរឿង​របស់​លោក​


នៅ​ថ្ងៃ​នោះ​ មនុស្ស​ជា​ច្រើន​នឹង​និយាយ​មក​ខ្ញុំ​ថា​ ព្រះអម្ចាស់​ ព្រះអម្ចាស់!​ តើ​យើង​ខ្ញុំ​មិន​បាន​ថ្លែង​ព្រះបន្ទូល​ បណ្ដេញ​អារក្ស​ និង​ធ្វើ​កិច្ចការ​ដ៏​មាន​អំណាច​ជា​ច្រើន​នៅ​ក្នុង​ព្រះនាម​របស់​ព្រះអង្គ​ទេឬ?​


ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ នៅ​ថ្ងៃ​នោះ​ សម្រាប់​ក្រុង​សូដុម​ងាយទ្រាំ​ជាង​ក្រុង​នោះ​ទៅ​ទៀត​។​


ប៉ុន្ដែ​ពេល​ព្រះយេស៊ូ​ឮ​ដូច្នេះ​ ព្រះអង្គ​មាន​បន្ទូល​ថា៖​ «ជំងឺ​នេះ​មិន​ដល់​ស្លាប់​ទេ​ គឺ​សម្រាប់​ជា​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់វិញ ដើម្បី​ឲ្យ​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​បាន​តម្កើង​ឡើង​ដោយសារ​ជំងឺ​នេះ»។​


រីឯ​អ្វីៗ​ទាំង​អស់​ដែល​ជា​របស់​ខ្ញុំ​ គឺ​ជា​របស់​ព្រះអង្គ​ ហើយ​អ្វីៗ​ដែល​ជា​របស់​ព្រះអង្គ​ក៏​ជា​របស់​ខ្ញុំ​ដែរ​ ដូច្នេះ​ខ្ញុំ​ត្រូវ​បាន​តម្កើង​ឡើង​ក្នុង​ចំណោម​ពួកគេ។​


ដ្បិត​សេចក្ដី​បន្ទាល់​អំពី​ព្រះគ្រិស្ដ​បាន​បញ្ជាក់​នៅ​ក្នុង​អ្នក​រាល់គ្នា​


កិច្ចការ​របស់​គេ​ម្នាក់ៗ‍​នឹង​បង្ហាញ​ឲ្យ​ឃើញ​ ដ្បិត​នឹង​ធ្វើ​ឲ្យ​ដឹង​ច្បាស់​នៅ​ថ្ងៃ​ចុង​ក្រោយ​ ពីព្រោះ​កិច្ចការ​នោះ​ត្រូវ​បង្ហាញ​ឲ្យ​ឃើញ​តាមរយៈ​ភ្លើង​ គឺ​ភ្លើង​នឹង​ពិសោធ​កិច្ចការ​របស់​គេ​ម្នាក់ៗ​ឲ្យ​ឃើញ​ជា​យ៉ាង​ណា​


ហើយ​ពួកគេ​ក៏​សរសើរ​តម្កើង​ព្រះជាម្ចាស់​ដោយ​ព្រោះ​ខ្ញុំ។​


ដើម្បី​ឲ្យ​យើង​ដែល​ជា​អ្នក​មាន​សង្ឃឹម​នៅ​ក្នុង​ព្រះគ្រិស្ដ​មុន​គេ​បាន​សរសើរ​សិរី​រុងរឿង​របស់​ព្រះអង្គ។​


គឺ​ព្រះវិញ្ញាណ​នេះ​ហើយ​ជា​របស់​បញ្ចាំ​ចិត្ដ​សម្រាប់​មរតក​របស់យើង​ រហូត​ទាល់​តែ​ព្រះអង្គ​ប្រោសលោះ​អ្នក​ដែល​ជា​កម្មសិទ្ធិ​របស់ព្រះអង្គ​ ដើម្បី​ជា​ការ​សរសើរ​ដល់​សិរី​រុងរឿង​របស់​ព្រះអង្គ។​


ហើយ​ឲ្យ​ភ្នែក​ចិត្ត​របស់​អ្នក​រាល់គ្នា​បាន​ភ្លឺ​ឡើង​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ដឹង​ថា​ សេចក្ដី​សង្ឃឹម​នៃ​ការ​ត្រាស់​ហៅ​របស់​ព្រះអង្គ​ជា​យ៉ាង​ណា​ មរតក​របស់​ព្រះអង្គ​នៅ​ក្នុង​ពួក​បរិសុទ្ធ​មាន​សិរី​រុងរឿង​ដ៏​បរិបូរ​ជា​យ៉ាង​ណា​


សម្រាប់​ការ​សរសើរ​សិរី​រុងរឿង​នៃ​ព្រះគុណ​របស់​ព្រះអង្គ​ ដែល​ព្រះអង្គ​បាន​សព្វ​ព្រះហឫទ័យ​ចំពោះ​យើង​នៅ​ក្នុង​ព្រះ​មួយ​អង្គ​ដ៏​ជា​ទី​ស្រឡាញ់​


ដើម្បី​ឲ្យ​ព្រះអង្គ​បង្ហាញ​ជំនាន់​ខាង​មុខ​ឲ្យ​ឃើញ​ពី​ព្រះគុណ​ដ៏​បរិបូរ​លើសលប់​របស់​ព្រះអង្គ​ ដែល​បាន​ប្រទាន​ដល់​យើង​ដោយ​សេចក្ដី​សប្បុរស​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​


ដើម្បី​បង្ហាញ​ឲ្យ​ការ​គ្រប់គ្រង​ និង​សិទ្ធិ​អំណាច​ទាំងឡាយ​ដែល​នៅ​ស្ថានសួគ៌​ស្គាល់​ប្រាជ្ញា​របស់​ព្រះជាម្ចាស់​ដែល​មាន​ជា​ច្រើន​យ៉ាង​នៅ​ពេល​នេះ​ តាមរយៈ​ក្រុមជំនុំ​


សូម​ឲ្យ​ព្រះអង្គ​ប្រទាន​ឲ្យ​មនុស្ស​ខាង​ក្នុង​របស់​អ្នក​រាល់គ្នា​រឹង​មាំ​ឡើង​ដោយសារ​អំណាច​តាមរយៈ​វិញ្ញាណ​របស់​ព្រះអង្គ​ស្រប​ទៅ​តាម​ភាព​បរិបូរ​នៃ​សិរី​រុងរឿង​របស់​ព្រះអង្គ​


ដ្បិត​ដំណឹង​ល្អ​របស់​យើង​មិន​បាន​ប្រកាស​ប្រាប់​អ្នក​រាល់គ្នា​ដោយ​ពាក្យ​សំដី​ទេ​ គឺ​ដោយ​អំណាច​ ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ និង​ដោយ​ការ​ជឿ​ជាក់​យ៉ាង​ខ្លាំង​ទៀត​ផង​ ដូច​អ្នក​រាល់គ្នា​បាន​ដឹង​ស្រាប់​ហើយ​ថា​ ដើម្បី​អ្នក​រាល់គ្នា​ យើង​បាន​ប្រព្រឹត្ត​បែប​ណា​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា។​


បងប្អូន​អើយ!​ អ្នក​រាល់គ្នា​ដឹង​ហើយ​ថា​ ការ​ដែល​យើង​មក​ឯ​អ្នក​រាល់គ្នា​នេះ​ មិន​មែន​ឥត​ប្រយោជន៍​ទេ​


គឺ​យើង​បាន​ទូន្មាន​ លើក​ទឹកចិត្ដ​ ហើយ​ជម្រុញ​អ្នក​រាល់គ្នា​ឲ្យ​រស់នៅ​តាម​បែប​ស័ក្ដិសម​នឹង​ព្រះជាម្ចាស់​ ដែល​ព្រះអង្គ​បាន​ត្រាស់​ហៅ​អ្នក​រាល់គ្នា​មក​ក្នុង​នគរ​ និង​សិរី​រុងរឿង​របស់​ព្រះអង្គ។​


យើង​អរព្រះគុណ​ព្រះជាម្ចាស់​ឥត​ឈប់ឈរ​ ដោយ​ព្រោះ​ពេល​ដែល​អ្នក​រាល់គ្នា​បាន​ទទួល​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដែល​យើង​បាន​ប្រកាស​ អ្នក​រាល់គ្នា​មិន​បាន​ទទួល​ទុក​ជា​ពាក្យ​របស់​មនុស្ស​ទេ​ ផ្ទុយ​ទៅ​វិញ​ទុក​ជា​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ពិត​ប្រាកដ​មែន​ ដែល​ធ្វើ​ការ​នៅ​ក្នុង​អ្នក​រាល់គ្នា​ដែល​ជឿ។​


ដើម្បី​ឲ្យ​ព្រះនាម​របស់​ព្រះយេស៊ូ​ ជា​ព្រះអម្ចាស់​របស់​យើង​ទទួល​ការ​លើក​តម្កើង​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ហើយ​អ្នក​រាល់គ្នា​ក៏​ទទួល​ការ​លើក​តម្កើង​នៅ​ក្នុង​ព្រះអង្គ​ដែរ​ តាមរយៈ​ព្រះគុណ​របស់​ព្រះជាម្ចាស់​របស់​យើង​ និង​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ។​


ឱ​ បងប្អូន​ដែល​ព្រះអម្ចាស់​ស្រឡាញ់​អើយ!​ យើង​ត្រូវ​អរព្រះគុណ​ព្រះជាម្ចាស់​សម្រាប់​អ្នក​រាល់គ្នា​ជានិច្ច​ ព្រោះ​ព្រះជាម្ចាស់​បាន​ជ្រើសរើស​អ្នក​រាល់គ្នា​ទុក​ជា​ផល​ដំបូង​សម្រាប់​សេចក្ដី​សង្គ្រោះ​ដោយសារ​ព្រះវិញ្ញាណ​ញែក​អ្នក​រាល់គ្នា​ជា​បរិសុទ្ធ​ ហើយ​ដោយសារ​អ្នក​រាល់គ្នា​មាន​ជំនឿ​លើ​សេចក្ដី​ពិត។​


ពិត​ណាស់​ អាថ៌កំបាំង​នៃ​ការ​គោរព​កោតខ្លាច​ព្រះជាម្ចាស់​អស្ចារ្យ​ណាស់​ គឺ​ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​គេ​ឃើញ​នៅ​ក្នុង​សាច់ឈាម​ ព្រះអង្គ​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយ​ព្រះវិញ្ញាណ​ ពួក​ទេវតា​បាន​ឃើញ​ព្រះអង្គ​ មាន​គេ​ប្រកាស​អំពី​ព្រះអង្គ​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ​ មនុស្ស​នៅ​ក្នុង​ពិភព​លោក​ជឿ​លើ​ព្រះអង្គ​ ហើយ​ព្រះអង្គ​ត្រូវ​បាន​លើក​ឡើង​ទៅ​ក្នុង​សិរី​រុងរឿង។​


ហេតុ​នេះ​ហើយ​ បាន​ជា​ខ្ញុំ​រងទុក្ខ​លំបាក​ទាំង​អស់​នេះ​ ប៉ុន្ដែ​ខ្ញុំ​មិន​ខ្មាស់​ឡើយ​ ដ្បិត​ខ្ញុំ​ស្គាល់​ព្រះ​ដែល​ខ្ញុំ​ជឿ​ ហើយ​ខ្ញុំ​ជឿ​ជាក់​ថា​ ព្រះអង្គ​អាច​រក្សា​អ្វីៗ​ដែល​ព្រះអង្គ​ផ្ញើ​ទុក​នឹង​ខ្ញុំ​បាន​រហូត​ដល់​ថ្ងៃ​នោះ។​


សូម​ព្រះអម្ចាស់​ប្រទាន​ឲ្យ​គាត់​ទទួល​បាន​សេចក្ដី​មេត្តា​ករុណា​ពី​ព្រះអម្ចាស់​នៅ​ថ្ងៃ​នោះ​ ហើយ​កាល​នៅ​ក្រុង​អេភេសូរ​ អ្នក​ក៏​ដឹង​ច្បាស់​ជាង​គេ​ដែរ​ថា​ គាត់​បាន​បម្រើ​ច្រើន​យ៉ាង​ណា។​


ពី​ពេល​នេះ‍​តទៅ​ មាន​មកុដ​នៃ​សេចក្ដី​សុចរិត​បម្រុង​ទុក​ឲ្យ​ខ្ញុំ​ ដែល​ព្រះអម្ចាស់​ជា​ចៅក្រម​ដ៏​សុចរិត​នឹង​ប្រទាន​ឲ្យ​ខ្ញុំ​នៅ​ថ្ងៃ​នោះ​ មិន​មែន​ឲ្យ​តែ​ខ្ញុំ​ប៉ុណ្ណោះ​ទេ​ គឺ​ឲ្យ​អស់​អ្នក​ដែល​ពេញ​ចិត្ត​នឹង​ការ​យាង​មក​របស់​ព្រះអង្គ​ដែរ។​


រីឯ​អ្នក​រាល់គ្នា​ជា​ពូជ​ដែល​បាន​ជ្រើសរើស​ ជា​សង្ឃហ្លួង​ ជា​ជនជាតិ​បរិសុទ្ធ​ ជា​ប្រជារាស្ដ្រ​ដែល​ជា​កម្មសិទ្ធិ​ផ្ទាល់​របស់​ព្រះជា​ម្ចាស់​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ប្រកាស​អំពី​កិច្ចការ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​ ដែល​ព្រះអង្គ​បាន​ហៅ​អ្នក​រាល់គ្នា​ចេញ​ពី​សេចក្ដី​ងងឹត​ចូល​មក​ក្នុង​ពន្លឺ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម