២ កូរិនថូស 8:1 - Khmer Christian Bible1 បងប្អូនអើយ! យើងប្រាប់អ្នករាល់គ្នាឲ្យដឹងពីព្រះគុណរបស់ព្រះជាម្ចាស់ដែលបានផ្ដល់ឲ្យក្រុមជំនុំទាំងឡាយនៅស្រុកម៉ាសេដូន សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល1 បងប្អូនអើយ យើងចង់ឲ្យអ្នករាល់គ្នាដឹងអំពីព្រះគុណរបស់ព្រះដែលបានប្រទានដល់ក្រុមជំនុំទាំងឡាយនៅម៉ាសេដូន សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 បងប្អូនអើយ យើងចង់ឲ្យអ្នករាល់គ្នាដឹងពីព្រះគុណ ដែលព្រះបានប្រទានដល់ក្រុមជំនុំនានា នៅស្រុកម៉ាសេដូន សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 បងប្អូនអើយ យើងសូមជម្រាបបងប្អូនអំពីព្រះគុណ ដែលព្រះជាម្ចាស់បានប្រោសប្រទានដល់ក្រុមជំនុំ*នានា នៅស្រុកម៉ាសេដូន សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 បងប្អូនអើយ យើងខ្ញុំប្រាប់ឲ្យអ្នករាល់គ្នាដឹង ពីព្រះគុណនៃព្រះ ដែលបានផ្តល់មកពួកជំនុំទាំងប៉ុន្មាន នៅស្រុកម៉ាសេដូនថា សូមមើលជំពូកអាល់គីតាប1 បងប្អូនអើយ យើងសូមជម្រាបបងប្អូនអំពីគុណ ដែលអុលឡោះបានប្រោសប្រទានដល់ក្រុមជំអះនានា នៅស្រុកម៉ាសេដូន សូមមើលជំពូក |
ប៉ុន្ដែដែលខ្ញុំបានត្រលប់ជាដូចសព្វថ្ងៃនេះ គឺដោយសារព្រះគុណរបស់ព្រះជាម្ចាស់ ហើយព្រះគុណដែលព្រះអង្គបានផ្ដល់មកខ្ញុំ នោះមិនមែនឥតប្រយោជន៍ឡើយ ផ្ទុយទៅវិញ ខ្ញុំបានធ្វើការយ៉ាងច្រើនលើសអ្នកទាំងនោះទៅទៀត ប៉ុន្ដែមិនមែនខ្ញុំទេ គឺជាព្រះគុណរបស់ព្រះជាម្ចាស់ដែលស្ថិតនៅជាមួយខ្ញុំវិញ។
ពេលខ្ញុំនៅជាមួយអ្នករាល់គ្នា ហើយមានភាពខ្វះខាត នោះខ្ញុំមិនបានធ្វើជាបន្ទុកដល់អ្នកណាម្នាក់ទេ ព្រោះពួកបងប្អូនដែលមកពីស្រុកម៉ាសេដូនបានបំពេញភាពខ្វះខាតរបស់ខ្ញុំ នៅក្នុងគ្រប់ការទាំងអស់ ខ្ញុំបានរក្សាខ្លួនខ្ញុំមិនឲ្យត្រលប់ជាបន្ទុកដល់អ្នករាល់គ្នាទេ ហើយខ្ញុំនឹងធ្វើដូច្នេះទៀត។