Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 3:9 - Khmer Christian Bible

9 បើ​មុខងារ​បម្រើ​ការ​ផ្ដន្ទា​ទោស​មាន​សិរី​រុងរឿង​ នោះ​មុខងារ​បម្រើ​សេចក្ដី​សុចរិត​នឹង​មាន​សិរី​រុងរឿង​កាន់​តែ​ច្រើន​ជាង​ទៅ​ទៀត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 ដ្បិត​ប្រសិនបើ​ការងារបម្រើ​ខាង​ការផ្ដន្ទាទោស ប្រកបដោយ​សិរីរុងរឿង​យ៉ាងដូច្នេះ​ទៅហើយ តើ​ការងារបម្រើ​ខាង​សេចក្ដីសុចរិត​នឹង​ប្រកបដោយ​សិរីរុងរឿង​យ៉ាង​សម្បូរហូរហៀរ លើសពីនេះ​អម្បាលម៉ាន​ទៅទៀត​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ដ្បិត​បើ​ការ​បម្រើរ​ដែល​នាំ​ឲ្យ​មាន​ទោស មាន​សិរី​ល្អ​ទៅ​ហើយ នោះ​ការ​បម្រើ​ដែល​នាំ​ឲ្យ​សុចរិត នឹង​រឹត​តែ​មាន​សិរី​ល្អ​ជា​បរិបូរ លើស​ជាង​ទៅ​ទៀត​មិន​ខាន!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ប្រសិន​បើ​មុខងារ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ទទួល​ទោស មាន​សិរី‌រុងរឿង​យ៉ាង​ហ្នឹង​ទៅ​ហើយ ចុះ​ទម្រាំ​បើ​មុខងារ​ដែល​ធ្វើ​ឲ្យ​មនុស្ស​បាន​សុចរិត*​វិញ តើ​នឹង​រឹង‌រឹត​តែ​មាន​សិរី‌រុងរឿង​ប្រសើរ​លើស‌លុប​យ៉ាង​ណា​ទៅ​ទៀត?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ដ្បិត​បើ​សិន​ជា​ការ‌ងារ​ខាង​ឯ​សេចក្ដី​កាត់​ទោស មាន​សិរី‌ល្អ​ទៅ​ហើយ នោះ​ការ‌ងារ​ខាង​ឯ​សេចក្ដី​សុចរិត ប្រាកដ​ជា​នឹង​មាន​សិរី‌ល្អ​ជា​បរិបូរ​លើស​ទៅ​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ប្រសិន​បើ​មុខ‌ងារ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ទទួល​ទោស មាន​សិរី‌រុង‌រឿង​យ៉ាង​ហ្នឹង​ទៅ​ហើយ ចុះ​ទំរាំ​បើ​មុខ‌ងារ​ដែល​ធ្វើ​ឲ្យ​មនុស្ស​បាន​សុចរិត​វិញ តើ​នឹង​រឹង‌រឹត​តែ​មាន​សិរី‌រុង‌រឿង ប្រសើរ​លើស‌លប់​យ៉ាង​ណា​ទៅ​ទៀត?

សូមមើលជំពូក ចម្លង




២ កូរិនថូស 3:9
23 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អ័ប្រាហាំ​បាន​ទទួល​ទីសំគាល់​នៃ​ការ​កាត់ស្បែក​នេះ​ទុក​ជា​ត្រា​នៃ​សេចក្ដី​សុចរិត​ ដែល​គាត់​មាន​ដោយសារ​ជំនឿ​ពេល​មិន​ទាន់​កាត់ស្បែក​នៅ​ឡើយ​ ដើម្បី​ឲ្យ​គាត់​ត្រលប់​ជា​ឪពុក​របស់​អស់​អ្នក​ដែល​ជឿ​ដោយ​មិន​បាន​កាត់ស្បែក​ ហើយ​ឲ្យ​ពួកគេ​ត្រូវ​បាន‍​រាប់​ជា​សុចរិត​ដែរ​


ប៉ុន្ដែ​ដោយសារ​ព្រះអង្គ​ នោះ​អ្នក​រាល់គ្នា​ក៏​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ដែល​បាន​ត្រលប់​ជា​ប្រាជ្ញា​ មកពី​ព្រះជាម្ចាស់​សម្រាប់​យើង​ ទាំង​ខាង​សេចក្ដី​សុចរិត​ សេចក្ដី​បរិសុទ្ធ​ និង​សេចក្ដី​ប្រោសលោះ​


ម្យ៉ាងទៀត​ ពន្លឺថ្ងៃ​ ពន្លឺខែ​ និង​ពន្លឺ​ផ្កាយ​ក៏​ខុស​ប្លែក​ពី​គ្នាដែរ​ សូម្បី​តែ​ពន្លឺ​ផ្កាយ​និមួយៗ​ក៏​ខុស​ប្លែក​ពី​គ្នា​ដែរ‍​


ចុះ​ទម្រាំ​បើ​មុខងារ​បម្រើ​ព្រះវិញ្ញាណ​វិញ​ នឹង​មាន​សិរី​រុងរឿង​លើស​ជាង​យ៉ាង​ណា​ទៀត។​


ដ្បិត​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ព្រះ​មួយ​អង្គ​ដែល​គ្មាន​បាប​សោះ​ត្រលប់​ជា​បាប​ជំនួស​យើង​ ដើម្បី​ឲ្យ​យើង​ត្រលប់​ជា​មនុស្ស​សុចរិត​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​ព្រះ​មួយ​អង្គ​នោះ។​


រី‍ឯ​អស់​អ្នក​ដែល​ពឹង​ផ្អែក​លើ​ការ​ប្រព្រឹត្តិ​តាម​គម្ពីរ​វិន័យ​ នោះ​ត្រូវ​បណ្តាសា​ហើយ​ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «ត្រូវ​បណ្តាសា​ហើយ​ អស់​អ្នក​ដែល​មិន​កាន់​តាម​សេចក្ដី​ទាំង​អស់​ដែល​បាន​ចែង​ទុក​នៅ​ក្នុង​គម្ពីរ​វិន័យ​ឲ្យ​ប្រព្រឹត្ដ​តាម»។​


និង​ឲ្យ​គេ​មើល​ឃើញ​ខ្ញុំ​នៅ​ក្នុង​ព្រះអង្គ​ដោយសារ​សេចក្ដី​សុចរិត​តាមរយៈ​ជំនឿ​លើ​ព្រះគ្រិស្ដ​ ជា​សេចក្ដី​សុចរិត​ដែល​មក​ពី​ព្រះជាម្ចាស់​ដោយ​ផ្អែក​លើ​ជំនឿ​ មិន​មែន​ដោយសារ​សេចក្ដី​សុចរិត​របស់​ខ្ញុំ​ដែល​មក​ពី​គម្ពីរ​វិន័យ​ទេ​


ខ្ញុំ​ ស៊ីម៉ូន​ពេត្រុស​ ជា​បាវបម្រើ​ និង​ជា​សាវក​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ជូន​ចំពោះ​ពួកអ្នក​ដែល​បាន​ទទួល​ជំនឿ​ដ៏​មាន​តម្លៃ​ដូច​ជា​ជំនឿ​របស់​យើង​ដែរ​ តាមរយៈ​សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់​ និង​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម