Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 1:10 - Khmer Christian Bible

10 ព្រះអង្គ​បាន​សង្គ្រោះ​យើង​ពី​សេចក្ដី​ស្លាប់​ដ៏ធំ​សម្បើម​ ហើយ​នឹង​សង្គ្រោះ​យើង​ទៀត។​ យើង​សង្ឃឹម​លើ​ព្រះអង្គ​ថា​ ព្រះអង្គ​ក៏​នឹង​នៅតែ​សង្គ្រោះ​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 ព្រះអង្គ​បាន​ស្រោចស្រង់​យើង​ពី​គ្រោះថ្នាក់ដល់ជីវិត​ដ៏ធំយ៉ាងនេះ​ហើយ ហើយ​ព្រះអង្គ​នឹង​ស្រោចស្រង់​យើង​ទៀត​——​យើង​សង្ឃឹម​លើ​ព្រះអង្គ​ថា ព្រះអង្គ​នឹង​នៅតែ​ស្រោចស្រង់​យើង​ទៀត​ជាមិនខាន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ព្រះ‌អង្គ​ដែល​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​ការ​ស្លាប់​យ៉ាង​សម្បើម​នោះ ទ្រង់​នឹង​នៅ​តែ​រំដោះ​យើង​តទៅ​ទៀត។ យើង​សង្ឃឹម​លើ​ព្រះ‌អង្គ​ថា ព្រះ‌អង្គ​នឹង​រំដោះ​យើង​ទៀត​ជា​មិន​ខាន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ព្រះអង្គ​បាន​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​ការ​ស្លាប់​ដ៏​សែន​វេទនា​នេះ ហើយ​ព្រះអង្គ​ក៏​នឹង​រំដោះ​យើង​ត​ទៅ​មុខ​ទៀត​ដែរ។ ពិត​មែន​ហើយ យើង​សង្ឃឹម​ថា ព្រះអង្គ​នឹង​រំដោះ​យើង​ទៀត​ជា​មិន​ខាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ទ្រង់​បាន​ប្រោស​យើង​ខ្ញុំ​ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់​យ៉ាង​សំបើម​នោះ​ហើយ ក៏​ចេះ​តែ​ប្រោស​ឲ្យ​រួច​ត​ទៅ ហើយ​យើង​ខ្ញុំ​សង្ឃឹម​ថា ទ្រង់​នឹង​ប្រោស​ឲ្យ​រួច​ទៅ​មុខ​ទៀត​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 អុលឡោះ​បាន​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​ការ​ស្លាប់​ដ៏​សែន​វេទនា​នេះ ហើយ​ទ្រង់​ក៏​នឹង​រំដោះ​យើង​ត​ទៅ​មុខ​ទៀត​ដែរ។ ពិត​មែន​ហើយ យើង​សង្ឃឹម​ថា ទ្រង់​នឹង​រំដោះ​យើង​ទៀត​ជា​មិន​ខាន។

សូមមើលជំពូក ចម្លង




២ កូរិនថូស 1:10
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយ​ហេតុ​នេះ​ហើយ​បាន​ជា​យើង​ធ្វើ​ការ​នឿយហត់​ ទាំង​តយុទ្ធ​ ព្រោះ​យើង​សង្ឃឹម​លើ​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់​ ដែល​ជា​ព្រះអង្គ​សង្គ្រោះ​របស់​មនុស្ស​ទាំង​អស់​ ជា​ពិសេស​របស់​ពួកអ្នក​ជឿ។​


ដូច្នេះ​ ព្រះ​អម្ចាស់​ក៏​ដឹង​អំពី​របៀប​រំដោះ​មនុស្ស​ដែល​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ឲ្យ​រួច​ពី​សេចក្ដី​ល្បួង​ ហើយ​ឃុំ​មនុស្ស​ទុច្ចរិត​ ដើម្បី​ដាក់ទោស​នៅ​ថ្ងៃ​ជំនុំជម្រះ​ដែរ​


ដើម្បី​ឲ្យ​ខ្ញុំ​រួច​ផុត​ពី​ពួកអ្នក​មិន​ជឿ​នៅ​ស្រុក​យូដា​ និង​ឲ្យ​ពួក​បរិសុទ្ធ​នៅ​ក្រុង​យេរូសាឡិម​ទទួល​យក​ការ​បម្រើ​របស់​ខ្ញុំ​


ប៉ុន្ដែ​ព្រះអម្ចាស់​បាន​គង់​ជាមួយ​ខ្ញុំ​ ហើយ​បាន​ចម្រើន​កម្លាំង​ដល់​ខ្ញុំ​ ដើម្បី​ឲ្យ​ដំណឹង​ល្អ​បាន​ប្រកាស​សព្វ​គ្រប់​ និង​ដើម្បី​ឲ្យ​សាសន៍​ដទៃ​ទាំង​អស់​បាន​ឮ​តាមរយៈ​ខ្ញុំ​ ហើយ​ព្រះអង្គ​បាន​សង្គ្រោះ​ខ្ញុំ​ឲ្យ​រួច​ពី​មាត់​តោ។​


ដោយព្រោះ​សេចក្ដី​ទាំង​នេះ​ហើយ​បានជា​ជនជាតិ​យូដា​ចាប់​ខ្ញុំ​ នៅ​ពេល​ខ្ញុំ​នៅ​ក្នុង​ព្រះ​វិហារ ទាំង​ព្យាយាម​សម្លាប់​ខ្ញុំ​


ប៉ុន្ដែ​យើង​មាន​ទោស​ប្រហារ​ជីវិត​ជាប់​ខ្លួន​ ដើម្បី​កុំ​ឲ្យ​យើង​ទុកចិត្ត​លើ​ខ្លួន​ឯង​ឡើយ​ គឺ​ឲ្យ​ទុកចិត្ត​លើ​ព្រះជាម្ចាស់​ ជា​ព្រះ​ដែល​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​


ជា​អ្នក​គ្មាន​គេ​ស្គាល់​ ប៉ុន្ដែ​មាន​គេ​ស្គាល់​ច្បាស់​ ជា​អ្នក​ជិត​ស្លាប់​ ប៉ុន្ដែ​យើង​នៅរស់​ ជា​អ្នក​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​ ប៉ុន្ដែ​មិន​ត្រូវ​បាន​សម្លាប់​ឡើយ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម