Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ យ៉ូហាន 4:8 - Khmer Christian Bible

8 ប៉ុន្ដែ​អ្នក​ណា​ដែល​គ្មាន​សេចក្ដី​ស្រឡាញ់​ នោះ​មិន​ស្គាល់​ព្រះជាម្ចាស់​ទេ​ ព្រោះ​ព្រះជាម្ចាស់​ជា​សេចក្ដី​ស្រឡាញ់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 អ្នក​ដែល​មិន​ស្រឡាញ់ អ្នកនោះ​មិន​ស្គាល់​ព្រះ​ទេ ពីព្រោះ​ព្រះ​ជា​សេចក្ដីស្រឡាញ់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 អ្នក​ណា​ដែល​គ្មាន​សេចក្ដី​ស្រឡាញ់ អ្នក​នោះ​មិន​ស្គាល់​ព្រះ​ទេ ព្រោះ​ព្រះ‌ទ្រង់​ជា​សេចក្ដី​ស្រឡាញ់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 រីឯ​អ្នក​ដែល​មិន​ចេះ​ស្រឡាញ់ មិន​បាន​ស្គាល់​ព្រះ‌ជា‌ម្ចាស់​ទេ ដ្បិត​ព្រះ‌ជា‌ម្ចាស់​ជា​សេចក្ដី​ស្រឡាញ់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 តែ​អ្នក​ណា​ដែល​គ្មាន​សេចក្ដី​ស្រឡាញ់ នោះ​មិន​ស្គាល់​ព្រះ​វិញ ពី​ព្រោះ​ព្រះ‌ទ្រង់​ជា​សេចក្ដី​ស្រឡាញ់​នោះ​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

8 រីឯ​អ្នក​ដែល​មិន​ចេះ​ស្រឡាញ់ មិន​បាន​ស្គាល់​អុលឡោះ​ទេ ដ្បិត​អុលឡោះ​ជា​សេចក្ដី​ស្រឡាញ់។

សូមមើលជំពូក ចម្លង




១ យ៉ូហាន 4:8
14 ការដាក់ឲ្យឆ្លើយតបគ្នា  

​ទី​បញ្ចប់​នេះ​ បងប្អូន​អើយ!​ ចូរ​មាន​អំណរ​ ចូរ​ឲ្យ​បាន​គ្រប់​លក្ខណ៍​ ចូរ​ទទួល​ការ​លើក​ទឹក​ចិត្ដ​ ចូរ​មាន​គំនិត​តែ​មួយ​ ចូរ​រស់នៅ​ដោយ​សុខសាន្ត​ចុះ​ នោះ​ព្រះជាម្ចាស់​នៃ​សេចក្ដី​ស្រឡាញ់​ និង​សេចក្ដី​សុខសាន្ត​នឹង​គង់​នៅ​ជាមួយ​អ្នក​រាល់គ្នា​


ប៉ុន្ដែ​ព្រះជាម្ចាស់​ដែល​មាន​សេចក្ដី​មេត្តា​ករុណា​ដ៏​បរិបូរ​ ព្រះអង្គ​ស្រឡាញ់​យើង​ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​ខ្លាំង​របស់​ព្រះអង្គ​


ដ្បិត​ព្រះជាម្ចាស់​របស់​យើង​ជា​ភ្លើង​ដែល​ឆេះ​បំផ្លាញ។​


នេះ​ជា​សេចក្ដី​ដែល​យើង​បាន​ឮ​ពី​ព្រះអង្គ​មក​ ហើយ​ប្រកាស​ប្រាប់​អ្នក​រាល់គ្នា​ គឺ​ថា​ ព្រះជាម្ចាស់​ជា​ពន្លឺ​ ហើយ​គ្មាន​សេចក្ដី​ងងឹត​នៅ​ក្នុង​ព្រះអង្គ​ឡើយ​


អ្នក​ណា​និយាយ​ថា​ខ្ញុំ​បាន​ស្គាល់​ព្រះអង្គ​ហើយ​ ប៉ុន្ដែ​មិន​កាន់​តាម​បញ្ញត្ដិ​របស់​ព្រះអង្គ​ អ្នក​នោះ​ជា​អ្នក​កុហក​ ហើយ​សេចក្ដី​ពិត​មិន​នៅ​ក្នុង​អ្នក​នោះ​ទេ​


អ្នក​ណា​ដែល​និយាយ​ថា​ខ្លួន​នៅ​ក្នុង​ពន្លឺ​ ប៉ុន្ដែ​ស្អប់​បងប្អូន​របស់​ខ្លួន​ អ្នក​នោះ​នៅ​ក្នុង​សេចក្ដី​ងងឹត​រហូត​ដល់​ពេល​ឥឡូវ​នេះ។​


កូន​របស់​ព្រះជាម្ចាស់​ និង​កូន​របស់​អារក្ស​ ត្រូវ​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់តាម​របៀប​នេះ​ គឺ​អស់​អ្នក​ដែល​មិន​ប្រព្រឹត្ដ​តាម​សេចក្ដី​សុចរិត​ នោះ​មិន​មែន​មក​ពី​ព្រះជាម្ចាស់​ទេ​ ហើយ​អស់​អ្នកដែល​មិន​ស្រឡាញ់​បងប្អូន​របស់​ខ្លួន​ ក៏​មិន​មែន​មក​ពី​ព្រះជាម្ចាស់​ដែរ‍។​


អស់​អ្នក​ដែល​នៅ​ជាប់​ក្នុង​ព្រះអង្គ​ នោះ​មិន​ប្រព្រឹត្ដ​បាប​ទេ​ ប៉ុន្ដែ​អស់​អ្នក​ដែល​ប្រព្រឹត្ដ​បាប​ នោះ​មិន​បាន​ឃើញ​ព្រះអង្គ​ឡើយ​ ហើយ​ក៏​មិន​ស្គាល់​ព្រះអង្គ​ដែរ។​


យើង​បាន​ស្គាល់​ ព្រមទាំង​បាន​ជឿ​លើ​សេចក្ដី​ស្រឡាញ់​ដែល​ព្រះជាម្ចាស់​មាន​ដល់​យើង‍។​ ព្រះជាម្ចាស់​ជា​សេចក្ដី​ស្រឡាញ់​ រីឯ​អ្នក​ណា​ដែល​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​ អ្នក​នោះ​ក៏​នៅ​ជាប់​នឹង​ព្រះជាម្ចាស់​ ហើយ​ព្រះជាម្ចាស់​ក៏​គង់​នៅ​ក្នុង​អ្នក​នោះ​ដែរ​


បងប្អូន​ជា​ទី​ស្រឡាញ់​អើយ!​ ចូរ​ឲ្យ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ ដ្បិត​សេចក្ដី​ស្រឡាញ់​មក​ពី​ព្រះជាម្ចាស់​ ហើយ​អស់​អ្នក​ដែល​មាន​សេចក្ដី​ស្រឡាញ់​ នោះ​កើត​មក​ពី​ព្រះជាម្ចាស់​ ព្រមទាំង​ស្គាល់​ព្រះជាម្ចាស់​ដែរ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម