Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ធីម៉ូថេ 6:4 - Khmer Christian Bible

4 អ្នក​នោះ​កើត​មាន​ចិត្ដ​ធំ​ហើយ​ គេ​មិន​យល់​អ្វី​ទាំង​អស់​ គឺ​វក់​តែ​នឹង​ការ​សួរ​ដេញ​ដោល​គ្នា​ ហើយ​ប្រកែក​គ្នា​អំពី​ពាក្យ​ដែល​នាំ​ឲ្យ​មាន​ការ​ឈ្នានីស​ ការ​បាក់​បែក​ ការ​ជេរ​ប្រមាថ​ ការ​សង្ស័យ​ដ៏​អាក្រក់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 អ្នកនោះ​មានចិត្តធំ ហើយ​មិន​ដឹង​អ្វីសោះ គឺ​វក់តែ​នឹង​ជជែកវែកញែក និង​ប្រកែកអំពីពាក្យសម្ដី ដែល​នាំឲ្យមាន​ការឈ្នានីស ការឈ្លោះប្រកែក ការមួលបង្កាច់ ការសង្ស័យ​ដ៏អាក្រក់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 អ្នក​នោះជា​មនុស្ស​អួត​បំប៉ោង ហើយ​មិន​ដឹង​អ្វី​សោះ គឺ​វក់​តែ​នឹង​ជជែក ហើយ​ដេញ​ដោល​ពី​ន័យ​ពាក្យ ដែល​នាំ​ឲ្យ​កើត​ការ​ឈ្នានីស ឈ្លោះ​ប្រកែក ជេរ​ប្រមាថ និង​ការ​សង្ស័យ​ដ៏​អាក្រក់​ប៉ុណ្ណោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 អ្នក​នោះ​ជា​មនុស្ស​អួត​បំប៉ោង គ្មាន​ដឹង​អ្វី​ទាំង​អស់។ គេ​ដូច​ជា​មាន​ជំងឺ ចេះ​តែ​ជជែក​វែក‌ញែក និង​ឈ្លោះ​ប្រកែក​អំពី​ពាក្យ‌ពេចន៍។ ការ​ទាំង​នេះ​បង្ក​ឲ្យ​តែ​មាន​ការ​ច្រណែន‌ឈ្នានីស ការ​បាក់​បែក ការ​ជេរ​ប្រមាថ ការ​មិន​ទុក​ចិត្ត​គ្នា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 អ្នក​នោះ​ឈ្មោះ​ថា​មាន​ចិត្ត​ធំ ហើយ​មិន​ដឹង​អ្វី​សោះ គឺ​វក់​តែ​នឹង​ជជែក ហើយ​ដេញ‌ដោល​ពី​ន័យ​ពាក្យ ដែល​នាំ​ឲ្យ​កើត​សេចក្ដី​ឈ្នានីស ឈ្លោះ​ប្រកែក ជេរ​ប្រមាថ នឹង​សេចក្ដី​សង្ស័យ​ដ៏​អាក្រក់​ប៉ុណ្ណោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 អ្នក​នោះ​ជា​មនុស្ស​អួត​បំប៉ោង គ្មាន​ដឹង​អ្វី​ទាំង​អស់។ គេ​ដូច​ជា​មាន​ជំងឺ ចេះ​តែ​ជជែក​វែក​ញែក និង​ឈ្លោះ​ប្រកែក​អំពី​ពាក្យ‌ពេចន៍។ ការ​ទាំង​នេះ​បង្ក​ឲ្យ​តែ​មាន​ការ​ច្រណែន​ឈ្នានីស ការ​បាក់​បែក ការ​ជេរ​ប្រមាថ ការ​មិន​ទុក​ចិត្ដ​គ្នា

សូមមើលជំពូក ចម្លង




១ ធីម៉ូថេ 6:4
44 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ​ ក្រោយពី​លោក​ប៉ូល​ និង​លោក​បារណាបាស​បាន​ប្រកែក​ជំទាស់​នឹង​ពួក​អ្នក​ទាំង​នោះ​ ព្រមទាំង​សួរ​ដេញដោល​យ៉ាង​ខ្លាំង​រួច​មក​ ពួក​បងប្អូន​ក៏​ចាត់​លោក​ប៉ូល​ និង​លោក​បារណាបាស​ ព្រមទាំង​អ្នក​ខ្លះ​ទៀត​ពី​ក្នុង​ចំណោម​ពួកគេ​ឲ្យ​ឡើង​ទៅ​ក្រុង​យេរូសាឡិម​ ដើម្បី​ជួប​ពួក​សាវក​ និង​ពួក​ចាស់ទុំ​អំពី​រឿង​នេះ។​


ប៉ុន្ដែ​បើ​ជា​ទំនាស់​អំពី​ពាក្យ​សំដី​ ឬ​ឈ្មោះ​ ឬ​វិន័យ​របស់​អ្នក​រាល់គ្នា​វិញ​ ចូរ​ដោះស្រាយ​ដោយ​ខ្លួន​ឯង​ទៅ​ ខ្ញុំ​មិន​ចង់​ធ្វើ​ជា​អ្នក​កាត់​ក្ដី​រឿង​បែប​នេះ​ទេ»។​


នៅ​ក្នុង​ក្រុង​នោះ​ មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​ដែល​កាល​ពី​មុន​ធ្លាប់​ប្រើ​មន្ដ​អាគម​ធ្វើ​ឲ្យ​ប្រជាជន​នៅ​ក្នុង​ស្រុក​សាម៉ារី​ស្ញប់ស្ញែង ​ព្រមទាំង​បាន​អះអាង​ថា​ខ្លួន​ជា​មនុស្ស​ដ៏​អស្ចារ្យ​ម្នាក់​


ចូរ​មាន​គំនិត​ឲ្យ​ចុះ​សម្រុង​គ្នា​ទៅវិញ​ទៅមក​ កុំ​មាន​គំនិត​ឆ្មើងឆ្មៃ​ ត្រូវ​ចុះ​សម្រុង​ជាមួយ​អ្នក​ទន់ទាប​ ហើយ​កុំ​គិត​ថា​ខ្លួន​ឯង​ឆ្លាត​ឡើយ។​


ចូរ​យើង​រស់នៅ​តាម​បែប​ត្រឹមត្រូវ​ប្រៀប​ដូចជា​ដើរ​នៅ​ពេល​ថ្ងៃ​ គឺ​មិន​ប្រមឹក​ មិន​ស៊ី​ផឹកអ៊ូអែ​ មិន​ប្រព្រឹត្ដ​អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​ ល្មោភ​កាម​ ឈ្លោះ​ប្រកែក​ ឬ​ច្រណែន​គ្នា​ឡើយ​


ចូរ​ទទួល​អ្នក​ដែល​ខ្សោយ​ខាង​ជំនឿ​ កុំ​ឈ្លោះ​ប្រកែក​ពី​គំនិត​ខុស​ប្លែក​គ្នា​ឡើយ​


រីឯ​អស់​អ្នក​ដែល​មាន​ចិត្ដ​អាត្មា​និយម​ មិន​ស្ដាប់​តាម​សេចក្ដី​ពិត​ តែ​បែរ​ជា​ស្ដាប់​តាម​សេចក្ដី​ទុច្ចរិត​ នោះ​នឹង​បាន​សេចក្ដី​ក្រោធ​ និង​ការ​ដាក់ទោស​វិញ។​


ប៉ុន្ដែ​បើ​មាន​អ្នកណា​ម្នាក់​គិត​ប្រកែក​តវ៉ា​ នោះ​ត្រូវ​ដឹង​ថា​ យើង​គ្មាន​ទម្លាប់​បែប​នេះ​ទេ​ ហើយ​ក្រុមជំនុំ​របស់​ព្រះជាម្ចាស់​ក៏​គ្មាន​ទម្លាប់​បែប​នេះ​ដែរ‍។​


ដ្បិត​មុន​ដំបូង​ ខ្ញុំ​បាន‍ឮ​ថា​ ពេល​អ្នក​រាល់គ្នា​ជួបជុំ​គ្នា​នៅ​ក្នុង​ក្រុមជំនុំ​ នោះ​មាន​ការ​បែកបាក់​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ហើយខ្ញុំ​ក៏​ជឿ​ខ្លះៗ​ដែរ​


ចូរ​កុំ​បញ្ឆោត​ខ្លួន​ឯង​ឡើយ​ បើ​អ្នកណា​ម្នាក់​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ស្មាន​ថា​ ​ខ្លួន​មាន​ប្រាជ្ញា​នៅ​ក្នុង​លោកិយ​នេះ​ ចូរ​ឲ្យ​អ្នក​នោះ​ត្រលប់​ជា​ល្ងង់ខ្លៅ​ចុះ​ ដើម្បី​ឲ្យ​គាត់​មាន​ប្រាជ្ញា​


ដ្បិត​អ្នក​រាល់គ្នា​នៅ​តែ​ជា​មនុស្ស​ខាង​សាច់ឈាម​ ព្រោះ​មាន​សេចក្ដី​ច្រណែន​ ​និង​ការ​ឈ្លោះ​ប្រកែក​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា។​ តើ​អ្នក​រាល់គ្នា​មិន​មែន​ជា​មនុស្ស​ខាង​សាច់ឈាម​ ហើយ​រស់នៅ​តាម​បែប​មនុស្ស​ទេ​ឬ?​


ទោះបី​មាន​អ្នកណា​ម្នាក់​យក​អ្នក​រាល់គ្នា​ទៅ​ធ្វើ​ជា​ទាសករ​ ឬ​មាន​អ្នកណា​ម្នាក់​បំផ្លាញ​អ្នក​រាល់គ្នា​ ឬ​មាន​អ្នកណា​ម្នាក់​រឹបអូស​អ្នក​រាល់គ្នា​ ឬ​មាន​អ្នកណា​ម្នាក់​លើក​តម្កើង​ខ្លួន​ ឬ​មាន​អ្នកណា​ម្នាក់​វាយ​មុខ​អ្នក​រាល់គ្នា​ក៏ដោយ​ ក៏​អ្នក​រាល់គ្នា​ទ្រាំ​ដែរ​


ប៉ុន្ដែ​បើ​អ្នក​រាល់គ្នា​ប្រខាំ​គ្នា​ ហើយ​បំផ្លាញ​គ្នា​ដូច្នេះ​ ចូរ​ប្រយ័ត្ន​ ក្រែង​លោ​អ្នក​រាល់គ្នា​ត្រូវ​វិនាស​ដោយសារ​គ្នា​ឯង។​


ចូរ​យើង​កុំ​ចង់​បាន​កេរ្តិ៍​ឈ្មោះ​ឥត​ប្រយោជន៍​ ទាំង​រក​រឿង​ ឬ​ឈ្នានីស​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ។​


ដ្បិត​បើ​អ្នកណា​គិត​ថា​ខ្លួន​ជា​អ្វី​មួយ​ ប៉ុន្ដែ​មិន​មែន​ជា​អ្វី​សោះ​ អ្នក​នោះ​បញ្ឆោត​ខ្លួន​ឯង​ហើយ។​


មាន​មនុស្ស​មួយ​ចំនួន​ប្រកាស​អំពី​ព្រះគ្រិស្ដ​ ដោយ​ព្រោះ​សេចក្ដី​ឈ្នានីស​ និង​ការ​ឈ្លោះ​ប្រកែក​មែន​ ប៉ុន្ដែ​មាន​មនុស្ស​មួយ​ចំនួន​ទៀត​ពិត​ជា​ប្រកាស​ដោយ​ព្រោះ​បំណង​ល្អ​


ចូរ​ធ្វើ​អ្វីៗ​ទាំង​អស់​ដោយ​មិន​រអ៊ូរទាំ​ និង​ប្រកែក​ឡើយ​


ចូរ​កុំ​ធ្វើ​អ្វី​ដោយ​ការ​ប្រជែង​ ឬ​ដោយ​ចិត្ដ​អំនួត​ឥត​ប្រយោជន៍​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ចូរ​បន្ទាប​ខ្លួន​ទាំង​គិត​ថា​ អ្នក​ដទៃ​ប្រសើរ​ជាង​ខ្លួន​ឯង។​


ចូរ​កុំ​ឲ្យ​អ្នកណា​ដែល​ចូល​ចិត្ដ​ធ្វើ​ពុត​បន្ទាប​ខ្លួន​ និង​ថ្វាយបង្គំ​ទេវតា​មក​បញ្ឆោត​អ្នក​រាល់គ្នា​ឲ្យ​បាត់​រង្វាន់​ឡើយ​ ពួកគេ​ជា​មនុស្ស​និយាយ​ស៊កសៀត​អំពី​អ្វី​ដែល​ពួកគេ​ឃើញ​ ហើយ​អួត​ឥត​ប្រយោជន៍​ដោយ​គំនិត​ខាង​សាច់ឈាម​របស់​ពួកគេ​


វា​គឺ​ជា​អ្នក​ប្រឆាំង​ ហើយ​លើក​តម្កើង​ខ្លួន​ខ្ពស់​ជាង​អ្វីៗ​ដែល​គេ​ហៅ​ថា​ព្រះ​ ឬ​អ្វីៗ​ដែល​គេ​ថ្វាយបង្គំ​ផង​ ដូច្នេះ​ហើយ​បាន​ជា​វា​អង្គុយ​ក្នុង​ព្រះវិហារ​របស់​ព្រះជាម្ចាស់​ ហើយ​តាំង​ខ្លួន​ជា​ព្រះ​ទៀត​ផង។​


ឬ​ចាប់​អារម្មណ៍​នឹង​រឿង​ព្រេង​ និង​បញ្ជី​វង្ស​ត្រកូល​ដែល​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​នោះ​ឡើយ​ ព្រោះ​រឿង​ទាំង​នោះ​ធ្វើ​ឲ្យ​មាន​ការ​ជជែក​ដេញ​ដោល​គ្នា​ជា​ជាង​ការ​បម្រើ​ព្រះជាម្ចាស់​ដោយ​ជំនឿ។​


ពួកគេ​ចង់​ធ្វើ​ជា​គ្រូ​គម្ពីរ​វិន័យ​ ប៉ុន្ដែ​ពួកគេ​មិន​យល់​សេចក្ដី​ដែល​ពួកគេ​និយាយ​ ឬ​សេចក្ដី​ដែល​ពួកគេ​អះអាង​ផង។​


ហើយ​អ្នក​មើល​ខុសត្រូវ​នោះ​ មិន​មែន​ជា​អ្នក​ដែល​ទើប​នឹង​ជឿ​ឡើយ​ ក្រែង​លោ​អ្នក​នោះ​កើត​មាន​ចិត្ដ​ធំ​ ហើយ​ជាប់​ទោស​ដូច​អារក្ស​សាតាំង​ដែរ​


ចូរ​រំលឹក​ពួកគេ​ពី​សេចក្ដី​ទាំង​នេះ​ ហើយ​ដាស់តឿន​ពួកគេ​យ៉ាង​ម៉ឺងម៉ាត់​នៅ​ចំពោះ​ព្រះជាម្ចាស់កុំ​ឲ្យ​ឈ្លោះ​ប្រកែក​គ្នា​អំពី​ពាក្យ​ ដ្បិត​គ្មាន​ប្រយោជន៍​ឡើយ​ មាន​តែ​ធ្វើ​ឲ្យ​ពួកអ្នក​ស្តាប់​អន្តរាយ​ប៉ុណ្ណោះ។​


ចូរ​ចៀសវាង​ការ​សួរ​ដេញ​ដោល​ដ៏​ល្ងង់ខ្លៅ​ និង​លេលា​ដោយ​ដឹង​ថា​ សេចក្ដី​ទាំង​នោះ​បង្ក​ឲ្យ​មាន​ជម្លោះ​តែ​ប៉ុណ្ណោះ។​


មាន​ចិត្ត​ក្បត់​ ឆាប់​ច្រឡោត​ មាន​ចិត្ត​ធំ​ ស្រឡាញ់​ការ​សប្បាយ​ជាង​ស្រឡាញ់​ព្រះជាម្ចាស់​


ចូរ​ចៀស​ចេញ​ពី​ការ​សួរ​ដេញ​ដោល​ដ៏​ល្ងង់ខ្លៅ​ និង​ពី​បញ្ជី​វង្ស​ត្រកូល​ ការ​ឈ្លោះ​ប្រកែក​ និង​ជម្លោះ​អំពី​គម្ពីរ​វិន័យ​ ដ្បិត​ការ​ទាំង​នោះ​ ជា​ការ​ឥត​ប្រយោជន៍​ ហើយ​គ្មាន​បាន​ការ​អ្វី​ទាំង​អស់។​


បងប្អូន​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ!​ ចូរ​អ្នក​រាល់គ្នា​ដឹង​សេចក្ដី​នេះ​ចុះ​ថា​ ចូរ​ឲ្យ​គ្រប់​គ្នា​ឆាប់​នឹង​ស្ដាប់​ យឺតនឹង​និយាយ​ ហើយ​កុំ​រហ័ស​ខឹង​ឡើយ​


ប៉ុន្ដែ​មនុស្ស​ទាំង​នេះ​ដូច​ជា​សត្វ​តិរច្ឆាន​គ្មាន​វិចារណញ្ញាណ​ទេ​ កើត​មក​សម្រាប់​ឲ្យ​គេ​ចាប់​ និង​សម្លាប់​តែ​ប៉ុណ្ណោះ​ គេ​ប្រមាថ​អ្វី​ៗ​ដែល​គេ​មិន​ស្គាល់។​ សត្វ​តិរច្ឆាន​វិនាស​ជា​យ៉ាងណា​ ពួកគេ​ក៏​នឹង​ត្រូវ​វិនាស​ជា​យ៉ាង​នោះ​ដែរ​


ដ្បិត​ពួកគេ​និយាយ​ពាក្យ​អួតអាង​ឥត​ប្រយោជន៍​ ហើយ​ទាក់ទាញ​អស់​អ្នក​ដែល​ទើប​តែ​រួចចេញ​ពី​ពួកអ្នក​រស់នៅ​ក្នុង​សេចក្ដី​វង្វេង​ដោយ​សេចក្ដី​ប៉ង​ប្រាថ្នា​ខាង​សាច់ឈាម​ និង​ការ​ល្មោភកាម​


រីឯ​អ្នក​ទាំង​នោះ​វិញ​ ពួកគេ​ប្រមាថ​អ្វីៗ​ដែល​ខ្លួន​មិន​ស្គាល់​ ហើយ​អ្វីៗ​ដែល​ពួកគេ​ស្គាល់​តាម​ធម្មតា​ដូច​សត្វតិរិច្ឆាន​ ពួកគេ​នឹង​វិនាស​ដោយសារ​សេចក្ដី​ទាំង​នោះ​វិញ។​


មនុស្ស​ទាំង​នោះ​ជា​ពួក​រអ៊ូ​រទាំ​ ហើយ​ត្អូញត្អែរ​ ពួកគេ​រស់នៅ​តាម​សេចក្ដី​ប៉ងប្រាថ្នា​របស់​ខ្លួន​ ហើយ​មាត់​របស់​ពួកគេ​និយាយ​ពាក្យ​អួតអាង​ ពួកគេ​តែងតែ​បញ្ចើចបញ្ចើ​មនុស្ស​ ដើម្បី​ផល​ប្រយោជន៍។​


ដ្បិត​អ្នក​បាន​និយាយ​ថា​ ខ្ញុំ​ជា​អ្នកមាន​ ខ្ញុំ​ស្ដុកស្ដម្ភ​ហើយ​ ខ្ញុំ​មិន​ខ្វះ​អ្វី​ទេ​ ប៉ុន្ដែ​អ្នក​មិន​ដឹង​ថា​ ខ្លួន​ឯង​វេទនា​ គួរ​ឲ្យ​អាណិត​ ក្រ​ ខ្វាក់​ ហើយ​នៅ​អាក្រាត​ឡើយ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម