Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ធីម៉ូថេ 6:15 - Khmer Christian Bible

15 ដែល​ព្រះជាម្ចាស់​នឹង​បង្ហាញ​ឲ្យ​ឃើញ​នៅ​ពេល​កំណត់។​ ព្រះជាម្ចាស់​ជា​ព្រះ​ដ៏​មាន​ពរ​ ហើយ​ជា​ព្រះ​តែ​មួយ​គត់​មាន​សិទ្ធិ​អំណាច​ធំ​ ជា​ស្ដេច​លើ​អស់​ទាំង​ស្ដេច​ ជា​ព្រះអម្ចាស់​លើ​អស់​ទាំង​ព្រះអម្ចាស់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 ដែល​ព្រះ​នឹង​បង្ហាញឲ្យឃើញ ក្នុង​ពេលកំណត់​។ ព្រះអង្គ​ជា​ព្រះអង្គ​ដ៏មានពរ ជា​ព្រះអង្គ​តែមួយអង្គ​គត់​ដ៏មានព្រះចេស្ដា ជា​ស្ដេច​លើអស់ទាំងស្ដេច ជា​ព្រះអម្ចាស់​លើអស់ទាំងព្រះអម្ចាស់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ដែល​ព្រះ‌អង្គ​នឹង​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​វេលា​កំណត់ ព្រះ‌អង្គ​ជា​ព្រះ​ដ៏​មាន​ពរ ជា​អធិបតី​តែ​មួយ​គត់ ជា​ស្តេច​លើ​អស់​ទាំង​ស្តេច និង​ជា​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ព្រះ‌អម្ចាស់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 នៅ​ពេល​កំណត់​ដែល​ព្រះ‌ជាម្ចាស់​នឹង​បង្ហាញ​ឲ្យ​ឃើញ។ ព្រះ‌ជាម្ចាស់​ប្រកប​ដោយ​សុភមង្គល មាន​តែ​ព្រះអង្គ​មួយ​គត់ ដែល​ជា​ព្រះ‌អធិបតី ព្រះអង្គ​ជា​ព្រះ‌មហា‌ក្សត្រ ធំ​លើស​មហា‌ក្សត្រ​នានា ជា​ព្រះ‌អម្ចាស់​ធំ​លើស​អម្ចាស់​នានា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ដែល​ព្រះ​នឹង​សំដែង​ឲ្យ​ឃើញ​ទ្រង់ ក្នុង​វេលា​កំណត់ គឺ​ជា​ស្តេច​ចក្រ​តែ​១​ព្រះ‌អង្គ​ដ៏​មាន​ពរ ជា​ស្តេច​លើ​អស់​ទាំង​ស្តេច ហើយ​ជា​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ព្រះ‌អម្ចាស់

សូមមើលជំពូក ចម្លង

អាល់គីតាប

15 នៅ​ពេល​កំណត់​ដែល​អុលឡោះ​នឹង​បង្ហាញ​ឲ្យ​ឃើញ។ អុលឡោះ​ប្រកប​ដោយ​សុភមង្គល មាន​តែ​ទ្រង់​មួយ​គត់ ដែល​ជា​អធិបតី ទ្រង់​ជា​ស្តេច ធំ​លើស​ស្តេច​នានា ជា​ម្ចាស់​ធំ​លើស​ម្ចាស់​នានា

សូមមើលជំពូក ចម្លង




១ ធីម៉ូថេ 6:15
16 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​កុំ​បណ្ដោយ​យើង​ខ្ញុំ​ឲ្យ​ទៅ​ក្នុង​សេចក្ដី​ល្បួង​ ប៉ុន្ដែ​សូម​ប្រោស​យើង​ខ្ញុំ​ឲ្យ​រួច​ពី​សេចក្ដី​អាក្រក់​វិញ​ [ដ្បិត​រាជ្យ​ ព្រះ​ចេស្ដា​ និង​សិរី​ល្អ​ជា​របស់​ព្រះអង្គ​នៅ​អស់​កល្ប​ជានិច្ច​ អាម៉ែន]»។​


ដែល​ស្រប​ទៅ​តាម​ដំណឹង​ល្អ​ដ៏​រុងរឿង​របស់​ព្រះជាម្ចាស់​ដ៏​មាន​ពរ​ គឺ​ជា​ដំណឹង​ល្អ​ដែល​បាន​ផ្ទុកផ្ដាក់​ដល់​ខ្ញុំ។​


សូម​ឲ្យ​ព្រះ​មហាក្សត្រ​ដែល​គង់​នៅ​អស់កល្ប​ជានិច្ច​ ជា​ព្រះជាម្ចាស់​តែ​មួយ​ដែល​មាន​ព្រះជន្ម​មិន​ចេះ​សាបសូន្យ​ ដែល​មនុស្ស​មិន​អាច​មើល​ឃើញ បាន​ប្រកប​ដោយ​ព្រះ​កិត្ដិយស​ និង​សិរី​រុងរឿង​អស់កល្ប​ជានិច្ច​ អាម៉ែន។​


ព្រះអង្គ​បាន​ប្រគល់​អង្គ​ទ្រង់​ទុក​ជា​ថ្លៃ​លោះ​សម្រាប់​មនុស្ស​ទាំង​អស់​ គឺ​ជា​សេចក្ដី​បន្ទាល់​ដែល​ប្រទាន​មក​នៅ​ពេល​កំណត់។​


ស្ដេច​ទាំង​នោះ​នឹង​ច្បាំង​ជាមួយ​កូនចៀម​ ប៉ុន្ដែ​កូនចៀម​នឹង​ឈ្នះ​ពួកគេ​ ពី​ព្រោះ​កូនចៀម​ជា​ព្រះអម្ចាស់​លើ​អស់​ទាំង​ព្រះអម្ចាស់​ និង​ជា​ស្ដេច​លើ​អស់​ទាំង​ស្ដេច​ ហើយ​អស់​អ្នក​ដែល​នៅ​ជាមួយ​ព្រះអង្គ​ គឺ​ជា​អ្នក​ដែល​ព្រះអង្គ​បាន​ត្រាស់ហៅ​ បាន​ជ្រើសរើស​ និង​ជា​អ្នក​ស្មោះត្រង់»។​


ព្រះអង្គ​មាន​ព្រះនាម​សរសេរ​នៅ​លើ​អាវ​ និង​នៅ​លើ​ភ្លៅ​របស់​ព្រះអង្គ​ថា​ «ស្ដេច​លើ​អស់​ទាំង​ស្ដេច​ ព្រះអម្ចាស់​លើ​អស់​ទាំង​ព្រះអម្ចាស់»។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម