Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 9:11 - Khmer Christian Bible

11 បើ​យើង​សាប​ព្រោះ​របស់​ខាង​វិញ្ញាណ​ដល់​អ្នក​រាល់គ្នា​ ហើយ​ច្រូត​យក​របស់​ខាង​សាច់ឈាម​ពី​អ្នក​រាល់គ្នា​វិញ​ តើ​ហួស​ហេតុ​ពេក​ឬ?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 ដោយព្រោះ​យើង​បាន​សាបព្រោះ​គ្រាប់ពូជ​ខាងវិញ្ញាណ​ក្នុងចំណោម​អ្នករាល់គ្នា តើ​ហួសហេតុពេក​ឬ បើ​យើង​ច្រូត​របស់របរខាងលោកីយ៍​ពី​អ្នករាល់គ្នា​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ប្រសិន‌បើ​យើង​បាន​សាប​ព្រោះ​របស់​ល្អ​ខាង​វិញ្ញាណ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​ច្រូ​ត​យក​ផល​ជា​សម្បត្តិ​ខាង​សាច់​ឈាម​ពី​អ្នក​រាល់​គ្នា តើ​ហួស​ហេតុ​ពេក​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 យើង​បាន​សាប​ព្រោះ​ព្រះ‌បន្ទូល ដែល​ជា​ពូជ​ខាង​វិញ្ញាណ​នៅ​ក្នុង​បងប្អូន ហើយ​យើង​ច្រូត​យក​ផល ជា​សម្បត្តិ​លោកីយ៍​ពី​បងប្អូន តើ​មាន​អ្វី​គួរ​ឲ្យ​អស្ចារ្យ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 បើ​សិន​ជា​យើង​ខ្ញុំ​បាន​សាប‌ព្រោះ​របស់​ខាង​ព្រលឹង​វិញ្ញាណ នៅ​ក្នុង​ពួក​អ្នក​រាល់​គ្នា ហើយ​ច្រូត​បាន​របស់​អ្នក​រាល់​គ្នា​ខាង​សាច់​ឈាម​វិញ នោះ​តើ​ច្រើន​ហួស​ពេក​ឬ​អី

សូមមើលជំពូក ចម្លង

អាល់គីតាប

11 យើង​បាន​សាប​ព្រោះ​បន្ទូល​នៃ​អុលឡោះ​ដែល​ជា​ពូជ​ខាង​វិញ្ញាណ​នៅ​ក្នុង​បង​ប្អូន ហើយ​យើង​ច្រូត​យក​ផល ជា​សម្បត្តិ​លោកីយ៍​ពី​បង​ប្អូន តើ​មាន​អ្វី​គួរ​ឲ្យ​អស្ចារ្យ!

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 9:11
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​កុំ​យក​ថង់​យាម​ អាវ​ពីរ​បន្លាស់​ ស្បែក​ជើង​ ឬ​ឈើ​ច្រត់​ទៅ​ជាមួយ​ឡើយ​ ព្រោះ​អ្នក​ធ្វើ​ការ​ស័ក្ដិសម​នឹង​ទទួល​បាន​ជំនួយ។​


មែន​ហើយ​ ពួកគេ​ពេញចិត្ដ​ធ្វើ​ដូច្នេះ​ណាស់​ ព្រោះ​ពួកគេ​ជំពាក់​អ្នក​ទាំង​នោះ​ ដ្បិត​សាសន៍​ដទៃ​បាន​ទទួល​ចំណែក​ខាង​វិញ្ញាណ​ពី​អ្នក​ទាំង​នោះ​ បាន​ជា​សាសន៍​ដទៃ​ត្រូវ​ផ្គត់ផ្គង់​ចំណែក​ខាង​សាច់ឈាម​ដល់​អ្នក​ទាំង​នោះ​វិញ​


ហើយ​ព្រះអម្ចាស់​បាន​បង្គាប់​ដែរ​ថា​ ពួកអ្នក​ប្រកាស​ដំណឹង​ល្អ​ត្រូវ​រស់នៅ​ដោយសារ​ដំណឹង​ល្អ។​


ដូច្នេះ​ មិន​មែន​ជា​រឿង​ធំ​អ្វី​ទេ​ បើ​អ្នកបម្រើ​របស់​វា​ក្លែង​ខ្លួន​ជា​អ្នកបម្រើ​នៃ​សេចក្ដី​សុចរិត​នោះ​ ឯ​ទីបញ្ចប់​របស់​ពួកវា​នឹង​ទៅ​តាម​កិច្ចការ​របស់​ពួកវា។​


ចូរឲ្យអ្នក​ដែល​រៀន​ព្រះបន្ទូល​ចែក​រំលែក​របស់​ល្អៗ​ទាំង​អស់​ដល់​អ្នក​ដែល​បង្រៀន។​


ខ្ញុំ​និយាយ​នេះ​ មិន​មែន​រក​ជំនួយ​ទេ​ គឺ​ខ្ញុំ​រក​ផលផ្លែ​ដែល​ចម្រើន​ដល់​អ្នក​រាល់គ្នា​វិញ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម