Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 8:12 - Khmer Christian Bible

12 ដោយសារ​អ្នក​រាល់គ្នា​ធ្វើ​បាប​ទាស់​នឹង​បងប្អូន​ ហើយ​ធ្វើ​ឲ្យ​មនសិការ​ទន់ខ្សោយ​របស់​ពួកគេ​របួស​ នោះ​អ្នក​រាល់គ្នា​ធ្វើ​បាប​ទាស់​នឹង​ព្រះគ្រិស្ដ​ហើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 កាលណា​អ្នករាល់គ្នា​ប្រព្រឹត្តបាប​ទាស់នឹង​បងប្អូន ហើយ​ធ្វើឲ្យ​សតិសម្បជញ្ញៈ​ដ៏​ខ្សោយ​របស់​ពួកគេ​ត្រូវរបួស​បែបនេះ អ្នករាល់គ្នា​កំពុង​ប្រព្រឹត្តបាប​ទាស់នឹង​ព្រះ​គ្រីស្ទ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ពេល​អ្នក​រាល់​គ្នា​ធ្វើ​បាប​ចំពោះ​ពួក​បង‌ប្អូន ហើយ​ធ្វើ​ឲ្យ​មន​សិការ​ទន់​ខ្សោយ​របស់​គេ​មាន​រ​បួ​ស នោះ​អ្នក​រាល់​គ្នា​ធ្វើ​បាប​ចំពោះ​ព្រះ‌គ្រីស្ទ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ដោយ​បងប្អូន​ប្រព្រឹត្ត​អំពើ​បាប​បែប​នេះ​ចំពោះ​បងប្អូន​ឯ​ទៀតៗ និង​ធ្វើ​ឲ្យ​មន‌សិការ​របស់​គេ​កាន់​តែ​អាប់​ឱន​ថែម​ទៀត នោះ បងប្អូន​ក៏​ដូច​ជា​បាន​ប្រព្រឹត្ត​អំពើ​បាប​ចំពោះ​ព្រះ‌គ្រិស្ត​ផ្ទាល់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 យ៉ាង​នោះ ដែល​ធ្វើ​បាប​នឹង​ពួក​បង​ប្អូន ហើយ​ធ្វើ​ឲ្យ​បញ្ញា​ចិត្ត​កំសោយ​របស់​គេ​ត្រូវ​របួស នោះ​ឈ្មោះ​ថា​ធ្វើ​បាប​នឹង​ព្រះ‌គ្រីស្ទ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ដោយ​បង​ប្អូន​ប្រព្រឹត្ដ​អំពើ​បាប​បែប​នេះ​ចំពោះ​បង​ប្អូន​ឯ​ទៀតៗ និង​ធ្វើ​ឲ្យ​មន‌សិការ​របស់​គេ​កាន់​តែ​អាប់​ឱន​ថែម​ទៀត នោះ​បង​ប្អូន​ក៏​ដូច​ជា​បាន​ប្រព្រឹត្ដ​អំពើ​បាប​ចំពោះ​អាល់ម៉ា‌ហ្សៀស​ផ្ទាល់​ដែរ។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 8:12
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​បើ​អ្នកណា​បណ្ដាល​ឲ្យ​អ្នក​តូច​តាច​ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​ជឿ​ខ្ញុំ​ទាំង​នេះ​ជំពប់​ដួល​ នោះ​ស៊ូ​ឲ្យ​គេ​យក​ថ្ម​ត្បាល់​កិន​ដោយ​សត្វ​លា​ មក​ចង​នឹង​ក​របស់​អ្នក​នោះ​ ហើយ​ពន្លិច​ទៅ​ក្នុង​បាត​សមុទ្រ​ នោះ​ប្រសើរ​ជាង​


ព្រះអង្គ​នឹង​មាន​បន្ទូល​ទៅ​ពួកគេ​ថា​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ ការ​ដែល​អ្នក​រាល់គ្នា​មិន​បាន​ធ្វើ​ដូច្នេះ​សម្រាប់​អ្នកណា​ម្នាក់​ក្នុង​ចំណោម​អ្នក​តូចតាច​ទាំង​នេះ​ នោះ​ក៏​មិន​បាន​ធ្វើ​សម្រាប់​ខ្ញុំ​ដែរ​


ដ្បិត​ដូច​ដែល​មាន​រូបកាយ​តែ​មួយ​ ហើយ​មាន​អវយវៈ​ច្រើន​ អវយវៈ​ទាំងឡាយ​របស់​រូបកាយ​ ទោះ​ជាច្រើន​មែន​ ប៉ុន្ដែ​រួម​គ្នា​មក​ជា​រូបកាយ​តែ​មួយ​ទេ​ ហើយព្រះគ្រិស្ដ​ក៏​ដូច្នោះ​ដែរ​


ស្ដេច​នឹង​មាន​បន្ទូល​ទៅ​ពួកគេ​ថា​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ ការ​ដែល​អ្នក​រាល់គ្នា​បាន​ធ្វើ​ដូច្នេះ​ សម្រាប់​បងប្អូន​របស់​ខ្ញុំ​ម្នាក់​ក្នុង​ចំណោម​អ្នក​តូច​តាច​ទាំង​នេះ​ នោះ​បាន​ធ្វើ​សម្រាប់​ខ្ញុំ​ហើយ។​


បន្ទាប់​មក​ លោក​ពេត្រុស​បាន​ចូល​មក​ជិត​ព្រះអង្គ​ទូល​ថា៖​ «ព្រះអម្ចាស់​អើយ!​ បើ​បងប្អូន​របស់​ខ្ញុំ​ប្រព្រឹត្ត​បាប​ចំពោះ​ខ្ញុំ​ តើ​ឲ្យ​ខ្ញុំ​លើកលែង​ទោស​ឲ្យ​គាត់​ប៉ុន្មាន​ដង?​ រហូត​ដល់​ប្រាំ​ពីរ​ដង​ឬ?»​


ចូរ​ប្រយ័ត្ន​ កុំ​មើល​ងាយ​អ្នកណា​ម្នាក់​ក្នុង​ចំណោម​អ្នក​តូច​តាច​ទាំង​នេះ​ឲ្យ​សោះ​ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ នៅ​ឯ​ស្ថានសួគ៌​ទេវតា​របស់​ពួកគេ​តែងតែ​ឃើញ​ព្រះភក្ដ្រ​ព្រះវរបិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថានសួគ៌​ជានិច្ច‍។​


ប៉ុន្ដែ​បើ​អ្នក​ណា​ធ្វើ​ឲ្យ​អ្នក​តូច​តាច​ម្នាក់​ក្នុង​ចំណោម​អ្នក​ជឿ​ខ្ញុំ​ទាំង​នេះ​ជំពប់​ដួល​ ស៊ូ​ឲ្យ​អ្នក​នោះ​ចង​ក​នឹង​ត្បាល់​ថ្ម​ដែល​កិន​ដោយ​សត្វ​លា​ ហើយ​ឲ្យ​គេ​ទម្លាក់​ក្នុង​សមុទ្រ​ នោះ​ប្រសើរ​ជាង​


ហើយ​ស៊ូ​ឲ្យ​អ្នក​នោះ​ចង​ក​នឹង​ត្បាល់​ថ្ម​ ហើយ​ទម្លាក់​ទៅ​ក្នុង​សមុទ្រ​ប្រសើរ​ជាង​ឲ្យ​អ្នក​នោះ​ធ្វើ​ឲ្យ​អ្នក​តូច​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​នេះ​ជំពប់​ដួល។​


កុំ​បំផ្លាញ​កិច្ចការ​របស់​ព្រះជាម្ចាស់​ដោយសារ​តែ​អាហារ​ឡើយ​ ដ្បិត​អាហារ​សុទ្ធតែ​បរិសុទ្ធ​ទេ​ ប៉ុន្ដែ​ជា​ការ​អាក្រក់​សម្រាប់​អ្នក​ដែល​បរិភោគ​ដោយ​ធ្វើ​ឲ្យ​គេ​ជំពប់​ដួល​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម