Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 7:5 - Khmer Christian Bible

5 កុំ​ឲ្យ​បង្អត់​គ្នា​ឡើយ​ លើកលែង​តែ​មាន​ការ​យល់ព្រម​ជាមួយ​គ្នា​ ដើម្បី​ញែក​ពេល​មួយ​អធិស្ឋាន​ រួច​ហើយ​ត្រូវ​នៅ​ជាមួយ​គ្នា​វិញ​ ក្រែងលោ​អារក្ស​សាតាំង​ល្បួង​អ្នក​រាល់គ្នា​ដោយ​ព្រោះ​តែ​ទប់​ចិត្ដ​មិន​បាន​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 កុំ​បង្អត់​គ្នា​ឡើយ លើកលែងតែ​មាន​ការ​ព្រមព្រៀងគ្នា​ទុកពេល​មួយរយៈ ដើម្បី​ផ្ចង់ស្មារតី​ក្នុង​ការអធិស្ឋាន រួច​ត្រូវ​នៅ​ជាមួយគ្នា​វិញ ក្រែងលោ​សាតាំង​ល្បួង​អ្នករាល់គ្នា ដោយ​ឆ្លៀតឱកាស​លើ​ភាពមិនចេះគ្រប់គ្រងចិត្ត​របស់អ្នករាល់គ្នា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 មិន​ត្រូវ​បង្អត់​គ្នា​ឡើយ លើក​លែង​តែ​មាន​ការ​យល់​ព្រម​គ្នា​ទុក​ពេល​មួយ​ឲ្យ​ទំនេរ​សម្រាប់​អធិស្ឋាន រួច​ត្រូវ​វិល​មក​នៅ​ជាមួយ​គ្នា​វិញ ក្រែង​អារក្ស​សា​តាំង​ល្បួង​អ្នក​រាល់​គ្នា ដោយ​ព្រោះ​មិន​ចេះ​អត់​ទ្រាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 មិន​ត្រូវ​បង្អត់​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ លើក‌លែង​តែ​បាន​ព្រម​ព្រៀង​គ្នា ដើម្បី​ទុក​ពេល​មួយ​រយៈ​សម្រាប់​អធិស្ឋាន*​ប៉ុណ្ណោះ។ បន្ទាប់​មក ចូរ​រួម​រស់​ជា​មួយ​គ្នា​ដូច​ធម្មតា​វិញ​ទៅ ក្រែង​លោ​មារ*​សាតាំង​ល្បួង​ចិត្ត​បងប្អូន មក​ពី​ទ្រាំ​មិន​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ដូច្នេះ កុំ​ឲ្យ​បង្អត់​គ្នា​ឡើយ លើក​តែ​ស្រុះ​ចិត្ត​គ្នា​ក្នុង​១​ពេល ដើម្បី​ឲ្យ​បាន​ជា​ទំនេរ​នឹង​អធិស្ឋាន រួច​ត្រូវ​វិល​មក​នៅ​ជា​មួយ​គ្នា​វិញ ក្រែង​អារក្ស​សាតាំង​ល្បួង​លួង​អ្នក​រាល់​គ្នា ដោយ​មិន​ចេះ​អត់​ទ្រាំ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 មិន​ត្រូវ​បង្អត់​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ លើក‌លែង​តែ​បាន​ព្រម​ព្រៀង​គ្នា ដើម្បី​ទុក​ពេល​មួយ​រយៈ​សម្រាប់​អធិស្ឋាន​ប៉ុណ្ណោះ។ រួច​ហើយ ចូរ​រួម​រស់​ជា​មួយ​គ្នា​ដូច​ធម្មតា​វិញ​ទៅ ក្រែង​លោ​អ៊ីព្លេស‌ហ្សៃតន​ល្បួង​ចិត្ដ​បង​ប្អូន មក​ពី​ទ្រាំ​មិន​បាន។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 7:5
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​អារក្ស​ប្រភេទ​នេះ​មិន​ងាយ​បណ្ដេញ​ចេញ​ទេ​ លើកលែង​តែ​អធិស្ឋាន​ និង​តម​អាហារ»។​


ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «មិន​មែន​មនុស្ស​គ្រប់​រូប​អាច​ទទួល​យក​ពាក្យ​នេះ​បាន​ទេ​ លើកលែង​តែ​អ្នក​ដែល​ព្រះជាម្ចាស់​ប្រទាន​ឲ្យ​ប៉ុណ្ណោះ​


នោះ​ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​វា​ថា៖​ «អារក្ស​សាតាំង​ ចេញ​ទៅ!​ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា​ អ្នក​ត្រូវ​ថ្វាយបង្គំ​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​ ហើយ​ត្រូវ​បម្រើ​ព្រះអង្គ​តែ​មួយ​ប៉ុណ្ណោះ»​


ប្រពន្ធ​គ្មាន​សិទ្ធិ​អំណាច​លើ​រូបកាយ​របស់​ខ្លួន​ទៀត​ឡើយ​ ប៉ុន្ដែ​គឺ​ប្ដី​វិញ​ រីឯ​ប្ដី​ក៏​គ្មាន​សិទ្ធិ​អំណាច​លើ​រូបកាយ​របស់​ខ្លួន​ដែរ​ ប៉ុន្ដែ​គឺ​ប្រពន្ធ​វិញ​


ដោយ​ខ្ញុំ​មិន​អាច​ទ្រាំ​ទៀត​បាន​ ខ្ញុំ​ក៏​ចាត់​ធីម៉ូថេ​ឲ្យ​មក​ ដើម្បី​ឲ្យ​ដឹង​ពី​ជំនឿ​របស់​អ្នក​រាល់គ្នា​ ក្រែង​លោ​មេ​ល្បួង​មក​ល្បួង​អ្នក​រាល់គ្នា​ តាម​របៀប​ណា​មួយ​ ដែល​នាំ​ឲ្យ​ការ​នឿយ​ហត់​របស់​យើង​ត្រលប់​ជា​ឥត​ប្រយោជន៍។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម