Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 7:38 - Khmer Christian Bible

38 ដូច្នេះ​ អ្នក​ដែល​រៀបការ​នឹង​គូ​ដណ្ដឹង​ នោះ​ធ្វើ​បាន​ប្រសើរ​ហើយ​ ប៉ុន្ដែ​អ្នក​ដែល​មិន​រៀបការ​ នោះ​ធ្វើ​បាន​កាន់​តែ​ប្រសើរ‍​ជាង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

38 ដូច្នេះ អ្នក​ដែល​ឲ្យ​ស្ត្រីព្រហ្មចារី​របស់​ខ្លួន​រៀបការ ធ្វើ​បាន​ល្អ​ហើយ រីឯ​អ្នក​ដែល​មិន​ឲ្យរៀបការ ធ្វើ​បាន​ល្អជាង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

38 ដូច្នេះ អ្នក​ដែល​រៀប‌ការ​ជាមួយ​គូ‌ដណ្ដឹង​របស់​ខ្លួន ប្រសើរ​ហើយ រីឯ​អ្នក​ដែល​ទ្រាំ​មិន​រៀប‌ការ នោះ​រឹត​តែ​ប្រសើរ​ថែម​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

38 ដូច្នេះ អ្នក​ណា​រៀបការ​ជា​មួយ​គូ​ដណ្ដឹង​របស់​ខ្លួន ប្រសើរ​ហើយ រីឯ​អ្នក​ដែល​មិន​រៀបការ​វិញ ក៏​រឹត​តែ​ប្រសើរ​ថែម​ទៀត ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

38 បាន​ជា​អ្នក​ដែល​ឲ្យ​កូន​ទៅ​គេ ក៏​បាន​ប្រព្រឹត្ត​ល្អ ហើយ​អ្នក​ដែល​មិន​ឲ្យ​កូន​ទៅ​គេ នោះ​ក៏​ប្រព្រឹត្ត​ល្អ​ជាង​ទៅ​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

38 ដូច្នេះ​អ្នក​ណា​រៀប‌ការ​ជា​មួយ​គូ​ដណ្ដឹង​របស់​ខ្លួន ប្រសើរ​ហើយ រីឯ​អ្នក​ដែល​មិន​រៀប‌ការ​វិញ ក៏​រឹត​តែ​ប្រសើរ​ថែម​ទៀត។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 7:38
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ អស់​អ្នក​លែង​ប្រពន្ធ​ដែល​ពុំ​បាន​ផិតក្បត់​ខ្លួន​ អ្នក​នោះ​ធ្វើ​ឲ្យ​នាង​ផិតក្បត់​ហើយ។​ អ្នកណា​រៀបការ​នឹង​ស្ដ្រី​ប្ដី​លែង​ អ្នក​នោះ​ក៏​ផិតក្បត់​ដែរ។​


ខ្ញុំ​គិត​ដូច្នេះ​ថា​ ដែល​មនុស្ស​នៅ​បែប​នេះ​នោះ​ល្អ​ហើយ‍​ ដោយ​ព្រោះ​ការ​លំបាក​នា​ពេល​បច្ចុប្បន្ន។​


ប៉ុន្ដែ​អ្នកណា​ដែល​ឈរ​មាំមួន​នៅ​ក្នុង​ចិត្ដ​ គ្មាន​ការ​បង្ខិត​បង្ខំ​ ប៉ុន្ដែ​អាច​គ្រប់គ្រង​លើ​ចំណង់​របស់​ខ្លួន​បាន​ ព្រមទាំង​បាន​សម្រេចចិត្ដ​ថា​ នឹង​ទុក​ឲ្យ​គូ​ដណ្ដឹង​នៅ​ក្រមុំ​ គាត់​ធ្វើ​ប្រសើរ​ហើយ​


ដរាបណា​ប្ដី​នៅ​រស់​ ប្រពន្ធ​ជាប់​ចំណង​នឹង​ប្ដី​ ប៉ុន្ដែ​បើ​ប្ដី​ស្លាប់​ ​នាង​មាន​សេរីភាព​រៀបការ​នឹង​អ្នក​ដែល​នាង​ចង់​រៀបការ​ គឺ​នៅ​ក្នុង​ព្រះអម្ចាស់​តែ​ប៉ុណ្ណោះ​


ប៉ុន្ដែ​ខ្ញុំ​សូម​ប្រាប់​ដល់​ពួកអ្នក​នៅ​លីវ​ និង​ពួក​ស្រ្ដី​មេម៉ាយ​ថា​ ប្រសិនបើ​ពួកគេ​នៅ​ដូចជា​ខ្ញុំ​បាន​ នោះ​ប្រសើរ​សម្រាប់​ពួកគេ​ហើយ​


​ចូរ​ឲ្យ​មនុស្ស​គ្រប់គ្នា​គោរព​ការ​រៀបការ​ ហើយ​ការ​រួម​ដំណេក​ក៏​ត្រូវ​បរិសុទ្ធ​ដែរ​ ដ្បិត​ព្រះជាម្ចាស់​នឹង​ជំនុំជម្រះ​ពួកអ្នក​ប្រព្រឹត្ដ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ និង​ពួក​ផិត​ក្បត់។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម