Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 7:28 - Khmer Christian Bible

28 ប៉ុន្ដែ​ទោះបី​អ្នក​រៀបការ​មែន​ក៏​ដោយ​ អ្នក​មិន​បាន​ធ្វើ​បាប​ទេ​ ហើយ​ទោះបី​ស្រី​ក្រមុំ​រៀបការ​ នាង​ក៏​មិន​ធ្វើ​បាប​ដែរ​ ប៉ុន្ដែ​មនុស្ស​បែប​នេះ​នឹង​មាន​សេចក្ដី​វេទនា​ខាង​ឯ​សាច់ឈាម​ ដូច្នេះ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់គ្នា​ចៀស​ផុត​ពី​សេចក្ដី​វេទនា​នោះ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

28 ប៉ុន្តែ​ទោះបីជា​អ្នក​រៀបការ ក៏​មិនមែន​ប្រព្រឹត្តបាប​ទេ ហើយ​ទោះបីជា​ស្ត្រីព្រហ្មចារី​រៀបការ ក៏​មិនមែន​ថា​ប្រព្រឹត្តបាប​ដែរ​។ យ៉ាងណាមិញ អ្នកដែលរៀបការ​នឹង​ជួប​ទុក្ខវេទនា​ក្នុង​ជីវិត ដូច្នេះ​ខ្ញុំ​ចង់​ឲ្យ​អ្នករាល់គ្នា​ចៀសផុត​ពី​ការនេះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 ប៉ុន្តែ បើ​អ្នក​រៀប‌ការ មិន​មែន​មានន័យ​ថា​មាន​បាប​ឡើយ ហើយ​បើ​ស្ត្រី​ក្រមុំ​ណា​រៀប‌ការ នាង​ក៏​គ្មាន​បាប​ដែរ តែ​អស់​អ្នក​ដែល​រៀប‌ការ នឹង​ជួប​ទុក្ខ​លំបាក​ក្នុង​ជីវិត​នេះ ព្រោះ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ចៀស​ផុត​ពី​ការ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 បើ​បងប្អូន​រៀបការ មិន​មែន​មាន​ន័យ​ថា បងប្អូន​ប្រព្រឹត្ត​អំពើ​បាប​ឡើយ ហើយ​បើ​ស្ត្រី​ក្រមុំ​ម្នាក់​រៀបការ នោះ​នាង​ក៏​គ្មាន​បាប​អ្វី​ដែរ ប៉ុន្តែ អ្នក​ដែល​មាន​គូ‌ស្រករ​ទាំង​នោះ នឹង​ជួប​ប្រទះ​ការ​លំបាក​ផ្សេងៗ​ក្នុង​ជីវិត​មិន​ខាន។ ខ្ញុំ​ចង់​ឲ្យ​បងប្អូន​ចៀស​ផុត​ពី​ការ​លំបាក​ទាំង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 ប៉ុន្តែ បើ​អ្នក​បាន​យក​ប្រពន្ធ​ហើយ នោះ​មិន​មែន​ហៅ​ថា​មាន​បាប​ទេ ហើយ​បើ​ស្ត្រី​ក្រមុំ​ណា​យក​ប្ដី​ហើយ នាង​នោះ​ក៏​មិន​មែន​ហៅ​ថា​មាន​បាប​ដែរ តែ​ពួក​អ្នក​យ៉ាង​នោះ​នឹង​មាន​សេចក្ដី​ទុក្ខ​ព្រួយ​ខាង​សាច់​ឈាម ណ្ហើយ ខ្ញុំ​ឈប់​ស្លេះ​ប៉ុណ្ណេះ​ចុះ ដោយ​ព្រោះ​អាណិត​ដល់​អ្នក​រាល់​គ្នា។

សូមមើលជំពូក ចម្លង

អាល់គីតាប

28 បើ​បង​ប្អូន​រៀប‌ការ មិន​មែន​មាន​ន័យ​ថា បង​ប្អូន​ប្រព្រឹត្ដ​អំពើ​បាប​ឡើយ ហើយ​បើ​ស្ដ្រី​ក្រមុំ​ម្នាក់​រៀប‌ការ នោះ​នាង​ក៏​គ្មាន​បាប​អ្វី​ដែរ ប៉ុន្ដែ អ្នក​ដែល​មាន​គូ​ស្រករ​ទាំង​នោះ នឹង​ជួប​ប្រទះ​ការ​លំបាក​ផ្សេងៗ​ក្នុង​ជីវិត​មិន​ខាន។ ខ្ញុំ​ចង់​ឲ្យ​បង​ប្អូន​ចៀស​ផុត​ពី​ការ​លំបាក​ទាំង​នោះ។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 7:28
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ អស់​អ្នក​លែង​ប្រពន្ធ​ដែល​ពុំ​បាន​ផិតក្បត់​ខ្លួន​ អ្នក​នោះ​ធ្វើ​ឲ្យ​នាង​ផិតក្បត់​ហើយ។​ អ្នកណា​រៀបការ​នឹង​ស្ដ្រី​ប្ដី​លែង​ អ្នក​នោះ​ក៏​ផិតក្បត់​ដែរ។​


ខ្ញុំ​គិត​ដូច្នេះ​ថា​ ដែល​មនុស្ស​នៅ​បែប​នេះ​នោះ​ល្អ​ហើយ‍​ ដោយ​ព្រោះ​ការ​លំបាក​នា​ពេល​បច្ចុប្បន្ន។​


បើ​អ្នក​មាន​ប្រពន្ធ​ហើយ​ ​ចូរ​កុំ​រក​ផ្លូវ​លែងលះ​ ​បើ​អ្នក​មិន​ទាន់​មាន​ប្រពន្ធ​ទេ​ ចូរ​កុំ​យក​ប្រពន្ធ​


បងប្អូន​អើយ​!​ ខ្ញុំ​ប្រាប់​អំពី​សេចក្ដី​នេះ​ថា​ ពេល​វេលា​កៀក​ណាស់​ហើយ​ ដូច្នេះ​អ្នក​មាន​ប្រពន្ធ​គួរ​នៅ​ដូចជា​គ្មាន​ប្រពន្ធ​ ចាប់​ពី​ពេល​នេះ​តទៅ​


ខ្ញុំ​សុំ​ព្រះជាម្ចាស់​ធ្វើជា​សាក្សី​អំពី​ចិត្ដ​របស់​ខ្ញុំ​ថា​ ដែល​ខ្ញុំ​មិន​មក​ក្រុង​កូរិនថូស​ទៀត​ គឺ​ដើម្បី​អត់ឱន​ឲ្យ​អ្នក​រាល់គ្នា​


​ចូរ​ឲ្យ​មនុស្ស​គ្រប់គ្នា​គោរព​ការ​រៀបការ​ ហើយ​ការ​រួម​ដំណេក​ក៏​ត្រូវ​បរិសុទ្ធ​ដែរ​ ដ្បិត​ព្រះជាម្ចាស់​នឹង​ជំនុំជម្រះ​ពួកអ្នក​ប្រព្រឹត្ដ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ និង​ពួក​ផិត​ក្បត់។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម