Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 7:14 - Khmer Christian Bible

14 ដ្បិត​ប្ដី​ដែល​មិន​ជឿ​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ​ដោយសារ​ប្រពន្ធ​ រីឯ​ប្រពន្ធ​ដែល​មិន​ជឿ​ក៏​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ​ដោយសារ​ប្ដី​ដែរ​ បើ​មិន​ដូច្នោះ​ទេ​ កូន​របស់​អ្នក​រាល់គ្នា​មិន​បរិសុទ្ធ​ឡើយ​ ប៉ុន្ដែ​ពេល​នេះ​ពួកគេ​បរិសុទ្ធ​ហើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 ដ្បិត​ប្ដី​ដែល​មិនជឿ ត្រូវបាន​ជម្រះឲ្យទៅជាវិសុទ្ធ​តាមរយៈ​ប្រពន្ធ​ហើយ ហើយ​ប្រពន្ធ​ដែល​មិនជឿ​ក៏​ត្រូវបាន​ជម្រះឲ្យទៅជាវិសុទ្ធ​តាមរយៈ​ប្ដី​ដែរ​។ បើមិនដូច្នោះទេ កូន​ៗ​របស់អ្នករាល់គ្នា​ក៏​សៅហ្មង​ដែរ ប៉ុន្តែ​តាមពិត​ពួកគេ​បានជា​វិសុទ្ធ​ហើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ដ្បិត​ប្តី​ដែល​មិន​ជឿ​នោះ​បាន​រាប់​ជា​បរិសុទ្ធ​តាម​រយៈ​ប្រពន្ធ ហើយ​ប្រពន្ធ​ដែល​មិន​ជឿ ក៏​បាន​រាប់​ជា​បរិសុទ្ធ​តាម​រយៈ​ប្តី​ដែរ ពុំ​នោះ​ទេ កូ​ន​របស់​អ្នក​រាល់​គ្នា​មិន​ស្អាត​ឡើយ ប៉ុន្តែ ឥឡូវ​នេះ ពួកគេ​ស្អាត​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ដ្បិត​ព្រះ‌ជាម្ចាស់​ប្រោស​ប្ដី​ដែល​មិន​ជឿ ឲ្យ​ចូល​រួម​ក្នុង​ប្រជា‌ជន​របស់​ព្រះអង្គ​តាម​រយៈ​ភរិយា ហើយ​ព្រះអង្គ​ក៏​ប្រោស​ភរិយា​ដែល​មិន​ជឿ ឲ្យ​ចូល​រួម​ក្នុង​ប្រជា‌ជន​របស់​ព្រះអង្គ តាម​រយៈ​ប្ដី​ដែល​ជា​អ្នក​ជឿ​នោះ​ដែរ។ បើ​សេចក្ដី​ខាង​លើ​នេះ​មិន​ពិត កូន​ចៅ​របស់​បងប្អូន​មិន​បរិសុទ្ធ*​ទេ!។ ប៉ុន្តែ តាម​ពិត ព្រះ‌ជាម្ចាស់​បាន​ប្រោស​ក្មេង​ទាំង​នោះ​ឲ្យ​ចូល​រួម​ក្នុង​ប្រជា‌ជន​របស់​ព្រះអង្គ​រួច​ស្រេច​ទៅ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ដ្បិត​ប្ដី​ដែល​មិន​ជឿ នោះ​បាន​រាប់​ជា​ស្អាត​ដោយ‌សារ​ប្រពន្ធ ហើយ​ប្រពន្ធ​ដែល​មិន​ជឿ​ក៏​ដោយ‌សារ​ប្ដី​ដែរ ពុំ​នោះ កូន​ចៅ​គេ​មិន​ស្អាត​ទេ តែ​ឥឡូវ​នេះ វា​ស្អាត​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ដ្បិត​អុលឡោះ​ប្រោស​ប្ដី​ដែល​មិន​ជឿ ឲ្យ​ចូល​រួម​ក្នុង​ប្រជា‌ជន​របស់​ទ្រង់​តាម​រយៈ​ភរិយា ហើយ​ទ្រង់​ក៏​ប្រោស​ភរិយា​ដែល​មិន​ជឿ ឲ្យ​ចូល​រួម​ក្នុង​ប្រជា‌ជន​របស់​ទ្រង់ តាម​រយៈ​ប្ដី​ដែល​ជា​អ្នក​ជឿ​នោះ​ដែរ។ បើ​សេចក្ដី​ខាង​លើ​នេះ​មិន​ពិត កូន​ចៅ​របស់​បង​ប្អូន​មិន​បរិសុទ្ធ​ទេ!។ ក៏​ប៉ុន្ដែ​តាម​ពិត អុលឡោះ​បាន​ប្រោស​ក្មេង​ទាំង​នោះ ឲ្យ​ចូល​រួម​ក្នុង​ប្រជា‌ជន​របស់​ទ្រង់​រួច​ស្រេច​ទៅ​ហើយ។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 7:14
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ​ លោក​ពេត្រុស​ក៏​អញ្ជើញ​ពួកគេ​ឲ្យ​ចូល​ក្នុង​ផ្ទះ​ និង​បាន​ឲ្យ​ពួកគេ​សម្រាក។​ នៅ​ថ្ងៃ​បន្ទាប់​ គាត់​ក៏​ក្រោក​ឡើង​ចេញ​ដំណើរ​ទៅ​ជាមួយ​ពួកគេ​ ទាំង​មាន​បងប្អូន​ខ្លះ​ពី​ក្រុង​យ៉ុបប៉េ​ រួម​ដំណើរ​ទៅ​ជាមួយ​ដែរ‍។​


បើ​មួយ​ចំណិត​ដំបូង​នៃ​តង្វាយ​បរិសុទ្ធ​ នោះ​ដុំ​ទាំង​មូល​ក៏​បរិសុទ្ធ​ដែរ​ ហើយ​បើ​ឫស​បរិសុទ្ធ​ នោះ​មែក​ក៏​បរិសុទ្ធ​ដែរ។​


រីឯ​ប្រពន្ធ​វិញ​ បើ​មាន​ប្ដី​ដែល​មិន​ជឿ​ ហើយ​បុរស​នោះ​ពេញចិត្ដ​រស់នៅ​ជាមួយ​នាង​ ចូរ​កុំ​បោះបង់​ប្ដី​ឡើយ​


ព្រោះ​អាហារ​ទាំង​នោះ​បាន​ញែក​ជា​បរិសុទ្ធ​តាមរយៈ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ និង​ពាក្យ​ទូល​អង្វរ។​


ចំពោះ​ពួកអ្នក​ដែល​បរិសុទ្ធ​ អ្វីៗ​ទាំង​អស់​ក៏​បរិសុទ្ធ​ រីឯ​ពួកអ្នក​ដែល​ស្មោកគ្រោក​ ហើយ​មិន​ជឿ​ គ្មាន​អ្វី​បរិសុទ្ធ​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ទាំង​គំនិត​ និង​មនសិការ​របស់​ពួកគេ​ស្មោកគ្រោក​អស់​ហើយ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម