Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 5:1 - Khmer Christian Bible

1 គេ​បាន​ដឹង‍ឮ​នៅ​គ្រប់​ទី​កន្លែង​ថា​ មាន​អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​កើត​ឡើង​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ហើយ​សូម្បី​តែ​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ​ ក៏​មិន​ដែល​មាន​អំពើ​អសីលធម៌​បែប​នេះ​ដែរ​ គឺ​ដូច្នេះ​ មាន​ម្នាក់​បាន​យក​ប្រពន្ធ​ឪពុក​របស់​ខ្លួន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 មាន​លេចឮ​នៅ​គ្រប់ទីកន្លែង​ថា ក្នុងចំណោម​អ្នករាល់គ្នា​មាន​អំពើអសីលធម៌ខាងផ្លូវភេទ ជា​អំពើ​ដែល​សូម្បីតែ​នៅក្នុងចំណោម​សាសន៍ដទៃ​ក៏គ្មាន​បែបនេះ​ដែរ គឺ​មាន​ម្នាក់​យក​ប្រពន្ធ​របស់​ឪពុក​ខ្លួន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 មាន​លេច​ឮ​សុស​សាយ​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​អំពើ​សហាយ​ស្មន់​កើត​ឡើង ដែល​សូម្បី​តែ​ក្នុង​ចំណោម​សាសន៍​ដទៃ មិន​ដែល​មាន​ឮ​រឿង​បែប​នេះ​ផង ដ្បិត​មាន​បុរស​ម្នាក់​បាន​យក​ប្រពន្ធ​របស់​ឪពុក​ខ្លួន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 មាន​លេច​ឮ​នៅ​គ្រប់​ទី​កន្លែង​ថា ក្នុង​ចំណោម​បងប្អូន មាន​កើត​រឿង​កាម‌គុណ​ថោក​ទាប​ដ៏​អាក្រក់​ហួស​ហេតុ សូម្បី​តែ​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ​ក៏​មិន​ដែល​មាន​រឿង​ដូច្នេះ​ផង គឺ​មាន​ម្នាក់​បាន​រួមរ័ក​ជា​មួយ​ប្រពន្ធ​ចុង​ឪពុក​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 មាន​ឮ​រន្ទឺ​សុល​សាយ​ជានិច្ច​ថា មាន​ការ​កំផិត​កើត​ឡើង ក្នុង​ពួក​អ្នក​រាល់​គ្នា​ពិត ជា​ការ​កំផិត​ម្យ៉ាង ដែល​មិន​ដែល​ទាំង​មាន​ឮ​និយាយ​ក្នុង​សាសន៍​ដទៃ​ផង គឺ​ថា មាន​មនុស្ស​ម្នាក់​បាន​យក​ប្រពន្ធ​របស់​ឪពុក​ខ្លួន

សូមមើលជំពូក ចម្លង

អាល់គីតាប

1 មាន​លេច​ឮ​នៅ​គ្រប់​ទី​កន្លែង​ថា ក្នុង​ចំណោម​បង​ប្អូន មាន​កើត​រឿង​កាម​គុណ​ថោក​ទាប​ដ៏​អាក្រក់​ហួស​ហេតុ សូម្បី​តែ​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ ក៏​មិន​ដែល​មាន​រឿង​ដូច្នេះ​ផង គឺ​មាន​ម្នាក់​បាន​រួមរ័ក​ជា​មួយ​ប្រពន្ធ​ចុង​ឪពុក​របស់​ខ្លួន។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 5:1
32 ការដាក់ឲ្យឆ្លើយតបគ្នា  

ផ្ទុយ​ទៅ​វិញ​ ត្រូវ​សរសេរ​ប្រាប់​ពួកគេ​ឲ្យ​ចៀសវាង​ពី​សំណែន​ដែល​ស្មោកគ្រោក​ដោយសារ​រូបព្រះ​ អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ សាច់​សត្វ​ដែល​សម្លាប់​ដោយ​ច្របាច់​ក​ និង​ឈាម​


គឺ​ចៀសវាង​ពី​សំណែន​ដែល​បាន​សែន​ដល់​រូបព្រះ​ ពី​ឈាម​ ពី​សាច់​សត្វ​ដែល​សម្លាប់​ដោយ​ច្របាច់​ក​ និង​ពី​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ។​ បើ​អ្នក​រាល់គ្នា​រក្សា​ខ្លួន​ពី​សេចក្ដី​ទាំង​នេះ​បាន​ នោះ​អ្នក​រាល់គ្នា​ធ្វើ​បាន​ប្រសើរ​ហើយ​ សូម​ជម្រាបលា»។​


ពីព្រោះ​បងប្អូន​អើយ!​ មាន​ពួកអ្នក​ផ្ទះ​នាង​ក្លូអេ​បាន​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​អំពី​អ្នក​រាល់គ្នា​ថា​ មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ក្នុង​ចំណោម​អ្នក​រាល់គ្នា​


ប៉ុន្ដែ​ពេល​នេះ​ ខ្ញុំ​សរសេរ​ប្រាប់​អ្នក​រាល់គ្នា​ថា​ កុំ​ឲ្យ​មាន​ទំនាក់ទំនង​ជាមួយ​អ្នកណា​ម្នាក់​ ដែល‍​គេ​ហៅ​ថា​ជា​បងប្អូន​ ប៉ុន្ដែ​ជា​មនុស្ស​ប្រព្រឹត្ត​អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​ មនុស្ស​លោភ​លន់​ អ្នក​ថ្វាយ​បង្គំ​រូប​ព្រះ​ អ្នក​ជេរ​ប្រមាថ​ មនុស្ស​ប្រមឹក​ មនុស្ស​បោកប្រាស់​ គឺ​មិន​ត្រូវ​បរិភោគ​ជាមួយ​មនុស្ស​បែប​នេះ​ឡើយ​


អាហារ​សម្រាប់​ក្រពះ​ ហើយ​ក្រពះ​ក៏​សម្រាប់​អាហារ​ដែរ​ ប៉ុន្ដែ​ព្រះជាម្ចាស់​នឹង​បំផ្លាញ​របស់​ទាំង​ពីរ​នេះ​ រីឯ​រូបកាយ​វិញ​មិន​មែន​សម្រាប់​អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​ទេ​ គឺ​សម្រាប់​ព្រះអម្ចាស់​ ហើយ​ព្រះអម្ចាស់​ក៏​សម្រាប់​រូបកាយ​ដែរ។​


ចូរ​រត់​គេច​ពី​អំពើ​អសីលធម៌​ខាង​ផ្លូវភេទ‍។​ បាប​ទាំងឡាយ​ដែល​មនុស្ស​ប្រព្រឹត្ត​ គឺ​នៅ​ក្រៅ​រូបកាយ​ទេ​ ប៉ុន្ដែ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​ ធ្វើ​បាប​ទាស់​នឹង​រូបកាយ​របស់​ខ្លួន​ហើយ​


ឬ​មួយ​អ្នក​រាល់គ្នា​មិន​ដឹង​ថា​ ​មនុស្ស​ទុច្ចរិត​នឹង​មិន​ទទួល​បាន​នគរ​ព្រះជាម្ចាស់​ទុក​ជា​មរតក​ទេ​ឬ​ ចូរ​កុំ​ឲ្យ​ចាញ់​បញ្ឆោត​ឡើយ​ ទាំង​មនុស្ស​ប្រព្រឹត្ត​អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​ អ្នក​ថ្វាយ​បង្គំ​រូប​ព្រះ​ ពួក​ផិត​ក្បត់​ ពួក​មនុស្ស​រួម​ភេទ​ជាមួយ​ភេទ​ដូច​គ្នា


ឬ​ក្រែងលោ​ពេល​ខ្ញុំ​មក​ម្ដង​ទៀត​ នោះ​ព្រះជាម្ចាស់​របស់​ខ្ញុំ​នឹង​បន្ទាប​ខ្ញុំ​នៅ​ចំពោះ​មុខ​អ្នក​រាល់គ្នា​ ហើយ​ខ្ញុំ​ត្រូវ​កើត​ទុក្ខ​ចំពោះ​មនុស្ស​ជាច្រើន​ដែល​បាន​ប្រព្រឹត្ដ​បាប​ពីមុន​ ប៉ុន្ដែ​មិន​ប្រែចិត្ដ​ពី​សេចក្ដី​ស្មោក​គ្រោក​ អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​ និង​អំពើ​ល្មោភកាម​ដែល​គេ​បាន​ប្រព្រឹត្ដ។​


ប៉ុន្ដែ​បើ​អ្នកណា​ម្នាក់​ធ្វើ​ឲ្យ​ព្រួយ​ អ្នក​នោះ​មិន​មែន​ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយ​ទេ​ ប៉ុន្ដែ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ព្រួយ​ខ្លះ​ គឺ‍​ខ្ញុំ​មិន​បំផ្លើស​ទេ​


ទោះបី​ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់គ្នា​មែន​ក៏​ដោយ​ ក៏​មិន​មែន​ដើម្បី​អ្នក​ដែល​ធ្វើ​ខុស​ ឬ​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​ខុស​លើ​នោះ​ដែរ​ ប៉ុន្ដែ​ដើម្បី​បង្ហាញ​ឲ្យ​អ្នក​រាល់គ្នា​ឃើញ​ពី​សេចក្ដី​ឧស្សាហ៍​របស់​អ្នក​រាល់គ្នា​ដែល​មាន​ចំពោះ​យើង​នៅ​ចំពោះ​ព្រះជាម្ចាស់​


រីឯ​កិច្ចការ​របស់​សាច់ឈាម​វិញ​ ច្បាស់​ណាស់​គឺ​ អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ សេចក្តី​ស្មោក​គ្រោក​ ល្មោភ​កាម​


រីឯ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ សេចក្ដី​ស្មោក​គ្រោក​គ្រប់​បែប​យ៉ាង​ ឬ​សេចក្ដី​លោភ​លន់​ នោះ​មិន​ត្រូវ​ឲ្យ​មាន​ឮ​និយាយ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ឡើយ​ ដើម្បី​ឲ្យ​សម​ជា​ពួក​បរិសុទ្ធ​


ដូច្នេះ​ ចូរ​សម្លាប់​អ្វីៗ​ខាង​លោកិយ​ចោល​ទៅ​ គឺ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ សេចក្ដី​ស្មោក​គ្រោក​ តណ្ហា​ថោកទាប​ សេចក្ដី​ប៉ង​ប្រាថ្នា​អាក្រក់​ និង​សេចក្ដី​លោភ​លន់​ ដែល​ជា​ការ​ថ្វាយបង្គំ​រូបព្រះ​


ដ្បិត​ព្រះជាម្ចាស់​មិន​បាន​ហៅ​យើង​មក​ក្នុង​សេចក្ដី​ស្មោកគ្រោក​ទេ​ គឺ​មក​ក្នុង​សេចក្ដី​បរិសុទ្ធ​វិញ។​


យើង​បាន​ផ្ដល់​ឱកាស​ឲ្យ​នាង​ប្រែចិត្ដ​ ប៉ុន្ដែ​នាង​មិន​ចង់​ប្រែចិត្ដ​ពី​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​របស់​នាង​ឡើយ។​


ប៉ុន្ដែ​សម្រាប់​ពួក​កំសាក​ ពួក​មិន​ជឿ​ ពួក​គួរ​ស្អប់ខ្ពើម​ ពួក​ឃាតក​ ពួក​ប្រព្រឹត្ដ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ ពួក​មន្ដអាគម​ ពួក​ថ្វាយបង្គំ​រូប​ព្រះ​ និង​ពួក​ភូតភរ​ទាំង​អស់​ ពួកគេ​នឹង​មាន​ចំណែក​នៅ​ក្នុង​បឹង​ដែល​ឆេះ​ដោយ​ភ្លើង​ និង​ស្ពាន់ធ័រ។​ នេះ​ហើយ​ជា​សេចក្ដី​ស្លាប់​ទីពីរ»​។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម