Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 15:51 - Khmer Christian Bible

51 មើល៍​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​អំពី​អាថ៌កំបាំង​មួយ​ថា​ យើង​ទាំង​អស់​គ្នា​នឹង​មិន​ស្លាប់​ទេ​ ព្រោះ​យើង​នឹង​ត្រូវ​ផ្លាស់ប្រែ​ទាំង​អស់​គ្នា​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

51 មើល៍! ខ្ញុំ​សូម​ប្រាប់​អាថ៌កំបាំង​មួយ​ដល់​អ្នករាល់គ្នា គឺថា យើង​ទាំងអស់គ្នា​នឹង​មិន​ដេកលក់​ទេ គឺ​យើង​ទាំងអស់គ្នា​នឹង​ត្រូវបាន​ផ្លាស់ប្រែ​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

51 មើល៍ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ពី​អាថ៌‌កំបាំង គឺ​ថា យើង​ទាំង‌អស់​គ្នា​នឹង​មិន​ដេក​លក់​ទេ តែ​យើង​ទាំង‌អស់​គ្នា​នឹង​ត្រូវ​ផ្លាស់​ប្រែ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

51 ខ្ញុំ​សូម​ជម្រាប​បងប្អូន​អំពី​គម្រោង‌ការ​ដ៏​លាក់​កំបាំង​មួយ គឺ​ថា យើង​មិន​ស្លាប់​ទាំង​អស់​គ្នា​ទេ ប៉ុន្តែ យើង​នឹង​ត្រូវ​ប្រែ​ទ្រង់‌ទ្រាយ​ទាំង​អស់​គ្នា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

51 នែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ពី​សេចក្ដី​អាថ៌‌កំបាំង គឺ​ថា​យើង​ទាំង​អស់​គ្នា​នឹង​មិន​ដេក​លក់​ទៅ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

51 ខ្ញុំ​សូម​ជម្រាប​បង​ប្អូន​អំពី​គម្រោង‌ការ​ដ៏​លាក់​កំបាំង​មួយ គឺ​ថា យើង​មិន​ស្លាប់​ទាំង​អស់​គ្នា​ទេ ប៉ុន្ដែ យើង​នឹង​ត្រូវ​ប្រែ​ទ្រង់​ទ្រាយ​ទាំង​អស់​គ្នា

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 15:51
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ទោះបី​ខ្ញុំ​អាច​ថ្លែង​ព្រះបន្ទូល​ និង​ស្គាល់​អស់​ទាំង​អាថ៌កំបាំង​ ព្រមទាំង​មាន​ចំណេះ​ដឹង​គ្រប់​យ៉ាង​ក៏ដោយ​ ឬ​ទោះបី​ខ្ញុំ​មាន​ជំនឿ​រហូត​ដល់​រើ​ភ្នំ​បាន​ក៏ដោយ​ ប៉ុន្ដែ​បើ​គ្មាន​សេចក្ដី​ស្រឡាញ់​ទេ​ ខ្ញុំ​គ្មាន​បានការ​ឡើយ។​


បើ​ដូច្នេះ​មែន​ ពួកអ្នក​ដែល​បាន​ស្លាប់​នៅ​ក្នុង​ព្រះគ្រិស្ដ​ក៏​វិនាស​ដែរ។​


ប៉ុន្ដែ​ឥឡូវ​នេះ​ ព្រះគ្រិស្ដ​មាន‍​ព្រះជន្ម​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​មែន​ ​គឺជា​ផល​ដំបូង​នៃ​ពួកអ្នក​ដែល​បាន​ស្លាប់​ទៅ​


ក្រោយ​មក​ ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​បងប្អូន​ជាង​ប្រាំរយ​នាក់​ឃើញ​ក្នុង​ពេល​តែ​មួយ។​ ក្នុង​ចំណោម​ពួកគេ​ ​ភាគ​ច្រើន​នៅ​រស់​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​ ប៉ុន្ដែ​ក៏​មាន​អ្នក​ខ្លះ​បាន​ស្លាប់​ហើយ​ដែរ​


គឺ​យើង​និយាយ​អំពី​ប្រាជ្ញា​របស់​ព្រះជាម្ចាស់​ ជា​សេចក្ដី​អាថ៌កំបាំង​លាក់​ទុក​ដែល​ព្រះជាម្ចាស់​បាន​តម្រូវ​ទុក​ជា​ស្រេច​ តាំង​ពី​មុន​កំណើត​ពិភពលោក​សម្រាប់​សិរី​រុងរឿង​របស់​យើង​


ដូច្នេះ​ ចូរ​ឲ្យ​មនុស្ស​រាប់​យើង​ទុក​ដូចជា​អ្នកបម្រើ​របស់​ព្រះគ្រិស្ដ​ និង​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​សេចក្ដី​អាថ៌កំបាំង​របស់​ព្រះជាម្ចាស់​


ដ្បិត​នៅ​ក្នុង​លំនៅ​នេះ​ យើង​ថ្ងូរ​ចង់​ពាក់​លំនៅ​របស់​យើង​ដែល​មក​ពី​ស្ថានសួគ៌​នោះ​ណាស់​


​ដ្បិត​ពេល​យើង​កំពុង​នៅ​ក្នុង​រោង​នេះ​ យើង​ថ្ងូរ​ណាស់​ដោយ​មាន​បន្ទុក​ធ្ងន់​ ប៉ុន្ដែ​មិន​មែន​ដោយសារ​យើង​ចង់​ដោះ​ចេញ​ទេ​ គឺ​ចង់​ពាក់​វិញ​ ដើម្បី​ឲ្យ​ជីវិត​លេប​យក​អ្វី​ដែល​តែងតែ​ស្លាប់។​


ទាំង​បង្ហាញ​ឲ្យ​យើង​ស្គាល់​សេចក្ដី​អាថ៌កំបាំង​នៃ​បំណង​របស់​ព្រះអង្គ​ ស្រប​តាម​ការ​សព្វ​ព្រះហឫទ័យ​របស់​ព្រះអង្គ​ដែល​បាន​គ្រោង​ទុក​នៅ​ក្នុង​ព្រះ​មួយ​អង្គ​នោះ​


គឺ​ព្រះអង្គ​បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ស្គាល់​អាថ៌កំបាំង​តាមរយៈ​ការ​បើក​សំដែង​ដូច​ដែល​ខ្ញុំ​បាន​សរសេរ​ដោយ​សង្ខេប​រួច​ហើយ​


សេចក្ដី​អាថ៌កំបាំង​នេះ​ជ្រាល​ជ្រៅ​ណាស់​ ប៉ុន្ដែ​ខ្ញុំ​និយាយ​នេះ​សំដៅ​លើ​ព្រះគ្រិស្ដ​ និង​ក្រុមជំនុំ​ប៉ុណ្ណោះ។​


ដែល​នឹង​ផ្លាស់ប្រែ​រូបកាយ​ថោកទាប​របស់​យើង​ឲ្យ​ត្រលប់​ដូច​ជា​រូបកាយ​ដ៏​រុងរឿង​របស់​ព្រះអង្គ​ដោយ​អានុភាព​របស់​ព្រះអង្គ​ ដែល​ធ្វើ​ឲ្យ​អ្វីៗ​ទាំង​អស់​ចុះចូល​នឹង​ព្រះអង្គ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម