Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 15:26 - Khmer Christian Bible

26 ហើយ​ខ្មាំង​សត្រូវ​ចុង​ក្រោយ​ដែល​ត្រូវ​បំផ្លាញ​នោះ​ ជា​សេចក្ដី​ស្លាប់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

26 ខ្មាំងសត្រូវ​ចុងក្រោយ​ដែល​ត្រូវ​បំផ្លាញ គឺ​សេចក្ដីស្លាប់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 ខ្មាំង​សត្រូវ​ចុង​ក្រោយ​បង្អស់ ដែល​ត្រូវ​បំផ្លាញ គឺ​សេចក្តី​ស្លាប់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 សត្រូវ​ចុង​ក្រោយ​បង្អស់ ដែល​នឹង​ត្រូវ​រំលាយ​ចោល​នោះ គឺ​សេចក្ដី​ស្លាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 ឯ​ខ្មាំង​សត្រូវ​ក្រោយ​បង្អស់ ដែល​ត្រូវ​បំផ្លាញ គឺ​ជា​សេចក្ដី​ស្លាប់

សូមមើលជំពូក ចម្លង

អាល់គីតាប

26 សត្រូវ​ចុង​ក្រោយ​បង្អស់ ដែល​នឹង​ត្រូវ​រំលាយ​ចោល​នោះ គឺ​សេចក្ដី​ស្លាប់។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 15:26
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រោះ​ពួកគេ​ដូច​ជា​ពួក​ទេវតា​ មិន​អាច​ស្លាប់​ទៀត​ឡើយ​ ជា​កូន​របស់​ព្រះជាម្ចាស់​ និង​ជា​កូន​នៃ​ការ​រស់​ឡើង​វិញ។​


ឱ​សេចក្ដី​ស្លាប់​អើយ!​ តើ​ជ័យជម្នះ​របស់​ឯង​នៅឯ​ណា?​ ឱ​សេចក្ដី​ស្លាប់​អើយ!​ តើ​ទ្រនិច​របស់​ឯង​នៅឯ​ណា?»​


ហើយ​ឥឡូវ​នេះ​ ព្រះគុណ​នោះ​បាន​បង្ហាញ​ឲ្យ​ឃើញ​តាមរយៈ​ការ​យាង​មក​របស់​ព្រះគ្រិស្ដ​យេស៊ូ​ ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង​ ដែល​បាន​បំផ្លាញ​សេចក្ដី​ស្លាប់​ ហើយ​បាន​បំភ្លឺ​អំពី​ជីវិត​ និង​សេចក្ដី​ដែល​មិន​ចេះ​ស្លាប់​តាមរយៈ​ដំណឹង​ល្អ​


ដូច្នេះ​ ដោយ​ព្រោះ​កូនៗ​មាន​ចំណែក​នៅ​ក្នុង​សាច់​ និង​ឈាម​ នោះ​ព្រះអង្គ​ក៏​ទទួល​ចំណែក​ដូច្នោះ​ដែរ​ ដើម្បី​បំផ្លាញ​អារក្ស​សាតាំង​ជា​អ្នក​ដែល​មាន​អំណាច​លើ​សេចក្ដី​ស្លាប់​តាមរយៈ​ការ​សោយ​ទិវង្គត​របស់​ព្រះអង្គ​


សមុទ្រ​ក៏​បាន​ប្រគល់​មនុស្ស​ស្លាប់​នៅ​ក្នុង​វា​ រីឯ​សេចក្ដី​ស្លាប់​ និង​ស្ថាននរក​ក៏​បាន​ប្រគល់​មនុស្ស​ស្លាប់​នៅ​ក្នុង​វា​ មក​វិញ​ដែរ​ ហើយ​ពួកគេ​ម្នាក់ៗ​ត្រូវ​បាន​ជំនុំ​ជម្រះ​ទៅ​តាម​ការ​ប្រព្រឹត្ដិ​របស់​ពួកគេ។​


បន្ទាប់​មក​ សេចក្ដី​ស្លាប់​ និង​ស្ថាននរក​ត្រូវ​បាន​បោះ​ទៅ​ក្នុង​បឹងភ្លើង។​ បឹងភ្លើង​នេះ​ហើយ​ជា​សេចក្ដី​ស្លាប់​ទីពីរ​


ព្រះអង្គ​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ចេញ​ពី​ភ្នែក​របស់​ពួកគេ​ ហើយ​នឹង​លែង​មាន​សេចក្ដី​ស្លាប់​ ទុក្ខព្រួយ​ សម្រែក​ទ្រហោយំ​ ឬ​ការ​ឈឺចាប់​ទៀត​ហើយ​ ដ្បិត​អ្វីៗ​កាល​ពី​មុន​បាន​បាត់​អស់​ទៅ​ហើយ»។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម