Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 14:6 - Khmer Christian Bible

6 ឥឡូវ​នេះ​ បងប្អូន​អើយ!​ បើ​ខ្ញុំ​មក​ឯ​អ្នក​រាល់គ្នា​ដោយ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ តើ​ខ្ញុំនឹង​មាន​ប្រយោជន៍​អ្វី​សម្រាប់​អ្នក​រាល់គ្នា?​ លើកលែង​តែ​ខ្ញុំ​និយាយ​ទៅ​អ្នក​រាល់គ្នា​ដោយ​ការ​បើកសំដែង​ ឬ​ដោយ​ចំណេះ​ដឹង​ ឬ​ដោយ​ការ​ថ្លែង​ព្រះបន្ទូល​ ឬ​ដោយ​សេចក្ដី​បង្រៀន​ណា​មួយ​ប៉ុណ្ណោះ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 ដូច្នេះ បងប្អូន​អើយ ឥឡូវនេះ​ប្រសិនបើ​ខ្ញុំ​មករក​អ្នករាល់គ្នា ហើយ​និយាយ​ភាសាដទៃ តើ​ខ្ញុំ​នឹង​ផ្ដល់ប្រយោជន៍​អ្វី​ដល់​អ្នករាល់គ្នា ប្រសិនបើ​ខ្ញុំ​មិន​និយាយ​ដោយ​ការបើកសម្ដែង ដោយ​ចំណេះដឹង ដោយ​ការថ្លែងព្រះបន្ទូល ឬ​ដោយ​ការបង្រៀន​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ឥឡូវ​នេះ បង‌ប្អូន​អើយ បើ​ខ្ញុំ​មក​រក​អ្នក​រាល់​គ្នា​ដោយ​និយាយ​ភាសា​ដទៃ តើ​ខ្ញុំ​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​រាល់​គ្នា? លើក​លែង​តែ​ខ្ញុំ​និយាយ​ទៅ​អ្នក​រាល់​គ្នា​ដោយការ​បើក​សម្ដែង ឬ​ដោយ​ចំណេះ​ដឹង ដោយ​សេចក្តី​ទំនាយ ឬ​ដោយ​សេចក្តី​បង្រៀន​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 បងប្អូន​អើយ ប្រសិន​បើ​ខ្ញុំ​មក​រក​បងប្អូន ទាំង​និយាយ​ភាសា​ចម្លែក​អស្ចារ្យ តើ​មាន​ប្រយោជន៍​អ្វី​ដល់​បងប្អូន? បើ​ខ្ញុំ​មក ដោយ​នាំ​យក​សេចក្ដី​ដែល​ព្រះ‌ជាម្ចាស់​បាន​សម្តែង​ប្រាប់ ឬ​និយាយ​អំពី​គម្រោង‌ការ​របស់​ព្រះ‌ជាម្ចាស់​ឲ្យ​បងប្អូន​ដឹង ថ្លែង​ព្រះ‌បន្ទូល ឬ​បង្រៀន ទើប​មាន​ប្រយោជន៍​ដល់​បងប្អូន​ជាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ដូច្នេះ បង​ប្អូន​អើយ បើ​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា ដោយ​និយាយ​ភាសា​ដទៃ នោះ​តើ​ខ្ញុំ​នឹង​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​រាល់​គ្នា លើក​តែ​ខ្ញុំ​និយាយ​នឹង​អ្នក​រាល់​គ្នា​ជា​ការ​បើក​សំដែង ឬ​តាម​ចំណេះ ឬ​ជា​សេចក្ដី​អធិប្បាយ ឬ​សេចក្ដី​បង្រៀន​ណា​មួយ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 បង​ប្អូន​អើយ ប្រសិន​បើ​ខ្ញុំ​មក​រក​បង​ប្អូន ទាំង​និយាយ​ភាសា​ចម្លែក​អស្ចារ្យ តើ​មាន​ប្រយោជន៍​អ្វី​ដល់​បង​ប្អូន? បើ​ខ្ញុំ​មក ដោយ​នាំ​យក​សេចក្ដី​ដែល​អុលឡោះ​បាន​សំដែង​ប្រាប់ ឬ​និយាយ​អំពី​គម្រោង‌ការ​របស់​អុលឡោះ​ឲ្យ​បង​ប្អូន​ដឹង ថ្លែង​បន្ទូល​នៃ​អុលឡោះ ឬ​បង្រៀន ទើប​មាន​ប្រយោជន៍​ដល់​បង​ប្អូន​ជាង។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 14:6
32 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​ពី​មាន​បន្ទូល​ឆ្លើយ​នៅ​ពេល​នោះ​ហើយ​ ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «ឱ​ព្រះវរបិតា​ជា​ម្ចាស់​ស្ថានសួគ៌​ និង​ផែនដី​អើយ!​ ខ្ញុំ​សរសើរ​តម្កើង​ព្រះអង្គ​ ព្រោះ​ព្រះអង្គ​បាន​លាក់​សេចក្ដី​ទាំង​នេះ​ពី​មនុស្ស​មាន​ប្រាជ្ញា​ និង​មនុស្ស​ឈ្លាសវៃ​ ប៉ុន្ដែ​បើក​សំដែង​ដល់​ទារក​វិញ​


ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​គាត់​ថា៖​ «អ្នក​មាន​ពរ​ហើយ​ ស៊ីម៉ូន​កូន​យ៉ូណាស​អើយ!​ ដ្បិត​សាច់​ឈាម​មិន​បាន​បើក​សំដែង​សេចក្ដី​នេះ​ដល់​អ្នក​ទេ​ គឺ​ព្រះវរបិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថានសួគ៌​វិញ​


បើ​មនុស្ស​ម្នាក់​ទទួល​បាន​ពិភពលោក​ទាំង​មូល​ ប៉ុន្ដែ​បាត់​បង់​ជីវិត​របស់​ខ្លួន​ តើ​មាន​ប្រយោជន៍​អ្វី?​ តើ​មនុស្ស​យក​អ្វី​មក​ប្ដូរ​នឹង​ជីវិត​របស់​ខ្លួន​បាន?​


អ្នក​ទាំង​នេះ​បាន​នៅ​ជាមួយ​ពួក​សាវក​បន្ដ​ទៀត​ ទាំង​នៅក្នុង​ការ​បង្រៀន​ ការ​ប្រកប​គ្នា​ ការ​កាច់​នំប៉័ង​ និង​ការ​អធិស្ឋាន។​


បងប្អូន​អើយ!​ ខ្ញុំ​ជឿ​ជាក់​ចំពោះ​អ្នក​រាល់គ្នា​ថា​ អ្នក​រាល់គ្នា​ពេញ​ដោយ​សេចក្ដី​ល្អ​ និង​ពេញ​ដោយ​ចំណេះដឹង​គ្រប់​បែប​យ៉ាង​ ព្រមទាំង​អាច​ដាស់តឿន​គ្នា​ទៅវិញ​ទៅមក​បាន​ដែរ​


បងប្អូន​អើយ!​ ខ្ញុំ​សូម​ដាស់តឿន​អ្នក​រាល់គ្នា​ឲ្យ​ប្រយ័ត្ន​ចំពោះ​ពួកអ្នក​ដែល​បង្ក​ឲ្យ​មាន​ការ​បែកបាក់​ និង​ការ​ជំពប់​ដួល​ដែល​ផ្ទុយ​ពី​ការ​បង្រៀន​ដែល​អ្នក​រាល់គ្នា​បាន​ទទួល​ គឺ​ចូរ​នៅ​ឲ្យ​ឆ្ងាយ​ពី​ពួកគេ​


អរព្រះគុណ​ព្រះជាម្ចាស់​ណាស់​ ពីដើម​អ្នក​រាល់គ្នា​ជា​បាវបម្រើ​របស់​បាប​ ប៉ុន្ដែ​អ្នក​រាល់គ្នា​បាន​ស្ដាប់​បង្គាប់​អស់​ពី​ចិត្ត​តាម​គំរូ​នៃ​សេចក្ដី​បង្រៀន​ដែល​អ្នក​រាល់គ្នា​បាន​ទទួល​


ដ្បិត​ខ្ញុំ​ក៏​ផ្គាប់​ចិត្ដ​មនុស្ស​គ្រប់​គ្នា​នៅ​ក្នុង​គ្រប់​ការ​ទាំង​អស់​ដែរ​ ទាំង​មិន​ស្វែងរក​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ​ គឺ​ស្វែងរក​ប្រយោជន៍​សម្រាប់​មនុស្ស​ជាច្រើន​វិញ​ ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​សេចក្ដី​សង្គ្រោះ។​


ចូរ​ដេញ​តាម​សេចក្ដី​ស្រឡាញ់​ ហើយ​សង្វាត​ចង់​បាន​អំណោយទាន​ខាង​វិញ្ញាណ​ចុះ​ ជា​ពិសេស​ឲ្យ​អាច​ថ្លែង​ព្រះបន្ទូល​បាន​


សូម្បី​តែ​ឧបករណ៍​តន្រ្ដី​ដែល​គ្មាន​ជីវិត​ មិនថា​ជា​ខ្លុយ​ ឬ​ស៊ុងក្ដី​ បើ​ពួកវា‍​មិន​បញ្ចេញ​សំឡេង​ខុស​គ្នា​ទេ​ តើ​ធ្វើ​ដូចម្ដេច​ឲ្យ​ដឹង​បាន​ថា​ ឧបករណ៍​ដែល​គេ​កំពុង​លេង‍​ ឬ​ដេញ​នោះ​ ជា​សំឡេង​ខ្លុយ​ ឬ​ស៊ុង?​


ដ្បិត​ទោះបី​ខ្ញុំ​មិន​ពូកែខាង​សំដី​មែន​ ប៉ុន្ដែ​មិន​មែន​ខាង​ចំណេះ​ដឹង​ទេ​ ផ្ទុយ​ទៅ​វិញ​ យើង​បាន​បង្ហាញ​ឲ្យ​អ្នក​រាល់គ្នា​ឃើញ​គ្រប់បែប​យ៉ាង​នៅ​ក្នុង​គ្រប់​ការ​ទាំង​អស់​


ខ្ញុំ​ត្រូវ​តែ​អួត​ទោះបី​គ្មាន​ប្រយោជន៍​ក៏ដោយ​ ប៉ុន្ដែខ្ញុំ​នឹងបន្ដ​អួត​អំពី​និមិត្ដ​ និង​ការ​បើកសំដែង​របស់​ព្រះអម្ចាស់​


និង​ដោយ​ព្រោះ​ភាព​ឧត្ដុង្គឧត្ដម​នៃការ​បើកសំដែង​នេះ។​ ដូច្នេះ​ហើយ​ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​លើក​តម្កើង​ខ្លួន​ពេក​ ទើប​ខ្ញុំ​ទទួល​បាន​បន្លា​មួយ​នៅ​ក្នុង​សាច់​របស់​ខ្ញុំ​ ជា​ទេវតា​របស់​អារក្ស​សាតាំង​ដែល​វាយ​ខ្ញុំ​ គឺ​ដើម្បី​កុំ​ឲ្យ​ខ្ញុំ​លើក​តម្កើង​ខ្លួន​ពេក។​


ដើម្បី​សូម​ឲ្យ​ព្រះ​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង​ គឺ​ព្រះវរបិតា​នៃ​សិរី​រុងរឿង​ប្រទាន​ដល់​អ្នក​រាល់គ្នា​នូវ​ព្រះវិញ្ញាណ​នៃ​ប្រាជ្ញា​ និង​ការ​បើក​សំដែង​ឲ្យ​ស្គាល់​ព្រះអង្គ​


កាល​អ្នក​រាល់គ្នា​អាន​សេចក្ដី​នោះ​ អ្នក​រាល់គ្នា​អាច​យល់​បាន​អំពី​ចំណេះ​របស់​ខ្ញុំ​ចំពោះ​អាថ៌កំបាំង​របស់​ព្រះគ្រិស្ដ​


ដូច្នេះ​ អស់​អ្នក​ដែល​ពេញវ័យ​ហើយ​នោះ​ ត្រូវ​តែ​គិត​បែប​នេះ​ ហើយ​បើ​អ្នក​រាល់គ្នា​គិត​អំពី​អ្វី​ផ្សេង​ ក៏​ព្រះជាម្ចាស់​នឹង​បើក​សម្ដែង​ឲ្យ​អ្នក​រាល់គ្នា​យល់​អំពី​ការ​នោះ​ដែរ​


ចូរ​រំលឹក​ពួកគេ​ពី​សេចក្ដី​ទាំង​នេះ​ ហើយ​ដាស់តឿន​ពួកគេ​យ៉ាង​ម៉ឺងម៉ាត់​នៅ​ចំពោះ​ព្រះជាម្ចាស់កុំ​ឲ្យ​ឈ្លោះ​ប្រកែក​គ្នា​អំពី​ពាក្យ​ ដ្បិត​គ្មាន​ប្រយោជន៍​ឡើយ​ មាន​តែ​ធ្វើ​ឲ្យ​ពួកអ្នក​ស្តាប់​អន្តរាយ​ប៉ុណ្ណោះ។​


រីឯ​អ្នក​វិញ​ អ្នក​បាន​ស្គាល់​អំពី​សេចក្ដី​បង្រៀន​របស់​ខ្ញុំ​ កិរិយា​ប្រព្រឹត្ដ​ គោល​បំណង​ ជំនឿ​ សេចក្ដី​អត់ធ្មត់​ សេចក្ដី​ស្រឡាញ់​ ការ​ស៊ូទ្រាំ​


ដ្បិត​គ្រប់​ទាំង​បទ​គម្ពីរ​ព្រះជាម្ចាស់​បាន​បណ្ដាល​ឲ្យ​សរសេរ​ឡើង​ ហើយ​មាន​ប្រយោជន៍​សម្រាប់​ការ​បង្រៀន​ ការ​រំឮក​ឲ្យ​ដឹង​ខ្លួន​ ការ​កែ​តម្រង់​ និង​ការ​អប់រំ​អំពី​សេចក្ដី​សុចរិត​


ចូរ​ប្រកាស​ព្រះបន្ទូល​ ហើយ​ខិតខំ​ប្រកាស​មិន​ថា​ ត្រូវ​ពេល​ ឬ​ខុស​ពេល​ឡើយ​ ចូរ​ទូន្មាន​ ស្តី​បន្ទោស​ លើក​ទឹកចិត្ត​ និង​បង្រៀន​ដោយ​សេចក្តី​អត់ធ្មត់​គ្រប់​បែប​យ៉ាង​


ពាក្យ​នេះ​គួរ​ឲ្យ​ជឿ​ ហើយ​ខ្ញុំ​ចង់​ឲ្យ​អ្នក​បញ្ជាក់​សេចក្ដី​នេះ​ឲ្យ​បាន​ច្បាស់លាស់​ ដើម្បី​ឲ្យ​ពួកអ្នក​ដែល​ជឿ​លើ​ព្រះជាម្ចាស់​ខិតខំ​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​ការ​ប្រព្រឹត្ដិ​ល្អ។​ ការ​ទាំង​នេះ​ជា​ការ​ប្រសើរ​ និង​មាន​ប្រយោជន៍​ដល់​មនុស្ស។​


កុំ​បណ្ដោយ​តាម​សេចក្ដី​បង្រៀន​ផ្សេងៗ​ និង​ប្លែកៗ​ឡើយ។​ ដ្បិត​ជា​ការ​ប្រសើរ​ ដែល​តាំងចិត្ដ​ឲ្យ​ខ្ជាប់ខ្ជួន​ដោយ​ព្រះគុណ​ មិន​មែន​ដោយ​អាហារ​ទេ​ ព្រោះ​អ្នកដែល​ប្រព្រឹត្ដ​បែប​នេះ​ គ្មាន​ប្រយោជន៍​អ្វី​ឡើយ។


ហេតុ​នេះ​ហើយ​ អ្នក​រាល់គ្នា​ត្រូវ​ខំ​ប្រឹង​ឲ្យ​អស់​ពី​សម្ថភាព​ ដើម្បី​បន្ថែម​សេចក្ដីល្អ​ទៅ​លើ​ជំនឿ​របស់​អ្នក​រាល់គ្នា​ ហើយ​បន្ថែម​ការ​ស្គាល់​ព្រះ​ជាម្ចាស់​ទៅ​លើ​សេចក្ដី​ល្អ​នោះ​


ផ្ទុយ​ទៅ​វិញ​ ចូរ​ឲ្យអ្នក​រាល់គ្នា​បាន​ចម្រើន​ឡើង​ខាង​ឯ​ព្រះគុណ​ និង​ខាង‍ឯ​ការ​ស្គាល់​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​ និង​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង។​ សូម​ឲ្យព្រះអង្គ​បាន​ប្រកប​ដោយ​សិរី​រុងរឿង​ទាំង​នៅ​ពេល​ឥឡូវ​នេះ​ និង​ រហូត​អស់កល្ប​ជានិច្ច​ អាម៉ែន។​


អស់​អ្នក​ដែល​ទៅ​ហួស​ ហើយ​មិន​នៅ​ជាប់​នឹង​សេចក្ដី​បង្រៀន​របស់​ព្រះគ្រិស្ដ​ នោះ​គ្មាន​ព្រះជាម្ចាស់​ទេ​ ប៉ុន្ដែ​អ្នកណា​ដែល​នៅ​ជាប់​នឹង​សេចក្ដី​បង្រៀន​របស់​ព្រះគ្រិស្ដ​ អ្នក​នោះ​មាន​ទាំង​ព្រះវរបិតា​ និង​ព្រះរាជ​បុត្រា។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម