Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 12:29 - Khmer Christian Bible

29 តើ​គ្រប់​គ្នា​ជា​សាវក​ឬ?​ តើ​គ្រប់​គ្នា​ជា​អ្នក​នាំ​ព្រះបន្ទូល​ឬ?​ តើ​គ្រប់​គ្នា​ជា​គ្រូ​ឬ?​ តើ​គ្រប់​គ្នា​ជា​អ្នក​ធ្វើ​ការ​អស្ចារ្យ​ឬ?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

29 តើ​ទាំងអស់គ្នា​ជា​សាវ័ក​ឬ​? តើ​ទាំងអស់គ្នា​ជា​អ្នកថ្លែងព្រះបន្ទូល​ឬ​? តើ​ទាំងអស់គ្នា​ជា​គ្រូបង្រៀន​ឬ​? តើ​ទាំងអស់គ្នា​ធ្វើ​ការអស្ចារ្យ​ឬ​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 តើ​គ្រប់​គ្នា​សុទ្ធ​តែ​ជា​សាវក​ឬ? តើ​គ្រប់​គ្នា​សុទ្ធ​តែ​ជា​ហោរា​ឬ? តើ​គ្រប់​គ្នា​សុទ្ធ​តែ​ជា​គ្រូ​បង្រៀន​ឬ? តើ​គ្រប់​គ្នា​សុទ្ធ​តែ​ធ្វើ​ការ​អស្ចារ្យ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 តើ​គ្រប់​គ្នា​សុទ្ធ​តែ​ជា​សាវ័ក​ឬ? គ្រប់​គ្នា​សុទ្ធ​តែ​ជា​អ្នក​ថ្លែង​ព្រះ‌បន្ទូល​ឬ? គ្រប់​គ្នា​សុទ្ធ​តែ​ជា​អ្នក​បង្រៀន​ឬ? គ្រប់​គ្នា​សុទ្ធ​តែ​ធ្វើ​ការ​អស្ចារ្យ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 តើ​គ្រប់​គ្នា​ជា​សាវក​ឬ​អី គ្រប់​គ្នា​ជា​គ្រូ​អធិប្បាយ​ឬ​អី គ្រប់​គ្នា​ជា​គ្រូ​បង្រៀន​ឬ​អី គ្រប់​គ្នា​ធ្វើ​ការ​ឫទ្ធិ‌បារមី​បាន​ឬ​អី

សូមមើលជំពូក ចម្លង

អាល់គីតាប

29 តើ​គ្រប់​គ្នា​សុទ្ធ​តែ​ជា​សាវ័ក​ឬ? គ្រប់​គ្នា​សុទ្ធ​តែ​ជា​អ្នក​ថ្លែង​បន្ទូល​នៃ​អុលឡោះ​ឬ? គ្រប់​គ្នា​សុទ្ធ​តែ​ជា​អ្នក​បង្រៀន​ឬ? គ្រប់​គ្នា​សុទ្ធ​តែ​ធ្វើ​ការ​អស្ចារ្យ​ឬ?

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 12:29
4 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ក្នុង​ក្រុមជំនុំ​ ព្រះជាម្ចាស់​បាន​តាំង​ឲ្យ​មាន​ពួក​សាវក​ជាមុន​ ទីពីរ​ឲ្យ​មាន​ពួក​អ្នក​នាំ​ព្រះបន្ទូល​ ទីបី​ឲ្យ​មាន​ពួក​គ្រូ​ បន្ទាប់​មក​ឲ្យ​មាន​អ្នក​ធ្វើ​ការ​អស្ចារ្យ​ បន្ទាប់​មក​ទៀត​ អំណោយទាន​នៃ​ការ​ប្រោស​ឲ្យ​ជា​ អ្នក​ជំនួយការ​ អ្នកបម្រើ​ការ​ និង​អ្នក​និយាយ​ភាសា​ចម្លែក​អស្ចារ្យ។​


តើ​គ្រប់​គ្នា​មាន​អំណោយទាន​នៃ​ការ​ប្រោស​ឲ្យ​ជា​ឬ?​ តើ​គ្រប់​គ្នា​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ឬ?​ តើ​គ្រប់​គ្នា​បកប្រែ​ភាសា​ចម្លែក​អស្ចារ្យ​ឬ?​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម