Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 11:24 - Khmer Christian Bible

24 ហើយ​ពេល​អរព្រះគុណ​រួច​ហើយ​ ព្រះអង្គ​ក៏​កាច់​នំប៉័ង​ទាំង‍​មាន​បន្ទូល​ថា‍៖​ «នេះ​ជា​រូបកាយ​របស់​ខ្ញុំ​សម្រាប់​អ្នក​រាល់គ្នា​ ចូរ​ធ្វើ​ដូច្នេះ​ទុក​ជា​ការ​រំឭក​ដល់​ខ្ញុំ​ចុះ‍»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

24 ហើយ​នៅពេល​អរព្រះគុណ ព្រះអង្គ​ក៏​កាច់​នំប៉័ង រួច​មានបន្ទូលថា​៖“នេះ​ជា​រូបកាយ​របស់ខ្ញុំសម្រាប់​អ្នករាល់គ្នា​។ ចូរ​ធ្វើ​ដូច្នេះ ដើម្បី​ជា​ការរំលឹក​អំពី​ខ្ញុំ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 លុះ​ទ្រង់​បាន​អរ​ព្រះ‌គុណ​រួច​ហើយ ទ្រង់​ក៏​កាច់​នំបុ័ង ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «នេះ​ជា​រូប‌កាយ​ខ្ញុំ​ដែល​ត្រូវ​បូជា​សម្រាប់​អ្នក​រាល់​គ្នា ចូរ​ធ្វើ​ដូច្នេះ​ទុក​ជា​ការ​រំឭក​ពី​ខ្ញុំ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ព្រះអង្គ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ហើយ​កាច់​នំប៉័ង​នោះ ទាំង​មាន​ព្រះ‌បន្ទូល​ថា “នេះ​ជា​រូប​កាយ​ខ្ញុំ ដែល​ត្រូវ​បូជា​សម្រាប់​អ្នក​រាល់​គ្នា។ ចូរ​ធ្វើ​ដូច្នេះ ដើម្បី​រំឭក​ដល់​ខ្ញុំ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 លុះ​ទ្រង់​បាន​អរ​ព្រះ‌គុណ​រួច​ហើយ ក៏​កាច់​នំបុ័ង​ដោយ​បន្ទូល​ថា «ចូរ​យក​ពិសា​ចុះ នេះ​ជា​រូប‌កាយ​ខ្ញុំ ដែល​ត្រូវ​កាច់​សំរាប់​អ្នក​រាល់​គ្នា ចូរ​ធ្វើ​កិច្ច​នេះ ទុក​ជា​សេចក្ដី​រំឭក​ពី​ខ្ញុំ​ចុះ»

សូមមើលជំពូក ចម្លង

អាល់គីតាប

24 គាត់​អរ​គុណ​អុលឡោះ ហើយ​កាច់​នំបុ័ង​នោះ ទាំង​និយាយ​ថា “នេះ​ជា​រូប​កាយ​ខ្ញុំ ដែល​ត្រូវ​លះបង់​សម្រាប់​អ្នក​រាល់​គ្នា។ ចូរ​ធ្វើ​ដូច្នេះ ដើម្បី​រំលឹក​ដល់​ខ្ញុំ”។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 11:24
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ នៅ​ក្នុង​ពិភព​លោក​ទាំង​មូល​ នៅ​ទីណា​ក៏​ដោយ​ដែល​គេ​ប្រកាស​ដំណឹង​ល្អ​ គេ​ក៏​និយាយ​អំពី​អ្វី​ដែល​ស្ដ្រី​ម្នាក់​នេះ​បាន​ធ្វើ​ដែរ​ ដើម្បី​ជា​ការ​រំលឹក​ដល់​នាង»។​


ដ្បិត​អ្វី​ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះអម្ចាស់​មក​ ខ្ញុំ​ក៏​ប្រគល់​ឲ្យអ្នក​រាល់គ្នា​ដែរ​ គឺ​នៅ​យប់​ដែល​ព្រះអម្ចាស់​យេស៊ូ​ត្រូវ​គេ​បញ្ជូន​នោះ​ ព្រះអង្គ​បាន​យក​នំប៉័ង​មក​


បន្ទាប់​ពី​បរិភោគ​រួច​ហើយ​ ព្រះអង្គ​ក៏​យក​ពែង​មក​បែប​ដូច្នោះ​ដែរ​ ទាំង​មាន​បន្ទូល​ថា‍៖​ «នេះ​ជា​ពែង​នៃ​កិច្ច​ព្រមព្រៀង​ថ្មី​ ដោយ​ឈាម​របស់​ខ្ញុំ​ ចូរ​ធ្វើ​ដូច្នេះ​ទុក​ជា​ការ​រំឭក​ដល់​ខ្ញុំ​រាល់​ពេល​ដែល​អ្នក​រាល់គ្នា​ផឹក​ចុះ»។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម