Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 11:20 - Khmer Christian Bible

20 ដូច្នេះ​ ពេល​អ្នក​រាល់គ្នា​ជួបជុំ​គ្នា​នៅ​កន្លែង​ណា​មួយ​ នោះ​មិន​មែន​បរិភោគ​ពិធី​លៀង​ព្រះអម្ចាស់​ទេ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 ទោះបីជាយ៉ាងណាក៏ដោយ ពេល​អ្នករាល់គ្នា​មកជួបជុំ​ជាមួយគ្នា នោះ​មិនមែន​ដើម្បី​ហូប​ពិធីលៀងព្រះអម្ចាស់​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ពេល​អ្នក​រាល់​គ្នា​ជួប​ជុំ​គ្នា អ្នក​រាល់​គ្នា​មិន​មែន​បរិ‌ភោគ​ពិធី​ជប់​លៀង​របស់​ព្រះ‌អម្ចាស់​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ពេល​បងប្អូន​ប្រជុំ​គ្នា បងប្អូន​មិន​បរិភោគ​ពិធី​ជប់‌លៀង​របស់​ព្រះ‌អម្ចាស់*​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ដូច្នេះ ដែល​ប្រជុំ​គ្នា​នៅ​ទី​ណា​មួយ នោះ​មិន​មែន​ប្រជុំ ដើម្បី​នឹង​បរិភោគ​លៀង​បរិសុទ្ធ​នៃ​ព្រះ‌អម្ចាស់​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ពេល​បង​ប្អូន​ប្រជុំ​គ្នា បង​ប្អូន​មិន​បរិភោគ​ពិធី​ជប់​លៀង​របស់​អ៊ីសា‌ជាអម្ចាស់​ទេ

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 11:20
10 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ទាំង​នេះ​បាន​នៅ​ជាមួយ​ពួក​សាវក​បន្ដ​ទៀត​ ទាំង​នៅក្នុង​ការ​បង្រៀន​ ការ​ប្រកប​គ្នា​ ការ​កាច់​នំប៉័ង​ និង​ការ​អធិស្ឋាន។​


ជា​រៀង​រាល់​ថ្ងៃ​ ពួកគេ​បាន​ជួបជុំ​គ្នា​ជា​បន្ត​នៅក្នុង​ព្រះ​វិហារ​ដោយ​មាន​ចិត្ដ​ព្រមព្រៀង​គ្នា​ ហើយ​នៅ​តាម​ផ្ទះ​ ពួកគេ​ក៏​កាច់​នំប៉័ង​បរិភោគ​អាហារ​ជាមួយ​គ្នា​ដោយ​ចិត្ដ​រីករាយ​ និង​ស្មោះត្រង់​


នៅ​ក្នុង​សេចក្ដី​ទូន្មាន​បន្ដ​ទៀត​នេះ​ ខ្ញុំ​មិន​សរសើរ​អ្នក​រាល់គ្នា​ទេ​ ព្រោះ​អ្នក​រាល់គ្នា​ជួបជុំ​គ្នា​មិន​មែន​ដើម្បី​ឲ្យ​បាន​ប្រសើរ​ឡើង​ទេ​ ប៉ុន្ដែ​ដើម្បី​ឲ្យ​បាន​កាន់​តែ​អាក្រក់​ថែម​ទៀត​


ដ្បិត​ត្រូវ​តែ​មាន​បក្សពួក​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ដើម្បី​ឲ្យ​ពួកអ្នក​ខ្ជាប់ខ្ជួន​បង្ហាញ​ខ្លួន​កាន់​តែ​ច្បាស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​


ព្រោះ​ពេល​បរិភោគ​ ម្នាក់ៗ​យក​អាហារ​របស់​ខ្លួន​មុន​គេ​ ដូច្នេះ​ ក៏​មាន​ម្នាក់​នៅ​ឃ្លាន​ ហើយ​ម្នាក់​ទៀត​ស្រវឹង​ទៅ​ហើយ​


កុំ​ឲ្យ​យើង​បោះបង់​ចោល​ការ​ជួបជុំ​គ្នា​ដូច​ជា​អ្នក​ខ្លះ​មាន​ទម្លាប់​នោះ​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ចូរ​ឲ្យ​យើង​លើក​ទឹក​ចិត្ត​គ្នា​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត​ ដោយ​ឃើញ​ថា​ថ្ងៃ​របស់​ព្រះអម្ចាស់​មក​ជិត​ដល់​ហើយ​


ហើយ​ទទួល​បាន​ផល​ពី​អំពើ​ទុច្ចរិត​របស់​ខ្លួន។​ ពួកគេ​ចាត់​ទុក​សេចក្ដី​ស្រើបស្រាល​ទាំង​ថ្ងៃ​ ជា​ការ​សប្បាយ។​ ពួកគេ​ជា​ស្នាម​ប្រឡាក់​ ជា​សេចក្ដី​ស្មោកគ្រោក ហើយ​ពេល​ពួកគេ​ស៊ីលៀង​ជាមួយ​អ្នក​រាល់គ្នា​ ពួកគេ​សប្បាយ​នៅ​ក្នុង​ការ​បោកបញ្ឆោត​របស់​ខ្លួន​


មនុស្ស​ទាំង​នោះ​ជា​ស្នាម​ប្រឡាក់​នៅ​ក្នុង​ពិធី​បរិភោគ​អាហារ​រួមគ្នា​ដោយ​ក្ដី​ស្រឡាញ់​របស់​អ្នក​រាល់គ្នា​ ពួកគេ​បរិភោគ​ជាមួយ​អ្នក​រាល់គ្នា​ដោយ​ឥត​ភ័យខ្លាច​ឡើយ​ ពួកគេ​ចិញ្ចឹម​តែ​ខ្លួនឯង​ទេ​ ពួកគេ​ជា​ពពក​គ្មាន​ទឹក​ដែល​ត្រូវ​ខ្យល់​បក់​ផាត់​ទៅ​មក​ ជា​ដើមឈើ​នៅ​រដូវ​ត្រជាក់​ដែល​គ្មាន​ផ្លែ​ ងាប់​ពីរដង​ ហើយ​ត្រូវ​រម្លើង​ឫស​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម