Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 10:6 - Khmer Christian Bible

6 ហេតុការណ៍​ទាំង​នេះ​បាន​កើត​ឡើង​ទុក​ជា​គំរូ​ដល់​យើង​ ដើម្បី​កុំ​ឲ្យ​យើង​ប្រាថ្នា​ចង់​បាន​សេចក្ដី​អាក្រក់​ដូចជា​ពួកគេ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 ការទាំងនេះ​បាន​កើតឡើង​ជា​មេរៀន​ដល់​យើង ដើម្បីកុំឲ្យ​យើង​ទៅជា​មនុស្សមានតណ្ហា​អាក្រក់ ដូចដែល​ពួកគាត់​មានតណ្ហា​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ហេតុ‌ការណ៍​ទាំង​នោះ​បាន​កើត​ឡើង​ជា​គំរូ​ដល់​យើង ដើម្បី​កុំ​ឲ្យ​យើង​ប្រាថ្នា​ចង់​បាន​សេចក្តី​អាក្រក់ ដូច​ជា​ពួក​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ហេតុ‌ការណ៍​ទាំង​នោះ​ជា​មេរៀន​សម្រាប់​យើង ដើម្បី​កុំ​ឲ្យ​យើង​មាន​ចិត្ត​ប៉ង‌ប្រាថ្នា​អាក្រក់​ដូច​បុព្វបុរស​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ការ​ទាំង​នោះ​បាន​ត្រឡប់​ជា​គំរូ​ដល់​យើង ប្រយោជន៍​កុំ​ឲ្យ​យើង​ប្រាថ្នា​ចង់​បាន​សេចក្ដី​អាក្រក់ ដូច​ជា​គេ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ហេតុ‌ការណ៍​ទាំង​នោះ​ជា​មេរៀន​សម្រាប់​យើង ដើម្បី​កុំ​ឲ្យ​យើង​មាន​ចិត្ដ​ប៉ង‌ប្រាថ្នា​អាក្រក់ ដូច​ពួក​បុព្វ‌បុរស​ឡើយ។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 10:6
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច​ជា​ក្រុង​សូដុម​ ក្រុង​កូម៉ូរ៉ា​ និង​ក្រុង​ផ្សេង​ទៀត​ដែល​នៅ​ជុំវិញ​នោះ​ដែរ​ ដែល​បាន​ប្រព្រឹត្ដ​អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​ ហើយ​ដេញ​តាម​ចំណង់​រួមភេទ​ខុស​ធម្មតា​ ដូច​ជា​ពួក​ទេវតា​ទាំង​នោះដែរ​ ពួក​គេ​ត្រលប់​ជា​គំរូ​អំពី​ការ​ទទួល​ទណ្ឌកម្ម​នៅ​ក្នុង​ភ្លើង​អស់កល្ប​ជានិច្ច។​


ហេតុការណ៍​ទាំង​នេះ​បាន​កើត​ឡើង​ដល់​ពួកគេ​ទុក​ជា​គំរូ​ និង​ត្រូវ​បាន​ចែង​ទុក​សម្រាប់​ការ​ព្រមាន​ដល់​យើង​ដែល​រស់នៅ​សម័យ​ចុង​ក្រោយ​នេះ។​


ដូច្នេះ​ ចូរ​យើង​ខិតខំ​ព្យាយាម​ឲ្យ​បាន​ចូល​ទៅ​ក្នុង​ការ​សម្រាក​នោះ​ ដើម្បី​កុំ​ឲ្យ​មាន​អ្នកណា​ម្នាក់​ដួល​ចុះ​ តាម​គំរូ​មិន​ស្ដាប់​បង្គាប់​ដដែល​នោះ​ឡើយ។​


បើ​ព្រះអង្គ​បាន​កាត់​ទោស​ក្រុង​សូដុម​ និង​ក្រុង​កូម៉ូរ៉ា​ ឲ្យ​វិនាស​អន្ដរាយ​ដោយ​ដុត​ឲ្យ​ទៅ​ជា​ផេះ​ ដើម្បី​ទុក​ជា​គំរូ​ដល់​មនុស្ស​ដែល​នឹង​រស់នៅ​ដោយ​មិន​គោរព​កោតខ្លាច​ព្រះជាម្ចាស់​


នេះ​ជា​គំរូ​អំពី​ពិធី​ជ្រមុជ​ដែល​បាន​សង្គ្រោះ​អ្នក​រាល់គ្នា​ឥឡូវ​នេះ​ដែរ​ ដោយសារ​ការ​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូ​គ្រិស្ដ​ មិន​មែនជា​ការ​លាង​សំអាត​ភាពស្មោក​គ្រោក​របស់​រូបកាយ​ទេ​ ផ្ទុយ​ទៅ​វិញ​ជា​ការ​ឆ្លើយតប​ចេញ​ពី​មនសិការ​ល្អ​ចំពោះ​ព្រះជាម្ចាស់​


យ៉ាង​ណា​ក្ដី​ ចាប់​តាំង​ពី​ជំនាន់​លោក​អ័ដាម​ដល់​ជំនាន់​លោក​ម៉ូសេ​ សេចក្ដី​ស្លាប់​បាន​សោយរាជ្យ​លើ​មនុស្ស​ទាំង​អស់​ ទោះជា​ពួកគេ​មិន​បាន​ធ្វើ​បាប​ដូច​ការ​ល្មើស​របស់​លោក​អ័ដាម​ក៏​ដោយ​ ហើយ​លោក​អ័ដាម​នេះ​ជា​គំរូ​នៃ​ព្រះ​មួយ​អង្គ​ដែល​ត្រូវ​យាង​មក‍។​


ដ្បិត​ព្រះគ្រិស្ដ​មិន​បាន​យាង​ចូល​ក្នុង​ទី​បរិសុទ្ធ​ដែល​ធ្វើ​ឡើង​ដោយ​ដៃ​មនុស្ស​ ដែល​គ្រាន់​តែ​ជា​រូប​តំណាង​នៃ​របស់​ពិត​ប៉ុណ្ណោះ​ទេ​ គឺ​ព្រះអង្គ​បាន​យាង​ចូល​ក្នុង​ស្ថានសួគ៌​តែ​ម្ដង​ ដើម្បី​នឹង​បង្ហាញ​អង្គ​ទ្រង់​ជំនួស​យើង​នៅ​ចំពោះ​ព្រះ​ភក្ដ្រ​របស់​ព្រះ​ជាម្ចាស់​នៅ​ពេល​ឥឡូវ​នេះ‍។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម