១ កូរិនថូស 10:29 - Khmer Christian Bible29 ខ្ញុំមិននិយាយអំពីមនសិការផ្ទាល់ខ្លួនទេ ប៉ុន្ដែអំពីមនសិការរបស់អ្នកដទៃវិញ តើហេតុអ្វីបានជាមនសិការរបស់អ្នកដទៃវិនិច្ឆ័យសេរីភាពរបស់ខ្ញុំដូច្នេះ? សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល29 ខ្ញុំនិយាយនេះ មិនមែនសំដៅលើសតិសម្បជញ្ញៈរបស់ខ្លួនអ្នកទេ គឺសតិសម្បជញ្ញៈរបស់អ្នកនោះវិញ ដ្បិតហេតុអ្វីបានជាសេរីភាពរបស់ខ្ញុំត្រូវសតិសម្បជញ្ញៈរបស់អ្នកដទៃវិនិច្ឆ័យ? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦29 ខ្ញុំនិយាយនេះមិនមែនសំដៅលើមនសិការរបស់អ្នកទេ គឺមនសិការរបស់អ្នកដទៃ។ ហេតុអ្វីបានជាមនសិការរបស់អ្នកដទៃកំណត់សេរីភាពរបស់ខ្ញុំដូច្នេះ? សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥29 ខ្ញុំមិននិយាយអំពីមនសិការរបស់បងប្អូនទេ គឺសំដៅទៅលើមនសិការរបស់អ្នកដែលបានប្រាប់បងប្អូននោះវិញ។ ហេតុអ្វីបានជាសេរីភាពរបស់ខ្ញុំក្នុងការប្រព្រឹត្ត បែរជាត្រូវសម្របទៅតាមមនសិការរបស់អ្នកដទៃដូច្នេះ? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤29 ដែលខ្ញុំថា បញ្ញាចិត្តនេះ នោះមិនមែនបញ្ញាចិត្តរបស់អ្នកទេ គឺរបស់គេវិញ ដ្បិតហេតុអ្វីបានជាសេរីភាពរបស់ខ្ញុំត្រូវបញ្ញាចិត្តរបស់គេជំនុំជំរះ សូមមើលជំពូកអាល់គីតាប29 ខ្ញុំមិននិយាយអំពីមនសិការរបស់បងប្អូនទេ គឺសំដៅទៅលើមនសិការរបស់អ្នកដែលបានប្រាប់បងប្អូននោះវិញ។ ហេតុអ្វីបានជាសេរីភាពរបស់ខ្ញុំក្នុងការប្រព្រឹត្ដ បែរជាត្រូវសំរបទៅតាមមនសិការរបស់អ្នកដទៃដូច្នេះ? សូមមើលជំពូក |
«ព្រះវិញ្ញាណរបស់ព្រះអម្ចាស់បានសណ្ឋិតលើខ្ញុំ ពីព្រោះព្រះអង្គបានចាក់ប្រេងតាំងដល់ខ្ញុំដើម្បីប្រកាសដំណឹងល្អដល់ពួកអ្នកក្រ គឺព្រះអង្គបានចាត់ខ្ញុំឲ្យមកប្រកាសអំពីការដោះលែងដល់ពួកអ្នកជាប់ជាឈ្លើយ និងអំពីការប្រោសឲ្យភ្លឺដល់ពួកមនុស្សខ្វាក់ ហើយឲ្យរំដោះអស់អ្នកដែលត្រូវគេសង្កត់សង្កិនឲ្យមានសេរីភាព