Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 1:16 - Khmer Christian Bible

16 មែន​ហើយ​ ខ្ញុំ​បាន​ធ្វើ​ពិធី​ជ្រមុជទឹក​ឲ្យក្រុម​គ្រួសារ​លោក​ស្ទេផាណាស​ដែរ​ ក្រៅ​ពី​នេះ​ ខ្ញុំ​មិន​ដឹង​ថា​ ខ្ញុំ​បាន​ធ្វើ​ពិធី​ជ្រមុជទឹក​ឲ្យ​អ្នកណា​ផ្សេង​ទៀត​ទេ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 តាមពិត ខ្ញុំ​បាន​ធ្វើពិធីជ្រមុជទឹក​ឲ្យ​ក្រុមគ្រួសារ​របស់​ស្ទេផាណាស​ដែរ​។ ក្រៅពីនេះ ខ្ញុំ​មិន​ចាំ​ទេ ថា​តើ​ខ្ញុំ​បាន​ធ្វើពិធីជ្រមុជទឹក​ឲ្យ​អ្នកណា​ផ្សេងទៀត​ឬយ៉ាងណា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 (ខ្ញុំ​ក៏​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឲ្យ​ពួក​ផ្ទះ​ស្ទេផា‌ណាស​ដែរ លើស​ពី​នោះ ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឲ្យ​អ្នក​ណា​ទៀត​ទេ)។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ខ្ញុំ​ក៏​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ជូន​ក្រុម​គ្រួសារ​របស់​លោក​ស្ទេផា‌ណាស​ដែរ ក្រៅ​ពី​នេះ ខ្ញុំ​មិន​ចាំ​ថា ខ្ញុំ​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ជូន​អ្នក​ណា​ផ្សេង​ទៀត​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ខ្ញុំ​ក៏​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​ពួក​ផ្ទះ​ស្ទេផា‌ន៉ាស​ដែរ តែ​ឯ​មនុស្ស​ឯ​ទៀត ខ្ញុំ​មិន​ដឹង​ជា​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​ណា​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ខ្ញុំ​ក៏​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ជូន​ក្រុម​គ្រួសារ​របស់​លោក​ស្ទេផាណាស​ដែរ ក្រៅ​ពី​នេះ ខ្ញុំ​មិន​ចាំ​ថា​ខ្ញុំ​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ជូន​អ្នក​ណា​ផ្សេង​ទៀត​ទេ។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 1:16
6 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​នឹង​ប្រកាស​ប្រាប់​អ្នក​អំពី​ព្រះបន្ទូល​ដែល​ធ្វើ​ឲ្យ​អ្នក​ និង​ពួក​អ្នក​ផ្ទះ​របស់​អ្នក​ទាំង​អស់​ទទួល​បាន​សេចក្ដី​សង្គ្រោះ។​


បន្ទាប់ពី​គាត់​ និង​ក្រុម​គ្រួសារ​របស់​គាត់​បាន​ទទួល​ពិធី​ជ្រមុជទឹក​រួច​ គាត់​ក៏​ទទូច​សុំ​យើង​ថា៖​ «បើ​ពួក​លោក​យល់​ឃើញ​ថា​ ខ្ញុំ​ពិត​ជា​ស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់​មែន​ សូម​អញ្ជើញ​ទៅ​ស្នាក់នៅ​ផ្ទះ​របស់​ខ្ញុំ!»​ ហើយ​នាង​បាន​ទទូច​រហូត​ដល់​យើង​ព្រម។​


នៅ​វេលា​យប់​ដដែល​នោះ​ ក្រោយពេល​យក​ពួកគាត់​ទៅ​លាង​របួស​រួច​ហើយ​ ឆ្មាំ​គុក​ និង​គ្រួសារ​របស់​គាត់​ទាំង​មូល​ក៏​ទទួល​ពិធី​ជ្រមុជទឹក​ភ្លាម។​


ដូច្នេះ​គ្មាន​អ្នកណា​ម្នាក់​អាច​និយាយ​បាន​ថា​ អ្នក​រាល់គ្នា​បាន​ទទួល​ពិធី​ជ្រមុជទឹក​ក្នុង​ឈ្មោះ​ខ្ញុំ​ឡើយ។​


បងប្អូន​អើយ!​ ខ្ញុំ​សូម​ដាស់​តឿន​អ្នក​រាល់គ្នា​ អ្នក​រាល់គ្នា​ក៏​ស្គាល់​ហើយ​ថា​ ក្រុម​គ្រួសារ​របស់​លោក​ស្ទេផាណាស​ជា​ផល​ដំបូង​នៅ​ស្រុក​អាខៃ​ ព្រមទាំង​បាន​ដាក់​ខ្លួន​នៅ​ក្នុង​មុខងារ​បម្រើ​ពួក​បរិសុទ្ធ​


ខ្ញុំ​ត្រេកអរ​ណាស់​ចំពោះ​ការ​មក​ដល់​របស់​លោក​ស្ទេផាណាស​ លោក​ភ័រទូណាស​ និង​លោក​អ័ខៃកុស​ ព្រោះ​ពួកគេ​បាន​បំពេញ​សេចក្ដី​ខ្វះខាត​របស់​អ្នក​រាល់គ្នា​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម