Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេភេសូរ 6:14 - Khmer Christian Bible

14 ដូច្នេះ​ ចូរ​ឈរ​ដោយ​ក្រវាត់​សេចក្ដី​ពិត​នៅ​នឹង​ចង្កេះ​របស់​អ្នក​រាល់គ្នា​ ហើយ​ពាក់​សេចក្ដី​សុចរិត​ជា​អាវក្រោះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 ដូច្នេះ ចូរ​អ្នករាល់គ្នា​ឈរមាំ​។ ចូរ​ក្រវាត់​ចង្កេះ​របស់អ្នករាល់គ្នា​ដោយ​សេចក្ដីពិត ហើយ​ពាក់​ក្រោះការពារទ្រូង​នៃ​សេចក្ដីសុចរិតយុត្តិធម៌​;

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ដូច្នេះ ចូរ​ឈរ​ឲ្យ​មាំ ដោយ​ក្រវាត់​សេចក្តី​ពិត​នៅ​ចង្កេះ ហើយ​ពាក់​សេចក្តី​សុចរិត​ជា​អាវ​ក្រោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ដូច្នេះ ចូរ​មាន​ជំហរ​រឹង‌ប៉ឹង​ឡើង ចូរ​យក​សេចក្ដី​ពិត​មក​ក្រវាត់​ចង្កេះ យក​សេចក្ដី​សុចរិត​ធ្វើ​ជា​អាវ‌ក្រោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ដូច្នេះ ចូរ​ឲ្យ​ឈរ​មាំ‌មួន​ចុះ ដោយ​ក្រវាត់​សេចក្ដី​ពិត​នៅ​ចង្កេះ ហើយ​ពាក់​សេចក្ដី​សុចរិត​ទុក​ជា​ប្រដាប់​បាំង​ដើម​ទ្រូង

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ដូច្នេះ ចូរ​មាន​ជំហរ​រឹង‌ប៉ឹង​ឡើង ចូរ​យក​សេចក្ដី​ពិត​មក​ក្រវាត់​ចង្កេះ យក​សេចក្ដី​សុចរិត​ធ្វើ​ជា​អាវ​ក្រោះ

សូមមើលជំពូក ចម្លង




អេភេសូរ 6:14
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​នៅ​ប្រុង​ប្រៀប​ខ្លួន​ ហើយ​ឲ្យ​ចង្កៀង​របស់​អ្នក​រាល់គ្នា​ឆេះ​ជានិច្ច​


ដ្បិត​រាត្រី​កាល​ជិត​កន្លង​ផុត​ហើយ​ រីឯ​ថ្ងៃ​ក៏​ជិត​មក​ដល់​ដែរ​ ដូច្នេះ​ចូរ​យើង​បោះបង់​ចោល​អំពើ​នៃ​សេចក្ដី​ងងឹត​ទាំងឡាយ​ ហើយ​ពាក់​គ្រឿង​សឹក​នៃ​ពន្លឺ​វិញ។​


និង​ដោយ​ព្រះបន្ទូល​នៃ​សេចក្ដី​ពិត​ ដោយ​អំណាច​អស្ចារ្យ​របស់​ព្រះជាម្ចាស់​តាមរយៈ​គ្រឿង​សឹក​នៃ​សេចក្ដី​សុចរិត​ដែល​កាន់​នៅ​ដៃ​ស្ដាំ​ និង​នៅ​ដៃ​ឆ្វេង​


ដ្បិត​ផល​ផ្លែ​របស់​ពន្លឺ​មាន​នៅ​ក្នុង​គ្រប់​ទាំង​សេចក្ដី​ល្អ​ សេចក្ដី​សុចរិត​ និង​សេចក្ដី​ពិត​


ហេតុ​នេះ​ ចូរ​អ្នក​រាល់គ្នា​យក​គ្រប់​គ្រឿង​សឹក​របស់​ព្រះជាម្ចាស់​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​អាច​តទល់​បាន​នៅ​ថ្ងៃ​ដ៏​អាក្រក់​នោះ​ រួច​ឈរ​បាន​ក្រោយ​ពី​តទល់​សព្វ​គ្រប់​ហើយ។​


ប៉ុន្ដែ​យើង​ជា​ពួក​នៃ​ថ្ងៃ​ យើង​ត្រូវ​ដឹង​ខ្លួន​ទាំង​ពាក់​ជំនឿ​ និង​សេចក្ដី​ស្រឡាញ់​ជា​អាវក្រោះ​ ព្រមទាំង​យក​សេចក្ដី​សង្ឃឹម​នៃ​សេចក្ដី​សង្រ្គោះ​ជា​មួក​


ដូច្នេះ​ ចូរ​ឲ្យ​អ្នក​រាល់គ្នា​ប្រុងប្រៀប​ចិត្ដ​គំនិត​ជា​ស្រេច​ កុំ​ភ្លេច​ខ្លួន​ឲ្យ​សោះ​ ចូរ​មាន​សង្ឃឹម​ទាំង​ស្រុង​លើ​ព្រះគុណ​ដែល​នឹង​ប្រទាន​មក​អ្នក​រាល់គ្នា​ នៅពេល​ព្រះយេស៊ូ​គ្រិស្ដ​លេច​មក​


ហើយ​នៅ​ក្នុង​និមិត្ដ​នោះ​ ខ្ញុំ​បាន​ឃើញ​សេះ​ និង​អ្នក​ជិះ​លើ​ពួកវា​យ៉ាង​ដូច្នេះ​ គឺ​ពួកគេ​ពាក់​អាវ​ក្រោះ​ពណ៌​ភ្លើង​ ពណ៌​ខៀវ​ងងឹត​ និង​ពណ៌​ស្ពាន់ធ័រ​ ហើយ​ក្បាល​សេះ​ទាំង​នោះ​ដូច​ជា​ក្បាល​សត្វ​តោ​ ហើយ​ក៏​មាន​ភ្លើង​ផ្សែង​ និង​ស្ពាន់ធ័រ​ចេញ​ពី​មាត់​របស់​ពួកវា​មក​ដែរ។​


ពួកវា​មាន​អាវ​ក្រោះ​ ដូច​ជា​អាវ​ក្រោះ​ធ្វើ​ពី​ដែក​ ហើយ​ស្នូរ​ស្លាប​របស់​ពួកវា​ ដូច​ជា​ស្នូរ​របស់​រទេះ​សេះ​ចំបាំង​ជា​ច្រើន​ដែល​សម្រុក​ចូល​ទៅ​ក្នុង​ចំបាំង។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម