អេភេសូរ 4:9 - Khmer Christian Bible9 តើពាក្យ យាងឡើងទៅ មានន័យដូចម្ដេច? តើព្រះអង្គមិនបានយាងចុះទៅឯស្ថានដែលទាបជាងផែនដីទេឬអី? សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល9 ចុះពាក្យ “ព្រះអង្គយាងឡើងទៅ” តើមានន័យដូចម្ដេច? មិនមែនមានន័យថាព្រះអង្គបានយាងចុះទៅស្ថានទាបជាងនៃផែនដីទេឬ? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 (តើពាក្យ «ព្រះអង្គបានយាងឡើងទៅ» មានន័យដូចម្តេច? តើព្រះអង្គមិនបានយាងចុះទៅស្ថានទាបក្រោមដីដែរទេឬ? សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 ពាក្យថា“យាងឡើងទៅ”នោះ បានសេចក្ដីថាដូចម្ដេច? គឺបានសេចក្ដីថា ព្រះអង្គបានយាងចុះមកផែនដីដ៏ទាបនេះ ជាមុនសិន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 តែដែលថា ទ្រង់យាងឡើងទៅនោះ តើមានន័យដូចម្តេច បើមិនមែនថា ទ្រង់បានយាងចុះទៅដល់ស្ថានទាបក្រោមដីជាមុនប៉ុណ្ណោះ សូមមើលជំពូកអាល់គីតាប9 ពាក្យថា “ឡើងទៅ”នោះ មានន័យដូចម្ដេច? គឺមានន័យថាអ៊ីសាបានចុះមកផែនដីដ៏ទាបនេះជាមុនសិន។ សូមមើលជំពូក |
ព្រះយេស៊ូមានបន្ទូលទៅនាងថា៖ «កុំពាល់ខ្ញុំ ព្រោះខ្ញុំមិនទាន់ឡើងទៅឯព្រះវរបិតានៅឡើយ ប៉ុន្ដែចូរអ្នកទៅឯពួកបងប្អូនរបស់ខ្ញុំ ហើយប្រាប់ពួកគេថា ខ្ញុំនឹងឡើងទៅឯព្រះវរបិតារបស់ខ្ញុំ ហើយជាព្រះវរបិតារបស់អ្នករាល់គ្នា គឺជាព្រះរបស់ខ្ញុំ ហើយជាព្រះរបស់អ្នករាល់គ្នាដែរ»។