Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 9:23 - Khmer Christian Bible

23 ដូច្នេះ​ ចាំបាច់​ត្រូវ​ឲ្យគំរូ​នៃ​អ្វីៗ​ ដែល​នៅ​ស្ថានសួគ៌​មាន​ការ​សំអាត​ដោយ​ពិធី​ទាំង​នេះ​ ប៉ុន្ដែ​អ្វីៗ​ដែល​នៅ​ស្ថានសួគ៌​នោះ​ត្រូវ​សំអាត​ដោយ​យញ្ញ​បូជា​ដ៏​ប្រសើរ​ជាង​នេះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

23 ដូច្នេះ ត្រូវតែ​ជម្រះ​និមិត្តរូប​អំពី​អ្វីៗ​ដែល​នៅ​ស្ថានសួគ៌​ដោយ​យញ្ញបូជា​ទាំងនេះ រីឯ​អ្វីៗ​នៃស្ថានសួគ៌​ផ្ទាល់ ត្រូវតែជម្រះ​ដោយ​យញ្ញបូជា​ដ៏ប្រសើរ​ជាង​នេះ​ទៅទៀត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ដូច្នេះ គំរូ​ពី​អ្វីៗ​ដែល​នៅ​ស្ថាន‌សួគ៌ ត្រូវ​បាន​សម្អាត​តាម​រយៈ​ពិធី​ទាំង​នេះ តែ​អ្វីៗ​ដែល​នៅ​ស្ថាន‌សួគ៌​ផ្ទាល់ ត្រូវ​តែ​មាន​យញ្ញ‌បូជា​ដែល​ប្រសើរ​ជាង​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 អ្វីៗ​ដែល​គ្រាន់​តែ​ជា​តំណាង​តាម​គំរូ​នៅ​ស្ថាន​បរម​សុខ* បាន​បរិសុទ្ធ* ដោយ​ពិធី​ទាំង​នេះ​ទៅ​ហើយ ចំណង់​បើ​គំរូ​ផ្ទាល់​ដែល​ស្ថិត​នៅ​ស្ថាន​បរម​សុខ​នោះ​វិញ ត្រូវ​តែ​មាន​យញ្ញ‌បូជា​ដ៏​ប្រសើរ​ជាង​នេះ​ទៅ​ទៀត ទើប​បាន​បរិសុទ្ធ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ដូច្នេះ អស់​ទាំង​គំរូ​ពី​របស់​នៅ​ស្ថាន‌សួគ៌​បាន​ត្រូវ​សំអាត ដោយ‌សារ​របស់​ទាំង​នោះ តែ​របស់​នៅ​ស្ថាន‌សួគ៌​វិញ នោះ​ត្រូវ​សំអាត​ដោយ​យញ្ញ‌បូជា​ប្រសើរ​ជាង​ទៅ​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

23 អ្វីៗ​ដែល​គ្រាន់​តែ​ជា​តំណាង តាម​គំរូ​នៅ​សូរ៉កា បាន​បរិសុទ្ធ ដោយ​ពិធី​ទាំង​នេះ​ទៅ​ហើយ ចំណង់​បើ​គំរូ​ផ្ទាល់​ដែល​ស្ថិត​នៅ​សូរ៉កា​នោះ​វិញ ត្រូវ​តែ​មាន​គូរបាន​ដ៏​ប្រសើរ​ជាង​នេះ​ទៅ​ទៀត​ទើប​បាន​បរិសុទ្ធ។

សូមមើលជំពូក ចម្លង




ហេព្រើរ 9:23
14 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​ព្រះគ្រិស្ដ​មិន​ត្រូវ​រង​ទុក្ខ​វេទនា​ទាំង​នោះ​ទេ​ឬ​ ដើម្បី​ចូល​ទៅ​ក្នុង​សិរី​រុងរឿង​របស់​ព្រះអង្គ?»​


ដោយ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «គឺ​មាន​សេចក្ដី​ចែង​ទុក​ដូច្នេះ​ថា​ ព្រះគ្រិស្ដ​ត្រូវ​រងទុក្ខ​វេទនា​ ហើយ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី​


ដូច្នេះ​បើ​ខ្ញុំ​ទៅ​រៀបចំ​កន្លែង​សម្រាប់​អ្នក​រាល់គ្នា​ នោះ​ខ្ញុំ​នឹង​ត្រលប់​មក​វិញ​ ហើយ​ទទួល​អ្នក​រាល់គ្នា​ទៅ​ជាមួយ​ខ្ញុំ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ​នោះ​ដែរ​


ដូច្នេះ​ ឥឡូវ​នេះ​ សូម​អស់​លោក​ជាមួយ​ក្រុម​ប្រឹក្សា​កំពូល​ ប្រាប់​មេបញ្ជាការ​នោះ​ឲ្យ​នាំ​វា​ចុះ​មក​ជួប​អស់​លោក​ ហាក់​ដូចជា​អស់​លោក​ចង់​សាកសួរ​អំពី​រឿង​ក្ដី​របស់​វា​ ឲ្យ​បាន​ច្បាស់​ថែម​ទៀត​ រីឯ​យើង​ត្រៀមខ្លួន​សម្លាប់​វា​មុន​វា​មក​ដល់»​


ដ្បិត​ការ​ទាំង​នេះ​គ្រាន់តែ​ជា​ស្រមោល​នៃ​អ្វីៗ​ដែល​ត្រូវ​មក​ប៉ុណ្ណោះ​ រីឯ​រូប​ពិត​មាន​នៅ​ក្នុង​ព្រះគ្រិស្ដ។​


ដ្បិត​គម្ពីរ​វិន័យ​មាន​តែ​ស្រមោល​នៃ​សេចក្ដី​ល្អ​ដែល​ត្រូវ​មក​ប៉ុណ្ណោះ​ មិន​មែន​ជា​រូប​ពិត​នៃ​សេចក្ដី​នោះ​ទេ​ ដូច្នេះ​គម្ពីរ​វិន័យ​មិន​អាច​ធ្វើ​ឲ្យពួកអ្នក​ដែល​ចូល​មក‍​ដោយ​ថ្វាយ​យញ្ញ​បូជា​ដដែលៗ​រៀង​រាល់​ឆ្នាំ​ឥត​ឈប់​ឈរ​នោះ​ បាន​គ្រប់​លក្ខណ៍​ឡើយ​


ព្រោះ​ឈាម​គោ​ឈ្មោល​ និង​ពពែ​ឈ្មោល​មិន​អាច​ដក​យក​បាប​ចេញ​បាន​ទេ។​


គឺ​ពួកគេ​បម្រើ​ទៅ​តាម​គំរូ​ និង​លំនាំ​នៅ​ស្ថាន​សួគ៌​ ស្របតាម​ព្រះ​បន្ទូល​ដែល​លោក​ម៉ូសេ​បាន​ទទួល​នៅ​ពេល​គាត់​កំពុង​រៀប​នឹង​សង់​រោង​ គឺ​ព្រះជាម្ចាស់​មាន​បន្ទូល​ថា៖​ «ចូរ​ប្រយ័ត្ន​ អ្នក​ត្រូវ​ធ្វើ​សព្វ​គ្រប់​ទៅ​តាម​គំរូ​ដែល​យើង​បាន​បង្ហាញ​ដល់​អ្នក​នៅ​លើ​ភ្នំ»​


នោះ​ឈាម​របស់​ព្រះគ្រិស្ដ​ដែល​បាន​ថ្វាយ​អង្គ​ទ្រង់​ទុក​ជា​តង្វាយ​ដ៏​ឥត​សៅហ្មង​ដល់​ព្រះ​ជាម្ចាស់​តាមរយៈ​ព្រះវិញ្ញាណ​ដ៏​អស់កល្ប​ជានិច្ច​វិញ​ កាន់​តែ​ធ្វើ​ឲ្យ​មនសិការ​របស់​យើង​ស្អាត​ពី​កិច្ចការ​ខាង‍ឯ​សេចក្ដី​ស្លាប់​ទៅ​ទៀត​ ដើម្បី​ឲ្យ​បម្រើ​ព្រះ​ជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់​


ដ្បិត​ព្រះគ្រិស្ដ​មិន​បាន​យាង​ចូល​ក្នុង​ទី​បរិសុទ្ធ​ដែល​ធ្វើ​ឡើង​ដោយ​ដៃ​មនុស្ស​ ដែល​គ្រាន់​តែ​ជា​រូប​តំណាង​នៃ​របស់​ពិត​ប៉ុណ្ណោះ​ទេ​ គឺ​ព្រះអង្គ​បាន​យាង​ចូល​ក្នុង​ស្ថានសួគ៌​តែ​ម្ដង​ ដើម្បី​នឹង​បង្ហាញ​អង្គ​ទ្រង់​ជំនួស​យើង​នៅ​ចំពោះ​ព្រះ​ភក្ដ្រ​របស់​ព្រះ​ជាម្ចាស់​នៅ​ពេល​ឥឡូវ​នេះ‍។​


អ្នក​ទាំង​នោះ​ក៏​ច្រៀង​ចម្រៀង​ថ្មី​មួយ​ថា៖​ «ព្រះអង្គ​ស័ក្ដិសម​នឹង​យក​សៀវភៅ​នេះ​ និង​បក​ត្រា​នៅ​លើ​សៀវភៅ​នេះ​ ដ្បិត​ព្រះអង្គ​ត្រូវ​បាន​គេ​សម្លាប់​ ហើយ​បាន​លោះ​មនុស្ស​ពី​គ្រប់​ទាំង​កុលសម្ព័ន្ធ​ គ្រប់​ភាសា​ គ្រប់​ជនជាតិ​ និង​គ្រប់​ប្រទេស​សម្រាប់​ព្រះជាម្ចាស់​ ដោយសារ​ឈាម​របស់​ព្រះអង្គ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម