Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 9:17 - Khmer Christian Bible

17 ដ្បិត​បណ្ដាំមរតក​អាច​យក​ជា​ការ​បាន​ លុះ​ត្រា​តែ​អ្នក​សរសេរ​បាន​ស្លាប់​ហើយ​ ប៉ុន្ដែ​ពេល​អ្នក​សរសេរ​នៅ​រស់នៅ​ឡើយ​ បណ្ដាំ​នោះ​មិន​អាច​យក​ជា​ការ​បាន​ទេ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 ជាការពិត បណ្ដាំមរតក​យកជាការបាន​ពេលណាដែលគេ​ស្លាប់ ពីព្រោះ​ដរាបណា​អ្នក​ធ្វើបណ្ដាំ​នៅរស់ ពាក្យបណ្ដាំនោះ​គ្មាន​សុពលភាព​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ព្រោះ​សំបុត្រ​បណ្តាំ​នោះ​យក​ជា​ការ​បាន តែ​នៅ​ពេល​ណា​ដែល​ម្ចាស់​បណ្ដាំ​នោះ​ស្លាប់​ប៉ុណ្ណោះ តែ​បើ​ម្ចាស់​បណ្ដាំ​នៅ​រស់​នៅ​ឡើយ គេ​មិន​អាច​យក​មក​អនុវត្ត​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ព្រោះ​ពាក្យ​បណ្ដាំ​អាច​យក​ជា​ការ​បាន តែ​នៅ​ពេល​ណា​ដែល​ម្ចាស់​បណ្ដាំ​នោះ​ស្លាប់​ប៉ុណ្ណោះ បើ​ម្ចាស់​បណ្ដាំ​នៅ​រស់ គេ​ពុំ​អាច​អនុវត្ត​តាម​ពាក្យ​បណ្ដាំ​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ពី​ព្រោះ​សំបុត្រ​សញ្ញា​នោះ​មាន​ប្រយោជន៍​តែ​កាល​ណា​ម្ចាស់​បាន​ស្លាប់​ទៅ​ហើយ​ទេ កាល​ម្ចាស់​កំពុង​រស់​នៅ​ឡើយ នោះ​គ្មាន​អំណាច​សោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ព្រោះ​ពាក្យ​បណ្ដាំ​អាច​យក​ជា​ការ​បាន តែ​នៅ​ពេល​ណា​ដែល​ម្ចាស់​បណ្ដាំ​នោះ​ស្លាប់​ប៉ុណ្ណោះ បើ​ម្ចាស់​បណ្ដាំ​នៅ​រស់​គេ​ពុំ​អាច​អនុវត្ដ​តាម​ពាក្យ​បណ្ដាំ​នោះ​បាន​ឡើយ។

សូមមើលជំពូក ចម្លង




ហេព្រើរ 9:17
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ទុក​សេចក្ដី​សុខសាន្ត​ឲ្យ​អ្នក​រាល់គ្នា​ ខ្ញុំ​ឲ្យ​សេចក្ដី​សុខសាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់គ្នា​ គឺ​មិន​មែន​ដូច​ជា​មនុស្ស​លោក​ឲ្យ​អ្នក​រាល់គ្នា​ទេ​ ដូច្នេះ​កុំ​ឲ្យ​ចិត្ត​អ្នក​រាល់គ្នា​ជ្រួល​ច្របល់​ ឬ​ភ័យខ្លាច​ឡើយ។​


បងប្អូន​អើយ!​ ខ្ញុំ​សូម​និយាយ​តាម​បែប​មនុស្ស​ថា​ សូម្បី​តែ​កិច្ច​ព្រមព្រៀង​របស់​មនុស្ស​ បើ​គេ​ព្រមព្រៀង​គ្នា​ហើយ​ គ្មាន​អ្នកណា​ម្នាក់​អាច​លុប​ចោល​ ឬ​បន្ថែម​បាន​ឡើយ។​


ដ្បិត​ទី​ណា​មាន​បណ្ដាំ​មរតក​ ទី​នោះ​ត្រូវ​តែ​មាន​សេចក្ដី​បញ្ជាក់​ថា​ អ្នក​ដែល​សរសេរ​បណ្ដាំបាន​ស្លាប់​ហើយ​


ដូច្នេះ​ហើយ​ កិច្ច​ព្រមព្រៀង​មុន​ក៏​មិន​អាច​យក​ជា​ការ​បាន​ដែរ​ បើ​គ្មាន​ឈាម‍។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម