Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 8:7 - Khmer Christian Bible

7 ដ្បិត​បើ​កិច្ច​ព្រមព្រៀង​មុន​គ្មាន​កំហុស​មែន​ នោះ​មិន​ត្រូវ​ការ​កិច្ច​ព្រមព្រៀង​ថ្មី​មក​ជំនួស​ទេ‍។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 ជាការពិត ប្រសិនបើ​សម្ពន្ធមេត្រី​ទីមួយ​ឥតកន្លែងបន្ទោសបាន នោះ​មិនចាំបាច់​រក​សម្ពន្ធមេត្រី​ទីពីរ​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ដ្បិត​ប្រសិន‌បើ​សេចក្ដី​សញ្ញា​ចាស់​មិន​មាន​កំហុស នោះ​ក៏​គ្មាន​ឱកាស​នឹង​រក​សេចក្ដី​សញ្ញា​មួយ​ទៀត​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ប្រសិន​បើ​សម្ពន្ធ‌មេត្រី​មុន​ល្អ​ឥត​ខ្ចោះ​ហើយ មិន​បាច់​រក​សម្ពន្ធ‌មេត្រី​ទី​ពីរ​មក​ជំនួស​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ដ្បិត​បើ​សិន​ជា​សញ្ញា​ចាស់​ឥត​មាន​កំហុស នោះ​មិន​បាន​រក​កន្លែង​ឲ្យ​បាន​តាំង​១​ទៀត​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ប្រសិន​បើ​សម្ពន្ធ‌មេត្រី​មុន​ល្អ​ឥត​ខ្ចោះ ហើយ​មិន​បាច់​រក​សម្ពន្ធ‌មេត្រី​ទី​ពីរ មក​ជំនួស​ឡើយ។

សូមមើលជំពូក ចម្លង




ហេព្រើរ 8:7
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ​ តើ​គម្ពីរ​វិន័យ​ទាស់​នឹង​សេចក្ដី​សន្យា​របស់​ព្រះជាម្ចាស់​ឬ?​ ទេ​ មិន​មែន​ទេ!​ ដ្បិត​បើ​ក្រឹត្យវិន័យ​ដែល​បាន​ប្រទាន​មក​អាច​ផ្ដល់​ជីវិត​បាន​ នោះ​សេចក្ដី​សុចរិត​នឹង​មក​តាមរយៈ​ក្រឹត្យវិន័យ​យ៉ាង​ពិត​ប្រាកដ​


ដូច្នេះ​ បើ​មុខងារ​ជា​សង្ឃ​របស់​ពួក​លេវី​នាំឲ្យ​គ្រប់​លក្ខណ៍​ (ដ្បិត​ក្រោម​មុខងារ​នេះ​ ប្រជាជន​ទទួល​បាន​គម្ពីរ​វិន័យ)​ តើ​ហេតុអ្វី​បាន​ជា​នៅ​តែ​ត្រូវ​ការ​ឲ្យ​មាន​ការ​តែងតាំង​សង្ឃ​ផ្សេង​ទៀត​ដូច​លោក​ម៉ិលគីស្សាដែក​ មិន​មែន​ដូច​លោក​អើរ៉ុន​ដូច្នេះ‍?​


រីឯ​បញ្ញត្ដិ​ពីមុន​ត្រលប់​ជា​មិន​បាន​ការ​ ព្រោះ​បញ្ញត្ដិ​ទាំង​នោះ​ខ្សោយ​ ហើយ​គ្មាន​ប្រយោជន៍​


ប៉ុន្ដែ​ឥឡូវ​នេះ​ព្រះអង្គ​បាន​ទទួល​កិច្ចការ​ប្រសើរ​ជាង​នោះ​ ដូច្នេះ​ព្រះអង្គ​ក៏​ជា​អ្នក​សម្រុះ​សម្រួល​កិច្ច​ព្រមព្រៀង​ដ៏​ប្រសើរ​ជាង​ដែរ​ គឺ​ជា​កិច្ច​ព្រមព្រៀង​ដែល​បាន​តាំង​នៅ​លើ​សេចក្ដី​សន្យា​ដ៏​ប្រសើរ​ជាង។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម