Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 7:13 - Khmer Christian Bible

13 ដ្បិត​ព្រះ​មួយ​អង្គ​ដែល​សេចក្ដី​ទាំងឡាយ​បាន​ប្រាប់​មក​នោះ​ ព្រះអង្គ​មក​ពី​កុលសម្ព័ន្ធ​មួយ​ ដែល​គ្មាន​អ្នកណា​ម្នាក់​ពី​កុល​សម្ព័ន្ធ​នោះ​ធ្លាប់​បម្រើ​នៅ​កន្លែង​ថ្វាយ​តង្វាយ​ឡើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 តាមពិត ព្រះអង្គ​ដែល​សេចក្ដីទាំងនេះ​ត្រូវបាន​ថ្លែងមក​នោះ មកពី​កុលសម្ព័ន្ធ​ផ្សេងទៀត ដែល​គ្មានអ្នកណា​ពី​កុលសម្ព័ន្ធនោះ​ធ្លាប់​ធ្វើការបម្រើ​នៅ​អាសនា​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ដ្បិត​ឯ​ព្រះ‌អង្គ ដែល​សេចក្ដី​ទាំង​នេះ​បាន​ថ្លែង​ទុក​មក ទ្រង់​កើត​ពីកុល​សម្ព័ន្ធ​មួយ​ទៀត ដែល​គ្មាន​អ្នក​ណា​មួយ​ធ្លាប់​បាន​បម្រើ​នៅ​អាសនា​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 រីឯ​បូជា‌ចារ្យ​ដែល​មាន​ចែង​ក្នុង​អត្ថ‌បទ​ទាំង​នេះ ព្រះអង្គ​កើត​ក្នុង​កុល‌សម្ព័ន្ធ​មួយ​ដែល​គ្មាន​នរណា​ម្នាក់​ធ្លាប់​ធ្វើ​ជា​បូជា‌ចារ្យ​ឡើយ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ដ្បិត​ឯ​ព្រះ‌អង្គ ដែល​គេ​បាន​ទាយ​សេចក្ដី​ទាំង​នេះ​ពី​ទ្រង់ ទ្រង់​កើត​ពី​ពូជ​អំបូរ​១​ទៀត ដែល​គ្មាន​អ្នក​ណា​មួយ​បាន​ធ្វើ​ការ​បំរើ​នៅ​អាសនា​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 រីឯ​អ៊ីមុាំ​ដែល​មាន​ចែង​ក្នុង​អត្ថ‌បទ​ទាំង​នេះ គាត់​កើត​ក្នុង​កុល‌សម្ព័ន្ធ​មួយ​ដែល​គ្មាន​នរណា​ម្នាក់​ធ្លាប់​ធ្វើ​ជា​អ៊ីមុាំ​ឡើយ។

សូមមើលជំពូក ចម្លង




ហេព្រើរ 7:13
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ​ បើ​មុខងារ​ជា​សង្ឃ​របស់​ពួក​លេវី​នាំឲ្យ​គ្រប់​លក្ខណ៍​ (ដ្បិត​ក្រោម​មុខងារ​នេះ​ ប្រជាជន​ទទួល​បាន​គម្ពីរ​វិន័យ)​ តើ​ហេតុអ្វី​បាន​ជា​នៅ​តែ​ត្រូវ​ការ​ឲ្យ​មាន​ការ​តែងតាំង​សង្ឃ​ផ្សេង​ទៀត​ដូច​លោក​ម៉ិលគីស្សាដែក​ មិន​មែន​ដូច​លោក​អើរ៉ុន​ដូច្នេះ‍?​


ដ្បិត​ពេល​ណា​មុខ​ងារ​ជា​សង្ឃ​ប្រែ​ប្រួល​ នោះ​ក្រឹត្យវិន័យ​ត្រូវ​តែ​ប្រែប្រួល​ដែរ។​


ដ្បិត​ជាក់​ស្ដែង​ណាស់​ ព្រះអម្ចាស់​របស់​យើង​មក​ពី​កុលសម្ព័ន្ធ​យូដា​ ប៉ុន្ដែ​ចំពោះកុលសម្ព័ន្ធ​នេះ​ លោក​ម៉ូសេ​មិន​បាន​និយាយ​អ្វី​ទាក់ទង​នឹង​សង្ឃ​ទេ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម