Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 6:16 - Khmer Christian Bible

16 ដ្បិត​មនុស្ស​តែងតែ​ស្បថ​នឹង​អ្នក​ដែល​ធំ​ជាង​ខ្លួន​ ហើយ​គេ​ចាត់​ទុក​សម្បថ​នោះ​ថា​បាន​ការ​ ដើម្បី​បញ្ចប់​ទំនាស់​គ្រប់​បែប​យ៉ាង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 ជាការពិត គេ​តែងតែ​ស្បថ​ដោយ​អាង​អ្នក​ដែល​ធំជាង ហើយ​ពាក្យសម្បថ​នោះ​ជា​ការបញ្ជាក់ ដើម្បី​បញ្ចប់​ជម្លោះ​ទាំងអស់​របស់​ពួកគេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ដ្បិត​មនុស្ស​តែង​ស្បថ​ដោយអាង​អ្វី​មួយ​ដែល​ធំ​ជាង​ខ្លួន ហើយ​ពាក្យ​សម្បថ​នោះ​ជា​ការ​បញ្ជាក់ ដើម្បី​បញ្ចប់​ទំនាស់​គ្រប់​បែប​យ៉ាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 មនុស្ស​តែងតែ​ស្បថ​ដោយ​យក​អ្វីៗ​ធំ​ជាង​ខ្លួន​មក​ធ្វើ​ជា​ប្រធាន ហើយ​សម្បថ​នោះ​ធ្វើ​ឲ្យ​ពាក្យ​សម្ដី​របស់​គេ​យក​ជា​ការ​បាន ដើម្បី​បញ្ចប់​ការ​ទាស់‌ទែង​គ្នា​គ្រប់​យ៉ាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ដ្បិត​ឯ​មនុស្ស គេ​តែងតែ​ស្បថ​ដោយ​អ្នក​ណា​ដែល​ធំ​ជាង​ខ្លួន ហើយ​ពាក្យ​សម្បថ​នោះ ក៏​រាំង‌រា​គ្រប់​ទាំង​ផ្លូវ​ទាស់‌ទែង​គ្នា ដើម្បី​ឲ្យ​ការ​នោះ​បាន​សំរេច

សូមមើលជំពូក ចម្លង

អាល់គីតាប

16 មនុស្ស​តែងតែ​ស្បថ​ដោយ​យក​អ្វីៗ​ធំ​ជាង​ខ្លួន​មក​ធ្វើ​ជា​ប្រធាន ហើយ​សម្បថ​នោះ​ធ្វើ​ឲ្យ​ពាក្យ​សំដី​របស់​គេ​យក​ជា​ការ​បាន ដើម្បី​បញ្ចប់​ការ​ទាស់‌ទែង​គ្នា​គ្រប់​យ៉ាង។

សូមមើលជំពូក ចម្លង




ហេព្រើរ 6:16
12 ការដាក់ឲ្យឆ្លើយតបគ្នា  

បងប្អូន​អើយ!​ ខ្ញុំ​សូម​និយាយ​តាម​បែប​មនុស្ស​ថា​ សូម្បី​តែ​កិច្ច​ព្រមព្រៀង​របស់​មនុស្ស​ បើ​គេ​ព្រមព្រៀង​គ្នា​ហើយ​ គ្មាន​អ្នកណា​ម្នាក់​អាច​លុប​ចោល​ ឬ​បន្ថែម​បាន​ឡើយ។​


នៅ​ពេល​ព្រះ​ជាម្ចាស់​សន្យា​ជាមួយ​លោក​អ័ប្រាហាំ​ ព្រះអង្គ​បាន​ស្បថ​នឹង​អង្គទ្រង់​ ព្រោះ​គ្មាន​អ្នកណា​ធំ​ជាង​ព្រះអង្គ​ដែល​ព្រះអង្គ​ត្រូវ​ស្បថ​នឹង​គេ​ឡើយ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម