Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 6:14 - Khmer Christian Bible

14 ព្រះអង្គ​មាន​បន្ទូល​ថា៖​ «យើង​ប្រាកដ​ជា​នឹង​ប្រទាន​ពរ​ជា​ច្រើន​ដល់​អ្នក​ ហើយ​យើង​ប្រាកដ​ជា​នឹង​ធ្វើ​ឲ្យ​ពូជ​របស់​អ្នក​កើន​ចំនួន​ច្រើន​ឡើង»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 ព្រះអង្គ​ស្បថដោយ​មានបន្ទូលថា​: “យើង​ប្រាកដជា​នឹង​ឲ្យពរ​អ្នក​យ៉ាងបរិបូរ យើង​នឹង​បង្កើន​ចំនួនពូជ អ្នក​ឲ្យច្រើនឡើង”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា «យើង​ប្រាកដ​ជា​នឹង​ឲ្យ​ពរ​ដល់​អ្នក ហើយ​ចម្រើន​ពូជ​ពង្ស​អ្នក​ឲ្យ​ច្រើន​ឡើង» ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថាៈ«យើង​នឹង​ឲ្យ​ពរ​អ្នក​យ៉ាង​ច្រើន​បរិបូណ៌ ហើយ​ក៏​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​បាន​កើន​ចំនួន​ច្រើន​ឡើង​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 «ដែល​ឲ្យ​ពរ នោះ​អញ​នឹង​ឲ្យ​ដល់​ឯង​មែន ហើយ​ដែល​ចំរើន នោះ​អញ​នឹង​ចំរើន​ពូជ​ឯង​មែន»

សូមមើលជំពូក ចម្លង

អាល់គីតាប

14 អុលឡោះ​មាន​បន្ទូល​ថាៈ«យើង​នឹង​ឲ្យ​ពរ​ដល់​អ្នក​ដ៏​ច្រើន​បរិបូណ៌ ហើយ​ក៏​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​បាន​កើន​ចំនួន​ច្រើន​ឡើង​ដែរ»។

សូមមើលជំពូក ចម្លង




ហេព្រើរ 6:14
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រោះ​បើ​មរតក​ពឹង​ផ្អែក​លើ​ក្រឹត្យវិន័យ​ នោះ​លែង​ពឹង​ផ្អែក​លើ​សេចក្ដី​សន្យា​ទៀត​ហើយ​ ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​ប្រទាន​ដល់​លោក​អ័ប្រាហាំ​តាមរយៈ​សេចក្ដី​សន្យា។​


ចូរ​កុំ​ធ្វើ​ការ​អាក្រក់​តបស្នង​នឹង​ការ​អាក្រក់​ ឬ​ពោល​ពាក្យ​ប្រមាថ​តបស្នង​នឹង​ពាក្យ​ប្រមាថ​ឡើយ​ ផ្ទុយ​ទៅ​វិញ​ចូរ​ឲ្យ​ពរ​គេ​ ព្រោះ​ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​អ្នក​រាល់គ្នា​សម្រាប់​ការ​នេះ​ឯង​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​ទទួល​ព្រះ​ពរ​ទុក​ជា​មរតក​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម