Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 3:18 - Khmer Christian Bible

18 តើ​ព្រះអង្គ​បាន​ស្បថ​នឹង​អ្នកណា​ថា​ ពួកគេ​នឹង​មិន​បាន​ចូល​ទៅ​ក្នុង​ការ​សម្រាក​របស់​ព្រះអង្គ‍?​ តើ​មិន​មែន​នឹង​អស់​អ្នក​ដែល​មិន​បាន​ស្ដាប់បង្គាប់​ទេ‍ឬ?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 តើ​ព្រះអង្គ​បាន​ស្បថ​នឹង​នរណា​ថា មិន​ឲ្យ​ចូលទៅ​ក្នុង​សេចក្ដីសម្រាក​របស់​ព្រះអង្គ​? មិនមែន​ជា​អ្នក​ដែល​មិនព្រមជឿ​ទេ​ឬ​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 តើ​ព្រះ‌អង្គ​បាន​ស្បថ​នឹង​អ្នក​ណា​ថា ពួក​គេ​មិន​ត្រូវ​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​របស់​ព្រះ‌អង្គ? តើ​មិន​មែន​នឹង​អស់​អ្នក​ដែល​មិន​ព្រម​ស្តាប់​បង្គាប់​ទេ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 តើ​ព្រះអង្គ​បាន​ប្ដេជ្ញា​ថា​មិន​ឲ្យ​នរណា​ខ្លះ​ចូល​មក​សម្រាក​ជា​មួយ​ព្រះអង្គ? គឺ​អស់​អ្នក​ដែល​មិន​ព្រម​ស្ដាប់​បង្គាប់​ព្រះអង្គ​នោះ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ហើយ​តើ​ទ្រង់​បាន​ស្បថ​នឹង​អ្នក​ណា​ថា «វា​រាល់​គ្នា​មិន​ត្រូវ​ចូល​ទៅ​ក្នុង​សេចក្ដី​សំរាក​របស់​អញ​សោះ​ឡើយ» បើ​មិន​មែន​នឹង​អស់​អ្នក ដែល​មិន​ស្តាប់​បង្គាប់​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 តើ​អុលឡោះ​បាន​ប្ដេជ្ញា​ថា​មិន​ឲ្យ​នរណា​ខ្លះ ចូល​មក​សម្រាក​ជា​មួយ​ទ្រង់? គឺ​អស់​អ្នក​ដែល​មិន​ព្រម​ស្ដាប់​បង្គាប់​ទ្រង់​នោះ​ឬ?

សូមមើលជំពូក ចម្លង




ហេព្រើរ 3:18
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ​អ្នកណា​ជឿ​លើ​ព្រះរាជ​បុត្រា​ អ្នក​នោះ​មាន​ជីវិត​អស់កល្ប​ជានិច្ច​ ប៉ុន្ដែ​អ្នកណា​មិន​ស្ដាប់​បង្គាប់​ព្រះរាជ​បុត្រា​ អ្នក​នោះ​នឹង​មិន​បាន​ទទួល​ជីវិត​ទេ​ ផ្ទុយ​ទៅ​វិញ​ សេចក្ដី​ក្រោធ​របស់​ព្រះជាម្ចាស់​នៅ​ជាប់​នឹង​អ្នក​នោះ»។​


ដ្បិត​ពី​ដើម​អ្នក​រាល់គ្នា​មិន​បាន​ស្ដាប់​បង្គាប់​ព្រះជាម្ចាស់​ តែ​ឥឡូវ​អ្នក​រាល់គ្នា​បាន​ទទួល​សេចក្ដី​មេត្តា​ករុណា​ដោយសារ​ពួកអ្នក​មិន​ស្ដាប់​បង្គាប់​ទាំង​អស់​នោះ​ជា​យ៉ាង​ណា​


បាន​ជា​យើង​ស្បថ​ដោយ​កំហឹង​របស់​យើង​ថា​ ពួកគេ​នឹង​មិន​បាន​ចូល​ក្នុង​ការ​សម្រាក​របស់​យើង​ឡើយ»។​


ដូច្នេះ​ ចូរ​យើង​ខិតខំ​ព្យាយាម​ឲ្យ​បាន​ចូល​ទៅ​ក្នុង​ការ​សម្រាក​នោះ​ ដើម្បី​កុំ​ឲ្យ​មាន​អ្នកណា​ម្នាក់​ដួល​ចុះ​ តាម​គំរូ​មិន​ស្ដាប់​បង្គាប់​ដដែល​នោះ​ឡើយ។​


ដ្បិត​ដំណឹង​ល្អ​ដែល​យើង​បាន‍​ឮ​នោះ​ ក៏ជា​ដំណឹង​ល្អ​ដែល​ពួកគេ​បាន‍​ឮ​ដែរ​ ប៉ុន្ដែ​ព្រះបន្ទូល​ដែល​ពួកគេ​ឮ​ គ្មាន​ប្រយោជន៍​សម្រាប់​ពួកគេ​ទេ​ ព្រោះ​ព្រះបន្ទូល​ដែល​ពួកគេ​បាន​ឮ​នោះ​ មិន​បាន​ជ្រួតជ្រាប​ទៅ​ក្នុង​ពួកគេ​ដោយ​ជំនឿ​ទេ។​


ដូច្នេះ​ហើយ​ នៅ​តែ​ឲ្យ​អ្នក​ខ្លះ​ចូល​ទៅ​ក្នុង​ការ​សម្រាក​នោះបាន​ ប៉ុន្ដែ​ពួកអ្នក​ដែល​ឮ​ដំណឹង​ល្អ​កាល​ពី​មុន​មិន​បាន​ចូល​ដោយ​ព្រោះ​ការ​មិន​ស្ដាប់បង្គាប់​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម