Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 3:16 - Khmer Christian Bible

16 តើ​ពួកអ្នក​ដែល​បាន​ឮ​ ហើយ​ធ្វើ​ឲ្យ​ព្រះអង្គ​ក្រោធ​នោះ​ជា​អ្នកណា‍?​ តើ​មិន​មែន​ជា​អស់​អ្នក​ដែល​លោក​ម៉ូសេ​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទេ​ឬ?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 តើ​នរណា​បាន​ឮ ហើយ​បាន​បះបោរ​? មិនមែន​ជា​អស់អ្នក​ដែល​ត្រូវ​ម៉ូសេ​នាំចេញ​ពី​អេហ្ស៊ីប​ទេ​ឬ​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ដ្បិត​តើ​អ្នក​ណា​ដែល​បាន​ឮ ហើយ​បះ‌បោរ​នោះ? តើ​មិន​មែន​ជា​អស់​អ្នក​ដែល​លោក​ម៉ូសេ​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ​ទេ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 តើ​នរណា​ខ្លះ​បាន​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌ជាម្ចាស់ ហើយ​បែរ​ជា​នាំ​គ្នា​បះ‌បោរ? អស់​អ្នក​ដែល​លោក​ម៉ូសេ​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីប​មក​នោះ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ចុះ​តើ​អ្នក​ណា​ដែល​ឮ រួច​កើត​បះ‌បោរ​នោះ តើ​មិន​មែន​ជា​អស់​អ្នក ដែល​លោក​ម៉ូសេ​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទេ​ឬ​អី

សូមមើលជំពូក ចម្លង

អាល់គីតាប

16 តើ​នរណា​ខ្លះ​បាន​ឮ​សំឡេង​របស់​អុលឡោះ ហើយ​បែរ​ជា​នាំ​គ្នា​បះ‌បោរ? អស់​អ្នក​ដែល​ណាពី​ម៉ូសា​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីប​មក​នោះ​ឬ?

សូមមើលជំពូក ចម្លង




ហេព្រើរ 3:16
18 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​រាល់គ្នា​បាន​ដឹង​សេចក្ដី​ទាំង​នេះ​រួច​ហើយ​ ប៉ុន្ដែ​ខ្ញុំ​ចង់​រំលឹក​អ្នក​រាល់គ្នា​ថា​ ព្រះអម្ចាស់​បាន​សង្គ្រោះ​ប្រជាជន​របស់​ព្រះអង្គ​ឲ្យ​ចេញ​ផុត​ពី​ទឹក​ដី​ស្រុក​អេស៊ីព្ទ ក្រោយ​មក​ទៀត​ ព្រះអង្គ​ក៏​បំផ្លាញ​ពួកអ្នក​ដែល​មិន​ជឿ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម