Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 10:30 - Khmer Christian Bible

30 ដ្បិត​យើង​ស្គាល់​ព្រះអង្គ​ដែល​បាន​មាន​បន្ទូល​ថា៖​ «ការ​សងសឹក​ស្រេច​លើ​យើង​ យើង​នឹង​តបស្នង​ពួកគេ​វិញ‍»។​ ព្រះអង្គ​មាន​បន្ទូល​ទៀត​ថា៖​ «ព្រះអម្ចាស់​នឹង​ជំនុំជម្រះ​រាស្ដ្រ​របស់​ព្រះអង្គ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

30 ដ្បិត​យើង​ស្គាល់​ព្រះអង្គ​ដែល​មានបន្ទូលថា​:“ការដាក់ទោសសងសឹក​ជារបស់​យើង យើង​នឹង​តបសង​វិញ” ហើយ​ព្រះអង្គមានបន្ទូល​ទៀត​ថា​:“ព្រះអម្ចាស់​នឹង​ជំនុំជម្រះ​ប្រជារាស្ត្រ​របស់​ព្រះអង្គ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 ដ្បិត​យើង​ស្គាល់​ព្រះ‌អង្គ​ដែល​មាន​ព្រះ‌បន្ទូល​ថា៖ «ការ​សង​សឹក​ជា​របស់​យើង យើង​នឹង​សង​ដល់​គេ» ហើយ​មួយ​ទៀត​ថា «ព្រះ‌អម្ចាស់​នឹង​ជំនុំ​ជម្រះ​ប្រជា​រាស្ត្រ​របស់​ព្រះ‌អង្គ» ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 ដ្បិត​យើង​ស្គាល់​ព្រះ‌ជាម្ចាស់​ដែល​មាន​ព្រះ‌បន្ទូល​ថា«ការ​សង‌សឹក​ស្រេច​តែ​នៅ​លើ​យើង គឺ​យើង​ទេ​តើ​ដែល​នឹង​តប​ស្នង​ដល់​គេ» ហើយ «ព្រះ‌អម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ» ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 ដ្បិត​យើង​ស្គាល់​ព្រះ‌អង្គ​ដែល​ទ្រង់​មាន​បន្ទូល​ថា «សេចក្ដី​សង‌សឹក​ជា​របស់​ផង​អញ អញ​នឹង​សង​គេ នេះ​ជា​ព្រះបន្ទូល​នៃ​ព្រះ‌អម្ចាស់» ហើយ​១​ទៀត​ថា «ព្រះ‌អម្ចាស់​ទ្រង់​នឹង​ជំនុំ​ជំរះ​រាស្ត្រ​ទ្រង់»

សូមមើលជំពូក ចម្លង

អាល់គីតាប

30 ដ្បិត​យើង​ស្គាល់​អុលឡោះ​ដែល​មាន​បន្ទូល​ថា«ការ​សង‌សឹក​ស្រេច​តែ​នៅ​លើ​យើង គឺ​យើង​ទេ​តើ​ដែល​នឹង​តប​ស្នង​ដល់​គេ» ហើយ «អុលឡោះ‌ជាអម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​ប្រជា‌រាស្ដ្រ​របស់​ទ្រង់»។

សូមមើលជំពូក ចម្លង




ហេព្រើរ 10:30
18 ការដាក់ឲ្យឆ្លើយតបគ្នា  

បងប្អូន​ជាទី​ស្រឡាញ់​អើយ!​ ចូរ​កុំ​សងសឹក​ដោយ​ខ្លួន​ឯង​ឡើយ​ ប៉ុន្ដែ​ទុក​ឲ្យ​ព្រះជាម្ចាស់​បញ្ចេញ​កំហឹង​ចុះ​ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «ព្រះអម្ចាស់​មាន​បន្ទូល​ថា​ ការ​សងសឹក​ស្រេច​លើ​យើង​ យើង​នឹង​តបស្នង​ពួកគេ​វិញ​


ព្រោះ​គេ​ជា​អ្នកបម្រើ​របស់​ព្រះជាម្ចាស់​សម្រាប់​ជា​ការ​ល្អ​ដល់​អ្នក​ ប៉ុន្ដែ​បើ​អ្នក​ធ្វើ​អាក្រក់​ ចូរ​ភ័យខ្លាច​ចុះ​ ដ្បិត​គេ​មិន​មែន​ស្ពាយ​ដាវ​ឥត​ប្រយោជន៍​ទេ​ គេ​ជា​អ្នកបម្រើ​របស់​ព្រះជាម្ចាស់​ ហើយ​ជា​អ្នក​តបស្នង​តាម​សេចក្ដី​ក្រោធ​ដល់​អស់​អ្នក​ដែល​ធ្វើ​អាក្រក់​


ព្រោះ​យើង​ទាំង​អស់​គ្នា​ត្រូវ​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​ទី​ជំនុំជម្រះ​របស់​ព្រះគ្រិស្ដ​ ដើម្បី​ឲ្យ​ម្នាក់ៗ​ទទួល​ផល​តាម​អ្វី​ដែល​បាន​ប្រព្រឹត្ត​តាមរយៈ​រូបកាយ​នេះ​ មិន​ថា​ល្អ​ ឬ​អាក្រក់​ឡើយ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម